ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ជួប​ប្រជុំ​​ជាមួយ​​បុគ្គលិក​​​​មន្ទីរ​ពេទ្យ​​​បង្អែក​រាជធានី​​រសៀល​នេះ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅ​វេលា​ម៉ោង​​៣និង​​២០​នាទី​រសៀល​​ថ្ងៃទី​​២៦ កុម្ភៈ ២០១៤ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​​ក្រសួង​សុខា​ភិបាល បាន​ជួប​ប្រជុំ​​ជាមួយ​​មន្ត្រី​​​រាជការ​​មន្ទីរ​ពេទ្យ​​​បង្អែក​រាជធានី​​ នៅ​អគារ​ថ្មី ជាន់​ទី​​៤ ខាង​ក្រោយ​អគារ​មន្ទីរ​ពេទ្យ​ចាស់​​ ។

បើតាមសេចក្តីរាយការ​ណ៍​បាន​ឱ្យដឹង​ថា ជំនួប​ប្រជុំ​នេះធ្វើឡើង​​ដោយបិទទ្វារ​​ និង​​ហាម​មិន​ឱ្យអ្នកកាសែត​ថតយក​​​រូប​ភាព​នោះ​ទេ ហើយ​​​លោក ​សុខ ​សុគន្ធ​ ប្រធាន​មន្ទីរ​សុខា​ភិបា​ល​រាជ​ធានី​ភ្នំ​ពេញ បាន​ដើរ​​ដេញ​​អ្នកកាសែតមិន​ឱ្យចូល​​យក​ព័ត៌មាន​​​ឡើយ ។

ទោះ​បី​យ៉ាង​ណា គេមិន​ទាន់ដឹង​​​ថា លោក​រដ្ឋ​មន្ត្រី​​ក្រសួង​សុខាភិបាល​​ ជួប​ពិភាក្សា​​ជាមួយ​​បុគ្គលិក​​មន្ទីរ​ពេទ្យ​​​បង្អែក​រាជធានី ពី​បញ្ហា​អ្វី​នោះ​នៅ​ឡើយ​​ទេ ប៉ុន្តែ​​ ​មន្ត្រី​រាជ​ការ​សុទ្ធ​សឹង​​ជា​បុគ្គ​លិក​បម្រើ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​ បង្អែក​រាជ​ធានី​ភ្នំពេញ​ ​ហៅ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ ប្រមាណ​ជាង​៣០០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​ប្រៀប​ដូច​ជា​ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​ព្រលឹម​​​អុរ​ ប្រមូល​ផ្តុំ​គ្នា​ប្រដាប់​ដោយ​បដា​ ឈរ​ត្រៀម​ត្រា​នៅ​មុខ​មន្ទីរ​ពេទ្យ​ នៅ​ពេល​ទទួល​ដំណឹង​ថា អគារ​មន្ទីរ​ពេទ្យ​ដែល​កំពុង​បម្រើ​ការងារ​​រាល់​ថ្ងៃ​​ ស្ងាត់ៗ​ត្រូវ​គេ​លួច​លក់​បាត់​ទៅ​ហើយ​ និង​បង្ខំ​ឱ្យ​រើ​តោក​រើ​​ហ៊ឹង ​​ទៅ​នៅ​​អគារ​ថ្មី ស្ថិត​​នៅ​​ខាង​​ក្រោយ ។