ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​ មក​ដល់​ពាក់​កណ្តាល​ផ្លូវ​រត់​រួច​ម្នាក់​វិញ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​នគរ​បាល​ស្រុក​ថ្ម​ពួក​ចំនួន​៣​នាក់​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ បាន​បញ្ជូន​ជន​សង្ស័យ​ជាប់ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ ខណៈ​មក​ដល់​ចំណុច​មុខ​ផ្សារ​ចំការ​គ ហៅ​ផ្សារ​ថ្មី​ ស្ថិត​ក្នុង​ភូមិ​២ ខ្លា​កូនចាស់​ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ជន​សង្ស័យ​ម្នាក់​បានស្រេក​ទឹក​ ពេល​នោះ​មិន​ដឹង​ជា​ខ្នោះ​ដៃ​របូត​តាំង​ពី​ពេល​ណា​ទេ គ្រាន់តែ​រថ​យន្ត​ឈប់​ភ្លាម​ជន​សង្ស័យ​ក៏​​បើក​ទ្វារ​រត់​ចូល​ទៅ​ក្នុង​ផ្សារ​បាត់​ស្រមោល​តែ​ម្តង​។

ជន​សង្ស័យ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះមឿន សា ភេទ​ប្រុស អាយុ​២៩ឆ្នាំ​ រស់​នៅ​ភូមិ​ដង​រែក ឃុំ​បន្ទាយ​ឆ្មារ​ ស្រុក​ថ្ម​ពួក និង​ម្នាក់​ទៀត​ដែល​រត់​គេច​ខ្លួន​ឈ្មោះ​ឃុត ហ៊ុត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​ រស់​នៅ​ភូមិ​ជាមួយគ្នា​។

តាម​ប្រភព​ព័ត៌​មាន​ពី​នគរ​បាល​វរ​សេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨០៧​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ដង​រែក​នៃ​វរ​សេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨០៧​ចុះ​បង្ក្រាប​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​នៅ​កន្លែង​ផ្សេង​គ្នា ដោយ​ដក​ហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​សរុប​១៩​គ្រាប់ និង​ទូរ​ស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ប្រគល់​ឱ្យ​អធិការ​នគរ​បាល​ស្រុក​ថ្ម​ពួក​រៀប​ចំ​សំណុំ​រឿង​តាម​នីតិ​វិធី​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​អនុ​សេនីយ៍​ឯក​ឈូត ថា អធិការ​នគរ​បាល​ស្រុក​ថ្ម​ពួក​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ជន​សង្ស័យ រួម​ទាំង​វត្ថុ​តាង​ពី​កម្លាំង​នគរ​បាល​វរ​សេនាតូច​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៨០៧ កម្លាំង​ជំនាញ​របស់​អធិការ​ដ្ឋាន​បាន​សួរ​ចម្លើយ​ និង​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ខណៈ​ពេល​ដឹក​មក​ដល់​មុខ​ផ្សារ​ចំការ​គជន​សង្ស័យ​បាន​ស្រេក​ទឹក​រថ​យន្ត​ក៏​ឈប់​ស្រាប់​តែ​ជន​នេះ​បើក​ទ្វារ​រថ​យន្ត​រត់​ចូល​ទៅ​ក្នុង​ផ្សារ​បាត់​ស្រមោល​តែម្តង ពេល​នោះ​នគរបាល​បាន​នាំ​គ្នា​តាម​រុក​រក​ដែរ តែ​ដោយក្នុង​​ផ្សារមាន​សភាពងងឹត​ពេក​ទើប​ជន​សង្ស័យ​មាន​ឱកាសរត់​គេច​ខ្លួន​រួច​៕