ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួ​ន​ជន​សង្ស័យ​៣នាក់​ពាក់​ព័ន្ធ​ករណី​ឃាត​កម្ម​សម្លា.ប់​បុរសជាក្មួយ​​ក្នុង​ជម្លោះ​ជំពាក់​លុយ​៥ម៉ឺន​រៀល

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ នគរ​បាល​ស្រុក​សំបូរ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ បាន​ចាប់ខ្លួនជន​សង្ស័យ​ប្រុស ស្រី​៣​នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​សម្លា.ប់​បុរស​ជា​ក្មួយ​ក្នុង​ជម្លោះ​ជំពាក់​លុយ​៥​ម៉ឺន​រៀល​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៤ នៅ​ចំណុច​ភ្នំ​ជី ភូមិ​យាវ ឃុំ​កំពង់​ចាម ស្រុក​សំបូរ​។

ខេត្ត​ក្រចេះ ៖ នគរ​បាល​ស្រុក​សំបូរ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៤ បាន​ចាប់ខ្លួនជន​សង្ស័យ​ប្រុស ស្រី​៣​នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​សម្លាប់​បុរស​ជា​ក្មួយ​ក្នុង​ជម្លោះ​ជំពាក់​លុយ​៥​ម៉ឺន​រៀល​ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៤ នៅ​ចំណុច​ភ្នំ​ជី ភូមិ​យាវ ឃុំ​កំពង់​ចាម ស្រុក​សំបូរ​។

ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ហ៊ាប យឿន អាយុ​៣៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទឹក​ម៉ា​លាង ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់​ធំ​ ជា​កម្មករ​ធ្វើ​មាសនៅ​ចំណុច​កើតហេតុ​ខាង​លើ​ ចំណែក​ជន​សង្ស័យទាំង​៣នាក់​ ១-ឈ្មោះ​មាស រ៉ន អាយុ​៦៤​ឆ្នាំ ជា​ជន​ដៃ​ដល់​ និង​ជា​ឪពុក​មា​ជន​រង​គ្រោះ​,​២-ឈ្មោះ​ទិត្យ គុណ អាយុ​៥០​ឆ្នាំ ជា​ប្រពន្ធ​ជន​ដៃ​ដល់​ និង​៣-ឈ្មោះ​ស ជ្រុយ អាយុ​៤៥​ឆ្នាំ ជា​អ្នក​រួម​គំនិត​ជួយ​សែង​សព​ជន​រង​គ្រោះ​យក​ទៅ​កប់​។​

ប្រភព​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះត្រូវ​ជន​ដៃ​ដល់​វាយ​កាប់នឹង​ពូថៅ​ចំ​ក្បាល​ផ្នែក​ខាង​មុខ​ស្លាប់​នៅ​នឹង​កន្លែង​រួច​ខ្ចប់​ក្នុង​អង្រឹងដាក់​ឈើ​ស្នែង​សែង​យក​ទៅ​កប់​នៅ​ព្រៃ​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ជាង​៥​រយ​ម៉ែត្រ​ ។ ហេតុ​ការណ៍​កាប់​សម្លាប់​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​បុរស​រងគ្រោះ​បានទៅ​ផ្ទះរបស់​ជន​សង្ស័យប្តី ប្រពន្ធ​នេះ​ដើម្បីទារលុយដែល​ជំពាក់មាន​ចំនួន​៥​ម៉ឺនរៀល​ក៏កើតជា​ជម្លោះ​រវាងជន​រង​គ្រោះជាមួយ​ស្រ្តី​ជាប្រពន្ធ ​ខណៈ​ដែល​បុរសជាប្តី​មិននៅ​ផ្ទះ។

ប្រភព​បានឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពីជន​ដៃដល់​បានមកដល់​ផ្ទះ ស្រ្តី​ជាប្រពន្ធ​បាន​ប្រាប់​ប្តីថា ជន​រងគ្រោះ​បានមក​ទារ​លុយ និង​បម្រុង​ចាប់​រំលោភ​គាត់ ពេល​​នោះ​បុរស​ជាប្តីបាន​ស្ទុះទៅ​យកពូថៅ​ រីឯស្រ្តីជាប្រពន្ធ​បាន​យក​ព្រនង់ មក​វាយ​កាប់​​​លើ​បុរស​រង​គ្រោះដែល​កំពុង​​តែដេក​​ក្នុងអង្រឹង​​ក្រោម​ផ្ទះ​រហូត​​​ស្លាប់​ រួច​ក៏ហៅ​​បុរសម្នាក់​​ទៀត​ដែលនៅក្បែរ​​នោះ​មកជួយ​សែង​សាក​សព​ជន​រងគ្រោះ​នៅ​ក្នុង​អង្រឹង​​យក​ទៅ​​កប់​ចោល​​ក្នុងព្រៃ​​​។ ​​ទោះ​បី​ជា​យ៉ាង​ណា​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​វាយ​សម្លាប់​ និង​កប់​ដី​រួច​បុរស​ជា​បក្ស​ពួក​ឈ្មោះស ជ្រុយ​ បាន​នាំ​យក​រឿង​នេះ​ទៅ​ប្រាប់​មេ​ភូមិ​ទើប​បែក​ធ្លាយ​ដល់​សមត្ថ​កិច្ច​តែម្តង៕