ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ «​ឆ្ងាយ​» ពី​ក្រុម​តូច Small World Small Band ធ្វើ​ឱ្យ​កម្មវិធី​តន្ត្រី Acoustic Night កាន់តែ​រ៉ូ​មែន​ទិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្រា​បៀរ​កម្ពុជា បាន​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ការ​ជួបជុំ​គ្នា​នៅ​ហាង​វិច​ត្រ ៣ កាលពី​យប់​ម្សិលមិញ​កាន់តែ​រ៉ូ​មែន​ទិ​ក​ខ្លាំង​ជាមួយ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​ឆ្ងាយ​» ដោយ​មានការ​សម្តែង​ផ្ទាល់​ពី​ម្ចាស់​បទ​តែ​ម្តង គឺ​ក្រុម​តូច SmallWorldSmallBand ។ ប្អូនស្រី…

ស្រា​បៀរ​កម្ពុជា បាន​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ការ​ជួបជុំ​គ្នា​នៅ​ហាង​វិច​ត្រ ៣ កាលពី​យប់​ម្សិលមិញ​កាន់តែ​រ៉ូ​មែន​ទិ​ក​ខ្លាំង​ជាមួយ​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​ឆ្ងាយ​» ដោយ​មានការ​សម្តែង​ផ្ទាល់​ពី​ម្ចាស់​បទ​តែ​ម្តង គឺ​ក្រុម​តូច SmallWorldSmallBand ។

ប្អូនស្រី ធីតា ដែល​ជា​អតិថិជន​ម្នាក់​អង្គុយ​មិន​ជាប់​កៅអី​ពេល​ឮ​ចង្វាក់ភ្លេង​នៃ​បទ​ចម្រៀង​ខាងលើ​ចាប់​ផ្តើម ហើយ​បាន​រៀបរាប់​ថា «​គ្រាន់តែ​ឮ​បទ​ហ្នឹង​ភ្លាម ខ្ញុំ​ចង់​ស្រក់​ទឹកភ្នែក ដោយសារ​វា​ត្រូវ​នឹង​សាច់​រឿង​ពិត​របស់ខ្ញុំ​ពេក ព្រោះ​ខ្ញុំ​ចាប់ផ្តើម​នឹក​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​ដែល​កំពុង​នៅ​ឆ្ងាយ​ពី​ខ្ញុំ ដោយសារ​គាត់​ទៅ​ធ្វើការ​នៅ​កូរ៉េ ហើយ​មួយ​ឆ្នាំ​ទើប​មក​លេង​ម្តង​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា Acoustic Night គឺជា​ឈ្មោះ​យុទ្ធនាការ​នៃ​ការ​ប្រគំ​តន្ត្រី​បែប​ក្លា​សិ​ក (Acoustic Music) ពី​ស្រា​បៀរ​កម្ពុជា ដែល​មាន​ឧបករណ៍​ភ្លេង​ត្រឹមតែ​ហ្គី​តា និង​ស្គរ​បង្កើត​ជា​ចង្វាក់ភ្លេង​សម្រាប់​អ្នកចម្រៀង​ច្រៀង​កំដរ​អារម្មណ៍ ។

យុទ្ធនាកា​នេះ ធ្វើ​ឡើង​ដើម្បី​ផ្តល់​នូវ​ភាព​រីករាយ​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​តាម​ភោជនីយដ្ឋាន និង​បារ​ផ្សេង​ក្នុង​រាជធានី​ភ្នំពេញ និង​បន្ត​ទៅ​តាម​ខេត្ត​នា​ពេល​បន្ទាប់ ៕ ដោយ​សហ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ