ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​បច្ចេកទេស​ CPP និង CNRP ​ណាត់ជួបគ្នាជាថ្មីថ្ងៃទី០៣ មីនា

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​​ ​ក្រុមការងារបច្ចេកទេស​គណបក្សប្រជាជន​កម្ពុជា​ ( CPP ) ​និង ​គណបក្សសង្គ្រោះជាតិ ​( CNRP )​​បានកំណត់ជួបគ្នា​ជាថ្មីនៅវិមានព្រឹទ្ឋសភា ​នាព្រឹកថ្ងៃទី ​០៣ មីនា​ ២០១៤​ ដើម្បីបន្តជជែក​គ្នាពីការបង្កើត​​គណៈកម្មការ​ចម្រុះសម្រាប់កែ​ទម្រង់ការបោះឆ្នោត ។​​ នេះបើយោងតាម លោក យ៉ែម បុញ្ញប្ញទ្ឋិ​ មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ​ដែលបា្រប់កោះសន្តិភាព​ឲ្យដឹងនៅរសៀលថ្ងៃទី២៦ កុម្ភៈ ២០១៤​ ។​

គួរបញ្ជាក់ថា ​តាមគម្រោងក្រុម​ការងារបច្ចេកទេស​គណបក្សទំាងពីរ​នឹងជួបគ្នានៅថ្ងៃទី២៧​កុម្ភៈ ២០១៤​ ប៉ុន្តែត្រូវបានលុបចោលវិញ ​ដោយសារបញ្ហាបច្ចេកទេស​របស់ក្រុមគណបក្សទំាងពីរ ​និងការស្នើពន្យារ​ពេលពី​គណបក្សប្រជាជន​កម្ពុជា ។

បើតាមលោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ ​កុម្ភៈម្សិលមិញថា ​ការ​សម្រេច​លើក​ពេល​​ជួប​ចរចា​រវា​ង​ក្រុម​ការ​ងារ​​គណ​បក្ស​ទាំង​២​​ក្នុង​នាម​គណៈកម្មការ​ច​ម្រុះ​សម្រាប់​កែ​ទម្រង់​ការ​​បោះ​ឆ្នោត​នេះ​ មិន​មែន​មក​ពី​ហេតុ​ផល​​នយោ​បាយ​នោះទេ ៕