ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន PEPSI ប្រគល់​រង្វាន់ដល់អ្នក​ឈ្នះប្រចាំសប្តាហ៍​លើកទី​8 និង​ចាប់ឆ្នោតរក​អ្នកឈ្នះប​ន្តសម្រាប់​សប្តាហ៍​ទី៩

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ដើម្បីជា​ការថ្លែងអំណរ​គុណដល់​អតិថិជន​របស់​ខ្លួន​ក្រុម​ហ៊ុន PEPSI បានរៀបចំកម្មវិធី​ប្រគល់​រង្វាន់​ដល់​អតិថិ​ជន​ឈ្នះ​ប្រចាំសបា្តហ៍​ទី៨​របស់ខ្លួន និងចាប់ឆ្នោត​រកអ្នកឈ្នះ​រង្វាន់ប្រចាំសប្តាហ៏​ទី៩​បន្តទៀត​ក្នុង​កម្ម​វិធី «Drop & Win»​ដើម្បីរកអ្នក​មាន​សំណាងឈ្នះរង្វាន់ដ៏ទំនើប​ទាន់សម័យជាច្រើន​ទៀតពីក្រុមហ៊ុនដូចជា​ម៉ូតូ Honda Scoopy 2014, iPad Mini និងទូរស័ព្ទ

រាជធានីភ្នំពេញ៖ ដើម្បីជា​ការថ្លែងអំណរ​គុណដល់​អតិថិជន​របស់​ខ្លួន​ក្រុម​ហ៊ុន PEPSI បានរៀបចំកម្មវិធី​ប្រគល់​រង្វាន់​ដល់​អតិថិ​ជន​ឈ្នះ​ប្រចាំសបា្តហ៍​ទី៨​របស់ខ្លួន និងចាប់ឆ្នោត​រកអ្នកឈ្នះ​រង្វាន់ប្រចាំសប្តាហ៏​ទី៩​បន្តទៀត​ក្នុង​កម្ម​វិធី «Drop & Win»​ដើម្បីរកអ្នក​មាន​សំណាងឈ្នះរង្វាន់ដ៏ទំនើប​ទាន់សម័យជាច្រើន​ទៀតពីក្រុមហ៊ុនដូចជា​ម៉ូតូ Honda Scoopy 2014, iPad Mini និងទូរស័ព្ទ Samsung Galaxy Grand ជាដើម។ ពិធីនេះធ្វើឡើង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈក្នុងកម្មវិធីប្រគំតន្រ្តី A1 នៃស្ថានីយទូរទស្សន៍ My TV ។

ក្នុង​កម្មវិធីប្រគល់រង្វាន់ដល់អតិថិជន​អ្នកឈ្នះក្នុង​សប្តាហ៍ទី​៨ មានដូចជារង្វាន់​ធំទី​១-គឺម៉ូតូ Honda Scoopy 2014 បាន​ទៅ​អតិ​ថិ​ជន​ឈ្មោះថុល សុខវេងឈាង រស់នៅភូមិទ្រាក សង្កាត់​សៀមរាប​ ក្រុង​សៀម​រាប ខេត្ត​សៀម​រាប ។ ទី២-រង្វាន់ iPad Mini បាន​ទៅ​ឈ្មោះ​សុខ​ រ៉ាវុធ រស់នៅផ្ទះ​លេខ B01 EoE1 ផ្លូវ​លេខ 211 R2 សង្កាត់​ឬស្សីកែវ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ និងរង្វាន់​ទី​៣-​គឺទូរ​​ស័ព្ទ Samsung Galaxy Grand បាន​ទៅ​ឈ្មោះ​​ថាក់ ឆៃដែន រស់នៅភូមិ​ចំការតែ ឃុំស្ពាន​មានជ័យ  ក្រុងសែន​មនោរម្យ  ខេត្តមណ្ឌលគិរី។

បន្ទាប់​ពីកម្មវិធីប្រគល់​រង្វាន់ PEPSI បានប្រកាស​ឈ្មោះអតិថិ​ជន3រូប ក្នុងកម្មវិធីរួចហើយក្រុម​ហ៊ុនបានធ្វើការចាប់​ឆ្នោតសប្តាហ៍​ទី៩​បន្ត​ដើម្បីផ្តល់​សំណាងដល់អតិថិជន​ដែលបានគាំទ្រនូវ​ផលិតផលរបស់​ក្រុមហ៊ុន។​ សម្រាប់​សប្តាហ៏ទី៩​​នេះ​អតិថិជនដែល​មាន​សំណាង​ក្លាយជាម្ចាស់ម៉ូតូ Honda Scoopy 2014, iPad Mini និងទូរស័ព្ទ Samsung Galaxy Grand បន្ថែមទៀត​មានដូចជា​៖​ទី១- រង្វាន់ធំម៉ូតូ Honda Scoopy 2014 បានទៅម្ចាស់លេខទូរស័ព្ទ ០៧០ ៦២៣ ៥៨៨ ដែលមានឈ្មោះម៉ាន់ លក្ខិណា រស់​នៅ​ភូមិព្រែកជីក   ឃុំកោះចិន  ស្រុកពញ្ញាឮ  ខេត្តកណ្តាល ។

ទី២-រង្វាន់ iPad Mini បានទៅម្ចាស់លេខ​ទូរស័ព្ទ ០៨៨ ៨៩៩ ៤៦០៥ ដែល​មានឈ្មោះលន់ ស្រីពេជ្រ រស់នៅផ្ទះលេខ០៦៩  ផ្លូវ​លំសង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ  ក្រុងភ្នំពេញ។ទី៣-រង្វាន់ទូរស័ព្ទ Samsung Galaxy Grand បានទៅ​ម្ចាស់លេខទូរស័ព្ទ ០៩៧ ៤៧៥ ៤៦៦២ ដែលមាន​ឈ្មោះ លឹម ទូច រស់នៅភូមិភារៈកិច្ច ឃុំប៉ាហា ក្រុងត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

អតិថិជនទំាងអស់​ដែលចង់មានសំណាង ឬចង់បានរង្វាន់​ពីក្រុមហ៊ុនគឹ ងាយស្រួលបំផុត​ក្នុងការចូលរួមចាប់ឆ្នោត​ឈ្នះរង្វាន់​នេះ ដោយ​​លោកអ្នកគ្រាន់តែ​យកសំបកកំប៉ុង គម្របដប ឬក្រដាសស្លាក PEPSI, 7UP, Mirinda និង​ភេសជ្ជៈប៉ូវ​កម្លាំង STING មកដូរ​យកប័ណ្ណ​សំណាង រួចកោសមើលលេខ​កូដ ហើយផ្ញើសារលេខ​កូដ នៅលើប័ណ្ណនោះទៅ​លេខ 7227 ដើម្បី​សន្សំពិន្ទុ​ចូលរួម​​ចាប់ឆ្នោតឈ្នះម៉ូតូ Honda Scoopy 2014, iPad Mini និងទូរស័ព្ទ Samsung Galaxy Grand នៅសប្តាហ៍​បន្តបន្ទាប់ដែលនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធីប្រគំតន្រ្តី A1 នៃស្ថានីយទូរទស្សន៍ MyTV។

ចំពោះអិតិថជនដែលមានពិន្ទុសន្សំចាប់ពី 100 ពិន្ទុ មានសិទ្ធិចូលរួមចាប់ឆ្នោតផ្សងសំណាងឈ្នះទូរស័ព្ទ Samsung Galaxy Grand។ ពិន្ទុសន្សំចាប់ពី 150 ពិន្ទុ មានសិទ្ធិចូលរួមចាប់ឆ្នោតផ្សងសំណាងឈ្នះ iPad Mini និងពិន្ទុសន្សំចាប់ពី 200 ពិន្ទុ មានសិទ្ធិចូលរួមចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ធំម៉ូតូ Honda Scoopy 2014។ លោកអ្នកអាចក្លាយជាអ្នកឈ្នះបន្ទាប់ ! សូមប្រញាប់ចូលរួម! ចាប់ឆ្នោតលើកទី 10 នៅថ្ងៃអាទិត្យទី02 ខែ មីនា ឆ្នាំ 2014 ។សម្រាប់ព័ត៌មានលំអិត និងលក្ខខណ្ឌ​ចូល​រួមកម្មវិធី Drop & Win របស់ Pepsi នេះលោកអ្នកអាចចូលទៅកាន់​www.facebook.com/​PepsiCambodia ឬ www.​PepsiCambodia.com ឬ ទាក់ទងលេខទូរស័ព្ទ 095 292 927 ។