ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​​ យូ ដា ហ្គា​មិន​​ អ៊ីនដាស់ស្ទ្រៀល​ ធ្វើកូដ​កម្ម​​បិទ​ផ្លូវ​​ទាម​ទារ​លក្ខណ្ឌ​​ការងារ​​៩​ចំណុច​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កម្មករ​រោងចក្រ​ យូ ដា អ៊ីដាស ស្ត្រៀល ប្រមាណ​២០០នាក់ ក្នុង​ចំណោម​​៦០០​នាក់ នាំគ្នា​​ធ្វើ​​កូដកម្ម​​បិទ​ផ្លូវ​បោះតុង​​​​នៅ​​ខា​ងមុខ​​រោង​ចក្រ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំ​រី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ កាល​ពី​វេលា​​ព្រឹក​ថ្ងៃទី​​២៦ កុម្ភៈ ប្រយោ​ជន៍​ដើម្បី​ទាម​ទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​​៩ចំណុច ។

រាជធានី​ភ្នំ​ពេញ ៖ កម្មករ​រោងចក្រ​ យូ ដា ហ្គា​មិន​​ អ៊ីនដាស់ស្ទ្រៀល​ ប្រមាណ​២០០នាក់ ក្នុង​ចំណោម​​៦០០​នាក់ នាំគ្នា​​ធ្វើ​​កូដកម្ម​​បិទ​ផ្លូវ​បោះតុង​​​​នៅ​​ខា​ងមុខ​​រោង​ចក្រ ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំ​រី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ កាល​ពី​វេលា​​ព្រឹក​ថ្ងៃទី​​២៦ កុម្ភៈ ប្រយោ​ជន៍​ដើម្បី​ទាម​ទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​​៩ចំណុច ។

បើតាម​សេចក្តី​រាយការ​ណ៍​ពី​អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​កោះសន្តិភា​ព​បាន​ឱ្យដឹ​ងថា ក្រុម​​កម្មករ​​ធ្វើ​កូដ​កម្ម​​​៥ថ្ងៃ​​មក​ហើយ​នៅ​ក្នុង​រោងចក្រ​​ តែ​​គ្មាន​​ដំ​ណោះស្រាយ​​ ក៏​នាំ​គ្នា​ចេញ​មក​ខាង​ក្រៅ​​បោះ​តុង​បិទ​ផ្លូវ​ខាង​មុខ​រោងចក្រ​តែម្តង​​ ប្រយោ​ជន៍​ដើម្បី​ទាម​ទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​​៩ចំណុច ក្នុង​នោះ​ចំណុច​សំ​ខាន់​សូម​ឱ្យ​​ថៅកែ​រោង​ចក្រ​​បញ្ឈប់​​ប្រធាន​ផ្នែក​​វេច​ខ្ចប់​​ឈ្មោះ ស៊ីវ ជុង​​ ជនជាតិ​ចិន​ ដែល​​ប្រើ​ពាក្យ​សម្តី​មិនសម​​រម្យ​​មកលើ​កម្មករ​​ ។

សេចក្តីរាយការណ៍​បន្តថា អ្វីជា​ការ​កត់​សម្គាល់​ បើតាម​កម្មករ​ប្រាប់​ឱ្យដឹង​ថា ពេល​ពួក​គេ​ធ្វើកូដកម្ម​បិទ​ផ្លូវ ស្រាប់​តែមានមន្ត្រី​​យោធា​​ម្នាក់​ ដែល​ពួក​គេ​ឃើញ​ស្លាកឈ្មោះ ស្វាយ​ រដ្ឋា​​ ជិះ​​រថយន្ត​ម៉ាក​ស៊ើប​​មួយ​គ្រឿង​​​ ពណ៌​ទឹក​ប៊ិច ពាក់ស្លាកលេខ​​ក្រុង​ព្រះ​សី​ហនុ​​ 2A-0051 បើក​ពី​កើត​ទៅលិច​​ មកដល់​​​កន្លែង​កើត​ហេតុ បាន​ដក​កាំភ្លើងខ្លី​​​​សម្លុត​​គំរាម​កំ​​ហែង តែ​ត្រូវ​បាន​ប្រពន្ធ​​ជិះ​ក្នុង​នោះ​ជាមួយ​ឃាត់​ រួច​​បើក​រថយន្ត​ទៅ​បាត់ ៕​​