គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវបើកកិច្ចប្រជុំលើកទី៦
រាជធានីភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្រ្តីក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៤ មានបើកកិច្ចប្រជុំលើកទី៦នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ ។
កិច្ចប្រជុំនេះប្រព្រឹត្តធ្វើរយៈពេលពីរថ្ងៃ ភាគីកម្ពុជាដឹកនំាដោយ លោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និង ជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ។ចំណែកភាគីឡាវដឹកនំាដោយ លោក ប៊ុន កឺត សាងស៊ុមសាក់ អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ២២នាក់ ។
ចែករំលែកព័តមាននេះ