ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​បូក​សរុប​ការងារឆ្នាំ​២០១៣ និង​លើក​ទិសដៅ​ឆ្នាំ២០១៤

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ នៅ​ក្រសួង​ព័ត៌​មាន​កាលពី​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ ២០១៤ នេះ មាន​រៀបចំ​ពិធី​សន្និបាទបូក​សរុបការងារ​ឆ្នាំ​២០១៣-​២០១៤ ក្រោម​អធិបតីភាព​លោក​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​មន្ត្រី​រាជ​ការ​ក្រោមឱវាទ​ជា​ច្រើន​នាក់រូបទៀត​ ។

​សន្និបាទ​នេះ មាន​​រយៈ​ពេល​២ថ្ងៃ គឺចាប់ពីថ្ងៃទី​២៦ កុម្ភៈ ដល់​ថ្ងៃទី​២៧ កុម្ភៈ ២០១៤ ក្នុង​នោះ​មាន​បទ​អន្តរាគមន៍​របស់​តំណាង​អគ្គ​នាយក​ដ្ឋាន​អង្គ​ភាព​ចំណុះ​ក្រសួង និង​មន្ទីរ​ព័ត៌មាន​​រាជ​ធានី-ខេត្ត, របាយការណ៍​អំពី​លទ្ធផល​ការងារ​,​ ធ្វើ​និយ័តកម្ម​ថ្នាក់​ឋានន្តរ​ស័ក្តិ​​ជូន​មន្ត្រី​រាជការស៊ីវិលតាម​អតីតភាព​ការងារ និង​បំពាក់​ឥស្សរិយស​ផង​ដេរ ។