ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​សុខា​ភិ​បាល​ខេត្តប​ន្ទាយ​មាន​ជ័យ ​ឆ្នាំ​២០១៣ ​និង​ទិស​ដៅ​បន្ត​ឆ្នាំ​២០១៤​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមា​ន​ជ័យ ​៖ ពិធី​បិទ​សន្និ​បាត​បូក​សរុប​ការ​ងារ​សុខា​ភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ ​ឆ្នាំ​២០១៣ ​និង​ទិស​ដៅបន្ត​ឆ្នាំ​២០១៤​ បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃទី​២៥ ​កុម្ភៈ ​២០១៤ ​នៅ​សាល​ប្រជុំ​មន្ទីរ​សុខា​ភិបាល​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​អញ្ជើញ​ជា​គណៈ​ធិបតី​មាន​ លោក​ ជូ ​យិនស៊ីម ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល ​និង​ចូល​រួម​មាន ​លោក​ ប៉ុក​ សាលុយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយមា​ន​ជ័យ​ លោក ​អ៊ី ​ឡុង ​អភិ​បាល​រង​ខេត្ត ​និង​មន្ត្រី​សុខា​ភិបាល​ជា​ច្រើន​រូប​ទៀត។ ​

លោក ​អ៊ី ​ឡុង ​អភិ​បាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​មាន​មតិ​ស្វាគមន៍ ​និង​កោត​សរសើរ​ចំពោះ​មន្ត្រី​សុខា​ភិបាល​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​បម្រើ​វិស័យ​សុខា​ភិបាល​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ប្រសើរ​ ប៉ុន្តែ ​មាន​រឿងអ​វិជ្ជ​មាន​មួយ​ចំនួនដែ​លកើ​ត​ឡើងចំ​ពោះ​មន្ត្រី​សុខា​ភិបាល​ បញ្ហា​ផ្ទៃ​ក្នុង​ការ​ងារ​ គឺ​ធ្វើ​ការ​មាន​និយម​បក្ខ​ពួក ​ដែល​មាន​មន្ត្រី​សុខា​ភិបាល​មួយ​ចំនួនរ​ក​ស៊ី​ក្រៅមិ​នរ​វល់​ការ​ងារ​រដ្ឋ​ មាន​ការ​ច្រណែន​និន្ទា​គ្នា​ និង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​អំពើពុ​ក​រលួយ ​ដែល​ទង្វើ​ទាំង​នេះ ​នៅ​ក្នុង​ឆ្នាំ​២០១៤​ ត្រូវ​កំណែ​ទម្រង់​ឲ្យ​ក្លាយ​ជា​មន្ត្រី​ល្អ។​

លោក ​ជូ ​យិនស៊ីម ​បាន​មាន​មតិ​លើក​ឡើង​ថា ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ មា​នបាតុ​ភាព​ជា​ច្រើន​ ដែល​កើត​ចំពោះ​វិស័យ​សុខា​ភិបា​ល ដែ​លត្រូវ​បាន​ចោទ​ប្រកាន់​ ដូច​ជា​ចោទ​ថា ​មន្ត្រី​ពេទ្យ​ឲ្យ​បង់​លុយ​ហើយ​ទើប​ឲ្យ​ចូល​ព្យា​បាល ​និង​ថ្មីៗ​នេះ ​ព័ត៌​មាន​បាន​ផ្សព្វ​ផ្សាយ​ថា​ ​មាន​ស្ត្រី​ម្នាក់​ក្រីក្រ​ហើយ​គ្មាន​លុយ​ត្រូវ​បាន​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែត​ មិន​ឲ្យ​ចូល​ព្យា​បាល​ គឺ​ខុសពី​កា​រ​ពិត​ដែល​ស្ត្រី​រូប​នោះ ​ត្រូវ​បាន​សាក​សួរ​ផ្ទាល់​ និង​ច្បាស់​ហើយ ​គឺចេ​ញស​ម្រាក​ព្យា​បាល​ពី​ពេទ្យ​បម្រុង​ទៅ​ផ្ទះ ​តែដេ​កចាំ​បង​ប្អូន​យក​ម៉ូតូម​កទ​ទួលយ​ក។​

លោក​បាន​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​សុខា​ភិបាល​ទាំង​អស់​ ទិស​ដៅ​បន្ត​នៅ​ឆ្នាំ​២០១៤​ គឺ​ត្រូវ​កំណែ​ទម្រង់​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​អនុវត្តន៍​ការ​ងារ​តាម​វិជ្ជា​ជីវៈ​រប​ស់ខ្លួន​ ត្រូវ​បម្រើ​ប្រជា​ពល​រដ្ឋ ​និង​ប្រទេស​ជាតិ​ ឲ្យ​វិស័យ​សុខា​ភិបាល​មាន​ការ​អភិវឌ្ឍន៍​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។​ ក្នុង​ពិធី​នោះ​ដែរ ​គណៈ​អធិបតី​បាន​ប្រគល់​បណ្ណ​សរសើរ​ជូន​ដល់​ប្រធាន​ការិយា​ល័យ​ និង​ប្រធាន​មន្ទីរ​ពេទ្យ​ ព្រ​មទាំ​ងប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ មណ្ឌល​សុខភា​ព ​ជា​ច្រើន​ផង​ដែរ៕​