ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​សម្ពោធ​ការ​ថត​ខ្សែ​ភាព​យន្ត​ភាគ​ខ្នាត​ធំ​រឿង ​«ឥទ្ធិ​ពល​ នៃ​ស្នេហ៍​» ​របស់​ផលិត​កម្ម​ Beijin​g Jinyi​ Celebration​ Cultural​ Promotion​ នៃ​សាធា​រណៈ​រដ្ឋ​ប្រជា​​មានិត​ចិន​ ចាប់​ផ្តើម​នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ ផលិត​កម្ម ​Beijing ​Jinyi ​Celebration​ Cultural ​Promotion ​Co.Ltd ​នៃ​សាធា​រណៈ​រដ្ឋ​ប្រជា​មានិត​ចិន​ បាន​ចា​ប់ផ្តើម​សម្ពោធ​ការ​ថត​រឿង «​ឥទ្ធិ​ពល​ នៃ​ស្នេហ៍​»។​ ពិធី​នេះ ​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​ណា​ហ្គា​វើល​ កាល​ពី​ព្រឹក​ថ្ងៃទី​២៥ ​កុម្ភៈ ​២០១៤ ​ដោយមា​ន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិប​តីពី​ លោក​បណ្ឌិត​ សភា​ចារ្យ ​សុខ​ អាន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួលប​ន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក​ជំទាវ ​លោក​បណ្ឌិត ​ថោង ​ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​

រាជ​ធានី​ភ្នំ​ពេញ ៖​ ផលិត​កម្ម ​Beijing ​Jinyi ​Celebration​ Cultural ​Promotion ​Co.Ltd ​នៃ​សាធា​រណៈ​រដ្ឋ​ប្រជា​មានិត​ចិន​ បាន​ចា​ប់ផ្តើម​សម្ពោធ​ការ​ថត​រឿង «​ឥទ្ធិ​ពល​ នៃ​ស្នេហ៍​»។​ ពិធី​នេះ ​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​ណា​ហ្គា​វើល​ កាល​ពី​ព្រឹក​ថ្ងៃទី​២៥ ​កុម្ភៈ ​២០១៤ ​ដោយមា​ន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិប​តីពី​ លោក​បណ្ឌិត​ សភា​ចារ្យ ​សុខ​ អាន​ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួលប​ន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក​ជំទាវ ​លោក​បណ្ឌិត ​ថោង ​ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ លោក​ជំទាវ​ ពូ ​ចានគូ ​ឯក​អគ្គ​រដ្ឋ​ទូតចិ​ន ​ប្រចាំ​កម្ពុជា​ លោក ​ម៉ា ​មីងឆំាង ​អគ្គ​លេខា​ធិកា​រមជ្ឈម​ណ្ឌលចិ​ន-​អាស៊ាន ​លោក​ស្រី​ យន់​ ហ៊ួយ ​ប្រធាន​ផលិត​កម្ម ​Beijing​ Jinyi ​​Celebration​ Cultural ​Promotion​ Co.Ltd ​លោក ​តាំង​ តាន់ស្រ៊ី ​បណ្ឌិត ​ឆេន ​លីបគង់ ​CEO ​នៃ​ណា​ហ្គា​វើល ​និង​មាន​ការ​អញ្ចើញ​ចូល​រួម​ជា​កិត្តិ​យស​ពី​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ អ្នក​ដឹក​នាំ​តារា​សម្តែង​រួម ​និង​អ្នក​សារ​ព័ត៌​មាន​ជា​ច្រើន​ទៀត។​

ខ្សែ​ភាព​យន្ត​ខា្នត​ធំ​បែប​មនោស​ញ្ចេត​នា ​ដែល​មាន​ចំនួន ​៣០​ភាគ​ នេះ ​ជា​ការ​តែង​និពន្ធ​ឡើង​ដោយ​ផលិត​កម្ម ​Beijing ​Jinyi C​elebration​ Cultural ​Promotiom ​Co.Ltd និ​ងដឹ​កនាំ​ស​ម្តែង​ដោយ ​លោក ​Cao ​Dun ​ដែល​ជាអ្នក​ដឹនាំ​ផ​លិត​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​មួយ​រូប​ប្រចាំ​សាធារ​ណៈប្រជា​មានិត​ចិន​ ហើយ​ខ្សែ​ភាព​យន្ត​នេះ ​មាន​ចំនួន ​១០​ភាគ​ ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​រឿង​នេះ​ រួម​សម្តែង​ដោយ​ លោក ​Huang​ Hai​ Bo ​ជា​តួ​ឯក​ និង​អ្នក​នាង​ Zhang J​ing ​Chu​ ​ជាតួ​ឯក​ស្រី។ ​ក្នុង​សាច់​រឿង​នេះ​ផង​ដែរ​ ក៏ឆ្លុះ​បញ្ចាំង​ពី​ជីវិត​យុវវ័យ​ពោរ​ពេញ​ដោយ​ឧប​សគ្គ ​និង​ដំណោះ​ស្រាយ​ក្នុង​ការ​រស់​នៅ ​និង​ជីវិត​ស្នេហា​នៅ​ក្នុង​សង្គម ​ដែល​មាន​ភាព​អភិវឌ្ឍន៍​ដ៏​ឆាប់រ​ហ័ស។​

តារា​សម្តែង ​លោក ​Huang​ Hai​ Bo​ ធ្លាប់​ទទួលបា​ន​ពាន​រង្វាន់​ជា​ច្រើន ​រីឯ​អ្នក​នាង ​Zhang ​Jing ​Chu ​ជា​តារា​សម្តែង​ប្រកប​ដោយ​ទេព​កោសល្យ ​និង​ល្បី​ល្បាញ​ធ្លាប់​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ ​Best ​Actress​ in​ 29th ​China ​Golden ​Rooster ​Awards​ ២០១៣។ លោកប​ណ្ឌិត ​ថោង ​ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសច​រណ៍ ​បាន​មាន​ប្រសាសន៍​ថា ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្វែង​យល់​រវាង​វប្ប​ធម៌​ នៃ​ប្រទេស​កម្ពុជា-​ចិន ​ឲ្យ​កាន់​តែមា​ន​ភាពស្និទ្ធ​ស្នាល​ថែម​ទៀត ​ក្រសួង​ទេស​ចរណ៍​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​និង​កំពុង​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​អាស៊ាន-​ចិន​ Chin​a Center​ អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​ឈ្មោះ​ Beijing ​Jinyi ​Celebration C​ultural​ Promotion ​Co.Ltd ​នៃ​ប្រទេស​ចិន​ ថត​នូវ​ខ្សែ​ភាព​យន្ត​​ «ឥទ្ធិ​ពល​ នៃ​ស្នេហ៍» ​នៅ​តំបន់​គោល​ដៅ​ទេស​ចរណ៍​ទាក់​ទាញ​នា​នា ​នៃ​ទីក្រុង​ភ្នំ​ពេញ ​និង​ខេត្ត​សៀម​រាប​អង្គរ ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។​

លោក​បន្ត​ថា​ ការ​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំនេះ​ ​នឹង​ចាប់​ផ្តើម​នៅ​ទឹក​ដី​ដ៏​អស្ចារ្យ​របស់​យើង​ចាប់​ផ្តើម​ថត​ពី​ថ្ងៃទី​២៦ ​កុម្ភៈ ​ដល់​ថ្ងៃទី​៣០​ មិនា ​២០១៤ ​ដែល​មាន​ក្រុម​បច្ចេក​ទេស​ និង​តួសម្តែង​របស់​ចិន​ ចំនួន ​១០​០នាក់ ​ហើយ​បន្ទា​ប់ពី​ការថ​តនៅ​កម្ពុជា ​ក្រុម​ការ​ងារ​នឹង​បន្ត​ថត​បញ្ចប់​សាច់​រឿង​នៅ​ក្រុង​ប៉េ​កាំង​ ប្រទេស​ចិន។​ ក្នុង​ការ​ថត​រឿង​នេះ​ដែរ​ ក្រសួង​សេដ្ឋ​កិច្ច ​បាន​ជួយ​សម្រួល​ដល់​ទី​ចាត់​ការ​គយ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ ​ជួយ​សម្រួល​មិន​យក​ពន្ធ​លើ​ការ​នាំ​ចូល​ជា​បណ្តុះ​អាសន្ន​នូវ​ឧប​ករណ៍ ​និង​សម្ភារ​ថត​ ការ​ដឹក​ជញ្ជូន ​ការ​ស្នាក់​នៅ ​និង​អនុញ្ញាតិ​ឲ្យ​ថ​តនៅ​ទី​​កន្លែង​សំខាន់ៗ ​និង​រួម​ទាំង​រមណីយ​ដ្ឋាន​នា​នា ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បន្ត​ថា ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំនេះ​ ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេសចិន​ និង​សង្ឃឹម​ថា ​នឹង​មាន​អ្នក​ចូល​ទស្សនា​រាប់​រយ​លាន​នាក់​ ​​ក្នុង​ន័យ​នេះ ​ក្រសួង​ទេស​ចរណ៍​ ដូច​ជារ​ដ្ឋា​ភិបាល​កម្ពុជា​ ក៏​ឆ្លៀត​យក​ឱកាស​នេះ ​ដើម្បី​បញ្ជ្រាប​ការ​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេស​ចរ​ណ៍កម្ពុជា ​ទៅ​កាន់​ប្រទេស​ចិន ​ដូច​ជា ​ខិត​ខំ​រឹត​ចំណង​សាមគ្គី​ភាព ​កិច្ច​សហ​ការ​រវាង​ប្រទេសទំា​ងពី​រ ​កម្ពុជា-​ចិន​ ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត។​

នៅ​ឆ្នាំ​២០១៣ ​កន្លង​មក​ កម្ពុជា​បាន​ទទួល​ភ្ញៀវទេ​សច​រណ៍​ចិន​ ចំនួន​ ៤៦៣,១២៣​នាក់ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​មាន​ការ​កើន​ឡើង​ប្រមាណ ​៣៩​ភាគ​រយ​ ឈរ​លំដាប់​ទីពីរ​ នៃ​ទីផ្សារ​ទាំង​១០​ របស់​កម្ពុជា​ ហើយ​នៅ​ឆ្នាំ​២០១៥ ​ក្រសួង​ទេស​ចរណ៍ ​បាន​ព្យា​ករណ៍​ថា​ ភ្ញៀវទេ​សច​រណ៍​ចិន​ ចូល​មក​ទស្សនា​នៅ​កម្ពុជា ​ប្រមាណ ​៨០​ម៉ឺន​នាក់ ​និង​រហូត​ដល់​ឆ្នាំ​២០២០ ​ភ្ញៀវទេ​សច​រណ៍ចិ​ន​ អាច​ចូលម​ក​កម្ពុជា​ ប្រហែល ​២លា​ននា​ក់។​ លោក​បន្ថែម​ថា ​តាម​រយៈ​ការ​ចាក់​បញ្ចំាង​ខ្សែ​ភាព​យន្ត​នេះ ​កម្ពុជា​រំពឹង​ថា ​នឹង​កាន់​តែ​ទទួល​បាន​ភ្ញៀវ​ទេស​ចរណ៍​ និង​អ្នក​វិនិយោ​គិន​ចិន​ ជា​ច្រើន​ថែម​ទៀត។​

លោក​បណ្ឌិត​ សភា​ចារ្យ​ សុខ ​អាន​ បាន​មាន​ប្រសាសន៍​ថា ​លោក​សូម​គាំទ្រ​ និង​ស្វាគមន៍​ចំពោះ​ការ​ថត​ខ្សែ​ភាព​យន្ត​នេះ ​ហើយ​ហេតុអ្វី​បាន​ជា​យើង​គាំទ្រ ​និង​សម្រួលដ​ល់​ខ្សែ​ភាព​យន្ត​នេះ? ​ព្រោះ​លោក​យល់​ថា ​នេះ​ជា​គម្រោង​មួយ ​ដែល​មាន​ក្រប​ខណ្ឌ ​និង​មាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លំាង​ទៅ​លើ​មតិ​សាធារណៈ​នៅ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​ ប្រជា​ជន​ចិន​ ព្រោះ​ថា ​ការ​ថត​ខ្សែ​ភាព​បែប​ជំនាញ​នេះ ​ជា​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត។​

លោក​លើក​ឡើងថា​ ​ការ​កើន​ឡើងនូ​វ​ចំនួន​ភ្ញៀវទេ​សច​រ​ គឺ​ជា​ការអ​ភិវឌ្ឍន៍​រីក​ចម្រើន ​នៃ​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​ ហើយ​វិស័យទេ​សច​រណ៍​បាន​ចូល​រួមចំ​ណែក​យ៉ាង​ខ្លំាង​ក្នុង​ការ​ពង្រី​កពង្រឹ​ងខឿន​សេដ្ឋ​កិច្ច​ជាតិ ​នា​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនា​គត៕​