ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​របួសធ្ងន់ ប្រពន្ធ​ស្លា.ប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​ព្រោះតែ​ឃាតករ​លាក់​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជា​ប្តី​រង​របួសធ្ងន់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ កាលពី​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ២០១៩ នៅ​ភូមិ​អូរ​តា​សេក…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជា​ប្តី​រង​របួសធ្ងន់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ កាលពី​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ២០១៩ នៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៩-២០០ ។

យោង​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បញ្ជាក់​ថា ​ជន​រង​គ្រោះជា​ភាគី​ខាង​ម៉ូតូ​០១​គ្រឿង ម៉ាក HONDA-DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ​ព្រះ​សីហ​នុ 1B-9802 មាន​ទិស​ដៅ​ភ្នំពេញ​-​ព្រះ​សីហ​នុ អ្នកបើកបរ​ឈ្មោះ ហេម ហ៊ាន ភេទ​ប្រុស អាយុ៥០​ឆ្នាំ ​ត្រូវជា​ប្តី និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ឆែម ខុ​ម ភេទ​ស្រី អាយុ៤៩​ឆ្នាំ ជា​ប្រពន្ធមាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ពេល​មក​ដល់​ចំណុច​កើតហេតុម៉ូតូ​បាន​ធ្លាក់ជង្ហុកហើយ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ស្រប​ពេល​ដែល​រថយន្ត​រថយន្ត០១​គ្រឿង ម៉ាក TUNDRA ពណ៌​ស ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ 2AJ-5008 (​ទិស​ដៅ​ផ្ទុយ​គ្នា​) មក​ដល់​ចំណុច​នោះ​រថយន្ត​ និង​ម៉ូតូ​ក៏បុកគ្នា​តែ​ម្តង ​។

ភាគី​ខាង​រថយន្ត​បើកបរ​ដោយ​ឈ្មោះ CHEN JUN ភេទ​ប្រុស អាយុ២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​៧៧៨ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​អ្នក​រួម​ដំណើរ​ឈ្មោះ Gu HAINAN ភេទ​ប្រុស អាយុ៣៨​ឆ្នាំ​ អ្នក​ទាំង​ពីរ​ជា​ជនជាតិ​ចិន​ ​។ គ្រោះថ្នាក់​នេះ​បណ្តាល​អោយឈ្មោះ ហេម ហ៊ា អ្នកបើកបរ​ម៉ូតូរបួសធ្ងន់ ​និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឆែម ខុ​ម អ្នក​រួម​ដំណើរ​ជាមួយ​គ្នាបាន​ស្លាប់​នៅ​នឹង​កន្លែង ។

បច្ចុប្បន្នជន​រង​គ្រោះបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ឃុំ​អូរ​ឧកញ៉ា​ហេង រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ។ ដោយឡែក​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​លើ​រថយន្ត​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​តាម​នី​តិ​វិធី​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ