ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​​ស្រួល​​ខ្លួន​តិច​​តួច ទៅរក​ពេទ្យ​​ដាក់​​ស៊ីរ៉ូម ដូច​ទៅ​រកស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរសម្នាក់​ស្លា.ប់​មួយ​ប៉ព្រិច​ភ្នែក​ បន្ទាប់ពីត្រូវ​គ្រូពេទ្យ​ម្នាក់​បន្តោង​ស៊ីរ៉ូម​ឱ្យ ​ដែល​គេ​​សង្ស័យថា ​អាច​មកពីប្រតិ​កម្ម​ថ្នាំ ​កាលពី​វេលាម៉ោ​ង៣ និង៤០​នាទីរសៀលថ្ងៃទី២៤​ កុម្ភ: ២០១៤ នេះ ស្ថិត​នៅភូមិ​កណ្ដោល ឃុំអូរ​ស្រឡៅ ស្រុកម៉ា​ឡៃ។

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរសម្នាក់​ស្លាប់​មួយ​ប៉ព្រិច​ភ្នែក​ បន្ទាប់ពីត្រូវ​គ្រូពេទ្យ​ម្នាក់​បន្តោង​ស៊ីរ៉ូម​ឱ្យ ​ដែល​គេ​​សង្ស័យថា ​អាច​មកពីប្រតិ​កម្ម​ថ្នាំ ​កាលពី​វេលាម៉ោ​ង៣ និង៤០​នាទីរសៀលថ្ងៃទី២៤​ កុម្ភ: ២០១៤ នេះ ស្ថិត​នៅភូមិ​កណ្ដោល ឃុំអូរ​ស្រឡៅ ស្រុកម៉ា​ឡៃ។

ប្រភព​បាន​ឱ្យ​ដឹងថា ជនរ​​ង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​តុញ​ លឿត​ អាយុ៤៥ឆ្នាំ​ ជាជនពិការ​ជើង​ម្ខាង​ និងជាអតីតទាហាន​នៅ​ស្រុក​ម៉ាឡៃ​សម័យ​សង្រ្គាម ។​ ប្រភព​បានបន្តថា មុនពេលកើតហេតុ​ ជនរងគ្រោះ​មិនបានឈឺអី​ធ្ងន់ធ្ងរនោះទេ ​គឺគ្រាន់តែ​មានអាការ​មិន​ស្រួល​​​ខ្លួនតិចតួចតែប៉ុណ្ណោះ​ លុះទៅរកពេទ្យ​ឈ្នួល​ម្នាក់ឈ្មោះអ៊ី សឿន ភេទប្រុស រស់នៅ​​ភូមិ​ត្រ​សេក​​ជ្រុំ ឃុំ​ម៉ា​ឡៃ​ ស្រុក​​ម៉ា​ឡៃ​អាយុ​៥៥ឆ្នាំ ជាអតីតគ្រូពេទ្យផ្នែកវះកាត់​នៅមណ្ឌលសុខភាព​ម៉ាឡៃ​ ទើបចូលនិវឌ្ឍន៍​ឲ្យដាក់ស៊ីរ៉ូម​ឲ្យ ​ហើយគ្រូពេទ្យឈ្នួលនោះ​ដឹក​ជន​រងគ្រោះ​មកផ្ទះ ​មិនទាន់បាន​១០នាទីផង ស្រាប់តែជនរងគ្រោះ​ស្លាប់មួយរំពេច ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

ជុំវិញ​បញ្ហា​ខាងលើ​ លោកអ៊ី​ សឿន​ គ្រូពេទ្យ​ដាក់សារ៉ូមឱ្យ​ជនរងគ្រោះ​ មិនអាច​ទំនាក់ទំនង​សុំការបំភ្លឺបានទេ​ ខណ:​អ្នកយក​ព័ត៌មាន​ទៅ​ដល់លំនៅឋានហើយ ចំណែក​ក្រុមគ្រួសារ ក៏គ្មាននរណានៅដែរ​ ។