ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ចំហរទ្វារ​បន្ទប់​ទំនង​ពេក​ស្រក់ទឹកមាត់​ចូល​ទៅ​ចាត់ការ​រួចធ្វើ​ដូច​គ្មាន​រឿង​អី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ដើរ​កាត់មុខ​បន្ទប់​ជួល​មួយ​កន្លែងហើយ​បានឃើញ​បន្ទប់​នោះ​ចំហរទ្វារចំណែក​ស្ត្រី​ម្ចាស់​បន្ទប់​រវល់​បោកគក់​សម្លៀក​បំពាក់​នៅ​ក្នុង​បន្ទប់ទឹក​ផង ដំបូង​បាន​ដើរ​ហួស​៥​ជំ​ហ៊ាន​ទៅ​ហើយ ។​ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​ឱកាសល្អ​ហុច​ឲ្យ​ក៏​ដើរ​បក​ត្រឡប់​ក្រោយ​៥​ជំ​ហ៊ាន​វិញ​រួច​ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​លួច​យក​លុយ​ចំនួន​៣៨​ម៉ឺន​រៀល ​និង​ចិ​ញ្ចៀ​ន​១​វង់​តម្លៃ​១៣៥​ដុល្លារ​គេចខ្លួន​បាត់​ ។ ហេតុការណ៍​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា…

រាជធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​ដើរ​កាត់មុខ​បន្ទប់​ជួល​មួយ​កន្លែងហើយ​បានឃើញ​បន្ទប់​នោះ​ចំហរទ្វារចំណែក​ស្ត្រី​ម្ចាស់​បន្ទប់​រវល់​បោកគក់​សម្លៀក​បំពាក់​នៅ​ក្នុង​បន្ទប់ទឹក​ផង ដំបូង​បាន​ដើរ​ហួស​៥​ជំ​ហ៊ាន​ទៅ​ហើយ ។​ ប៉ុន្តែ​ដោយសារ​តែ​ឃើញ​ឱកាសល្អ​ហុច​ឲ្យ​ក៏​ដើរ​បក​ត្រឡប់​ក្រោយ​៥​ជំ​ហ៊ាន​វិញ​រួច​ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​លួច​យក​លុយ​ចំនួន​៣៨​ម៉ឺន​រៀល ​និង​ចិ​ញ្ចៀ​ន​១​វង់​តម្លៃ​១៣៥​ដុល្លារ​គេចខ្លួន​បាត់​ ។ ហេតុការណ៍​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ចំណុច​បន្ទប់​ជួល​លេខ​១៦ ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ញិ​ល សុខ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល ក្នុង​បុរី​ព​ភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង​៤ ។​ ចំណែក​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ឈ្មោះ ខ.វ.ត អាយុ២៤​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​នោះ​ដែរ​ ។ ​នាង​បាន​បាត់​បង់លុយ​ចំនួន​៣៨​ម៉ឺន​រៀល និង​ចិញ្ចៀន​១​វង់​តម្លៃ​១៣៥​ដុល្លារ​ ។ ​

តាម​របាយការណ៍​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​បោកគក់​សម្លៀក​បំពាក់​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​បន្ទប់​ជួល​នោះ ដោយ​នាង​មិន​បាន​បិទទ្វារ​បន្ទប់​ឡើយ ចំណែក​ជនសង្ស័យ​បាន​ដើរ​ចេញពី​បន្ទប់​របស់​ខ្លួន​ឆ្លងកាត់​បន្ទប់​នាងរង​គ្រោះ​ ។

​ខណៈនោះ​បាន​ដើរ​ហួស​៥​ជំ​ហ៊​ន​ទៅ​ហើយ ប៉ុន្តែ​ដោយ​ឃើញ​ឱកាសល្អ​ហុច​ឲ្យ​ក៏​បាន​ដើរ​ត្រឡប់​ក្រោយ​៥​ជំ​ហ៊ាន​វិញ ​និង​បាន​ចូល​ទៅ​លួច​លុយ​ និង​ចិញ្ចៀន​នៅ​ក្នុង​កាបូប​ដែល​នាងព្យួរ​នៅ​ជាប់​ជញ្ជាំង​បន្ទប់​ ។ បន្ទាប់​មក​បាន​យក​ទៅ​លក់​យក​លុយ​ដើរ​សុី​ចាយ​ចូល​ក្លឹ​ប​សប្បាយ​ហុឺ​ហារ​តែ​១​យប់​ម៉ត់​ដូច​អាច​ម៌​ទីទុយ ​រួច​ទើប​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ​ក៏​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​ប្ដឹង​ឲ្យ​សន្ត​សុខ ​និង​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​ ។ ​

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​លួច​បាន​ជន​នេះ​បាន​ដើរ​ចុះ​ក្រោម​រួច​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​ចេញ​ទៅ​ហូប​បង្អែម​រួច​បាន​ចូល​ទៅ​លេង​ក្លឹ​ប​សប្បាយ​អស់ចិត្ត​ និង​រហូត​ដល់​អស់ទាំង​លុយ​ និង​ចិញ្ចៀន​​ដែល​លួច​បាន ទើប​ត្រឡប់​ចូល​ទៅ​កាន​ផ្ទះ​ជួល​វិញ​ ។

​ចំណែក​ជន​រង​គ្រោះ​ក្រោយ​ពី​បាត់​លុយ​ និង​ចិញ្ចៀន​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​នេះ​ហើយ​ប្រាប់​ទៅ​សន្តិសុខ​ដែលយាមនៅទីនោះ​ ទើប​សន្តិសុខ​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាននៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០១៩ ​តែម្តង ។

​ពេល​នោះ​ជនសង្ស័យ​បាន​ទទួល​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ខាងលើ​នេះ​មែន ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន ​និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមនីតិវិធី ​៕​

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ