ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២នាក់​បង​ប្អូន​យក​ម៉ាស៊ីន​កាត់​ស្មៅ​ក្នុង​ចំការ​ពោត​ត្រូវ​មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដាក់​គុកអស់ជាង១ខែ

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​២នាក់​បង​ប្អូន​ត្រូវ​មន្ត្រីបរិស្ថាន​ប្រចាំ​តំបន់​ភ្នំ​ដំបង​មាន​គ្នា​១០​នាក់​ដឹក​នាំ​ដោយ​ឈ្មោះ​ ស្រី រ៉ា ជា​មន្ត្រី​អនុរក្ស​ចុះ​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០១៤ រួច​បញ្ជូន​ទៅ​តុលាការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង​១ខែ​ ដោយ​ចោទ​ពី​បទ​កា.ប់​ព្រៃ​រានដី​បរិស្ថាន​ដែល​ត្រូវ​គេ​ហាម​ឃាត់​។

ខេត្ត​ប៉ៃ​លិន​ ៖ បុរស​២នាក់​បង​ប្អូន​ត្រូវ​មន្ត្រីបរិស្ថាន​ប្រចាំ​តំបន់​ភ្នំ​ដំបង​មាន​គ្នា​១០​នាក់​ដឹក​នាំ​ដោយ​ឈ្មោះ​ ស្រី រ៉ា ជា​មន្ត្រី​អនុរក្ស​ចុះ​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ មករា ២០១៤ រួច​បញ្ជូន​ទៅ​តុលាការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង​១ខែ​ ដោយ​ចោទ​ពី​បទ​កាប់​ព្រៃ​រានដី​បរិស្ថាន​ដែល​ត្រូវ​គេ​ហាម​ឃាត់​។

យុវ​ជន​ទាំង​២នាក់​បង​ប្អូន​ ម្នាក់​ឈ្មោះ​ឈូម ចេក អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ឈូម ចិត្ត​ អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​ក្រចាប់​ សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន​។

សូម​បញ្ជាក់​ថា យុវ​ជន​ទាំង​២នាក់​បង​ប្អូន​នេះ​ត្រូវ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ភ្នំ​ដំបង​ឃាត់ខ្លួន ខណៈ​ពេល​ពួក​គេ​យក​ម៉ាស៊ីន​ទៅកាត់ស្មៅ​នៅ​ក្នុង​ចម្ការ​ក្បែរ​ជើង​ភ្នំ​ជាង​កន្លះ​ហិក​តា​​ដែល​ខ្លួនធ្លាប់​ដាំ​ពោត​​​​អស់​រយៈ​ពេល​៣​ទៅ​៤​ឆ្នាំ​កន្លង​មក​ហើយ ៕