ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគ​របាល​ខ​ណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួនជ​នសង្ស័យ​វាយ​ប្លន់ម៉ូ​​តូ០​​៥​នា​ក់

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​វាយ​ប្លន់​យក​ម៉ូ​តូ​ម៉ាក​ឌ្រីម​​សេ​១២៥ ព​ណ៌​ខ្មៅ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ កន្លង​មក​ នៅ​ចំណុច​រង្វង់​មូល​រូប​​សំណាក​​​កាំ​ភ្លើង​គួច​កា​ណុង​​ (ស្តាត​​ចាស់ខាង​លិច​ស្ពាន​ជ្រោ​យចង្វា​) ស្ថិត​ក្នុង​​សង្កា​ត់​ស្រះ​​ចក ​​ខណ្ឌ​ដូន​ពេញ​ ត្រូវ​​បាន​កម្លាំង​នគរ​បាល​​​​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូនពេ​ញ ដឹ​កនាំ​ដោយ​លោកវ​​រ​សេនី​យ៍​ត្រី​ ញ៉ែម​ សៅ​ណុល​ អធិ​ការ​រងទ​ទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​

រាជធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​វាយ​ប្លន់​យក​ម៉ូ​តូ​ម៉ាក​ឌ្រីម​​សេ​១២៥ ព​ណ៌​ខ្មៅ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ កន្លង​មក​ នៅ​ចំណុច​រង្វង់​មូល​រូប​​សំណាក​​​កាំ​ភ្លើង​គួច​កា​ណុង​​ (ស្តាត​​ចាស់ខាង​លិច​ស្ពាន​ជ្រោ​យចង្វា​) ស្ថិត​ក្នុង​​សង្កា​ត់​ស្រះ​​ចក ​​ខណ្ឌ​ដូន​ពេញ​ ត្រូវ​​បាន​កម្លាំង​នគរ​បាល​​​​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូនពេ​ញ ដឹ​កនាំ​ដោយ​លោកវ​​រ​សេនី​យ៍​ត្រី​ ញ៉ែម​ សៅ​ណុល​ អធិ​ការ​រងទ​ទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​នៃអ​ធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ស្រាវ​ជ្រាវ​ចាប់​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ បាន​០៥នាក់ កាល​ពីវេលា​ម៉ោង​​១២​ថ្ងៃ​ត្រង់​​ ថ្ងៃទី​២៤​ កុម្ភៈ​ ឆ្នាំ​២០១៤ ខណៈ​ពេល​ដែល​ជន​នោះកំ​ពុង​លា​ក់ខ្លួន​នៅ​ផ្ទះក្នុង​សង្កាត់​ទួល​សង្កែ ខ​ណ្ឌឫ​ស្សីកែ​វ។

មន្ដ្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូន​ពេញ​ ​បាន​​ឱ្យដឹ​​ង​​ថា​ ​ជន​ស​ង្ស័យ​ទាំ​ង០​៥​នា​ក់​ដែល​​ជា​ប់​ពាក់​​ព័ន្ធ​​វាយ​ប្លន់​​យក​​ម៉ូ​តូ​​ ទី១-ឈ្មោះ​ពង់​ គឹម​សេង ​ហៅ​ស្នា ​អាយុ​២៩​ឆ្នាំ​ មុខរ​បរមិ​នពិត​ប្រា​កដ​ ​ស្នាក់​នៅ​ផ្ទះ​ជួល​ លេ​ខ៣៨​៥ ផ្លូវរថ​ភ្លើង ​ភូមិ​​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ ,​ទី២​-ឈ្មោះ​ ជាតិ​ រដ្ឋា ​អាយុ​៣១​ឆ្នាំ ​មុខ​របរ​ក​ម្មក​រសំណ​ង់​ ​ស្នាក់​នៅផ្ទះ​លេ​ខ៣៨​៥ ​ផ្លូវរថ​ភ្លើង​ ភូមិ​ទួល​សង្កែ ​សង្កាត់​​ទួល​សង្កែ​ ,ទី៣-​ឈ្មោះ​ឡុង​ ​វណ្ណ​ដា អាយុ​២៩ឆ្នាំ​ មុខរ​បរកម្មក​រសំណង់ ​ស្នាក់​នៅកា​រដ្ឋាន​សំណង់​បឹងស្នោ ​,ទី​​៤-ឈ្មោះ​ជា ​សំណាង​ អាយុ២​៨ឆ្នាំ​​ មុខ​របរ​កម្មករ​សំណ​ង់ ​ស្នាក់​នៅការ​ដ្ឋានសំ​ណង់​​​ឫស្សីកែវ ​និងទី​៥-ឈ្មោះ​ហៃ ​ម៉េង​ហ៊ីង​ អាយុ​២៥ឆ្នាំ ​មុខរប​រធ្វើស្រែ​ រស់នៅ​ភូមិ​​រកាគ​យ​​ ឃុំរ​កាគ​​យ ស្រុ​កកង​​មាស​ ​​ខេត្ដ​​​កំពង់​ចាម ​។ បន្ទាប់​ចាប់​ឃា​ត់ខ្លួនជ​នសង្ស័យ​ទាំង៥នាក់​ខាងលើ​នេះ ​​កម្លាំង​​សមត្ថកិច្ច​បាន​​ដកហូត​​​កាំបិត​ចុង​ស្រួចចំនួន​០២​ ដែក​ចុង​ស្រួច​សម្រា​ប់កាត់​សោ​​​​ម៉ូតូ​​រាងអក្សរតេ​​ចំនួន០១ និង​កូន​សោ​​មួយ​ចង្កោម​​​ ។

មន្ត្រី​នគរ​បាល​ដដែល​បាន​រំលឹក​ថា​ ជន​សង្ស័យ​ទាំង០​៥នា​ក់បាន​ធ្វើសក​ម្មភា​ពព្រួត​គ្នា ​វា​យនិង​​​​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥​ កាល​ពីវេលា​ម៉ោ​ង​​១១និ​ង២០​នាទីយ​ប់ថ្ងៃ​ទី២៣​ កុម្ភៈ ​ឆ្នាំ២​០១៤​ ស្ថិត​នៅ រង្វង់​មូលរូបសំ​ណាក​កាំភ្លើ​ងកួចកាណុ​ង ​​(រង្វង់​មូល​ស្តាត​ចាស់​​​) ពី​​ជនរង​គ្រោះ​០២នាក់​ ម្នាក់​​ឈ្មោះ​សេង ​ប៊ុ​ន​រិទ្ធ​ អាយុ​៣២ឆ្នាំ​ និង​ម្នាក់​​ទៀត​ជា​មិត្ដភ​ក្ដិ ​ឈ្មោះ​ ធា អាយុ​៣០​ឆ្នាំ ​​ពួក​គេទាំ​ងពី​រនាក់​ ស្នាក់​នៅ​សង្កាត់​គីឡូ​​ម៉ែត្រ​លេខ​៦ ខ​ណ្ឌឫ​ស្សីកែ​វ។ ​ជនរ​ងគ្រោះ​ទាំងពី​រនា​ក់ បាន​ជិះ​ម៉ូតូ​ មក​ដល់​ចំណុច​កើតហេ​តុខាង​លើ ​ក៏​លើក​ទូរ​​ស័ព្ទ​និយាយ ​ស្រាប់​តែ​មនុស្ស​​មួយក្រុម​ចោទ​ថា ជនរ​ងគ្រោះ​មើល​មុខពួ​ក​គេ​ ក៏នាំ​គ្នាធ្វើ ​សកម្ម​ភាព​វាយ​សម្រុក​ប្រវាយ​ប្រតប់​ជាមួយ ​ជនរ​ងគ្រោះ​ រួច​ហើ​យនាំ​គ្នា​លើក​ម៉ូតូរ​បស់​ជនរង​គ្រោះ ​ជិះទៅ​បាត់ដោ​យសុវត្ថិភា​ព ។

ក្រុម​គ្រួសារ​ជនរង​គ្រោះ​បានឲ្យ​ដឹងថា​​ ម៉ូ​តូរបស់​រូប​គេមិ​នទា​​ន់ត្រូវបា​នសមត្ថកិ​ច្ចរកឃើ​ញនៅឡើយទេ​រហូតដល់ថ្ងៃអង្គារ៍នេះ។