ក្របួច.កបានហើយ ចោរគាស់ឃ្លាំងដំឡូង​ គិត​ជាប្រាក់ប្រមាណ២ពាន់ដុល្លារ


ខេត្ត​មណ្ឌល​គី​រី​៖ សេចក្តី​រាយ​ការ​ណ៍បឋមបាន​ឱ្យ​ដឹង​ថា ​កំលាំង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូតកំណត់​មុខសញ្ញា​​​ ដោយកម្លាំង​ឃាត់ខ្លួន​បាន២នាក់ ​ម្នាក់​មាន​ឈ្មោះ អ៊ុ​ក មី ​អាយុ​២២​ឆ្នាំ ​ដោយជននោះបាន​​​សារភាព​ថា ខ្លួន​ពិតជា​បាន​គាស់​ឃ្លាំង​ដំឡូង​លួច​យក​​សម្ភា​រៈ កាលពី​ថ្ងៃ​ទី​១១ ​សីហា ​ពិតប្រាកដ​មែន ​។

គួររំលឹកថា កាលពី​ថ្ងៃ​ទី​១១ ​សីហា ​មាន​​ចោរលួច​គាស់​ទ្វារ​ឃ្លាំង​កន្លែង​ជញ្ជីង​ថ្លឹង​ដំឡូង (​ពុំ​មាន​អ្នក​នៅ​ចាំ​) នៅ​ចំ​ណុ​ឃ្លាំង​ថ្លឹង​ដំឡូង​សេង​ ណា​រ៉ុ​ង ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌល​គី ដែល​មាន​ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊​ន គា​សេង ភេទប្រុស អាយុ៤៨​ឆ្នាំ ​មាន​ទីលំនៅ ភូមិ​កើតហេតុ​ខាងលើ​ និង​បាន​លួច​យក​បាន​សម្ភារៈ​ មាន​តម្លៃ​មួយ​ចំនួនសរុប​ជា​ទឹកប្រាក់ប្រហែល២.០០០​ដុល្លារ ។

ប្រភព​បន្ត​ថា ក្រោយពី​ទទួល​បាន​ពាក្យបណ្តឹង​ នៅ​ថ្ងៃ​ទី​១៤ សីហា ​​កម្លាំង​​យើង​​បានធ្វើការ​ស្រាវជ្រាវ​ស្វែងរក​យកមក​ផ្តន្ទាទោស​តាម​ច្បាប់​ ។ បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់ការ​តាម​ច្បាប់​ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ