ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ជួប​​ចរចា​រវា​ង​ក្រុម​ការ​ងារបច្ចេក​ទេស​ CPP និង CNRP នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ​​ត្រូវ​លុប​ចោល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​​ លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ កុម្ភៈ ២០១៤ នេះថា ការ​កំណត់​ជួប​ចរចា​ជាថ្មី​និយាយ​ពី​​ការ​បង្កើត​
គណៈ​កម្មការ​ចម្រុះសម្រាប់កែ​ទម្រង់​ការ​បោះ​ឆ្នោត​រវាង​ក្រុម​ការ​ងារ​របស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​ខាងមុខ​នេះ ត្រូវ​បាន​
​លុប​ចោល​​។

រាជ​ធានី​ភ្នំពេញ​ ៖​​ លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ កុម្ភៈ ២០១៤ នេះថា ការ​កំណត់​ជួប​ចរចា​ជាថ្មី​និយាយ​ពី​​ការ​បង្កើត​គណៈ​​កម្មការ​ចម្រុះសម្រាប់កែ​ទម្រង់​ការ​បោះ​ឆ្នោត​រវាង​ក្រុម​ការ​ងារ​របស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​ខាងមុខ​នេះ ត្រូវ​បាន​​​លុប​ចោល​​។

លោក​យឹម សុវណ្ណ បាន​បញ្ជាក់​ថា ការ​សម្រេច​លើក​ពេល​ជួប​ចរចា​រវា​ង​ក្រុម​ការ​ងារ​គណ​បក្ស​ទាំង​២​​ក្នុង​នាម​គណៈកម្មការ​ចម្រុះ​សម្រាប់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​មិន​មែន​មក​ពី​ហេតុ​ផល​នយោ​បាយ​ទេ តែ​ដោយ​សារ​បញ្ហា​បច្ចេក​ទេស​របស់​ក្រុម​ការ​ងារ​គណ​បក្ស​ទាំង​២ និង​មានការ​ស្នើ​សុំ​ពន្យា​ពី​ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា​លុប​ចោល និង​ពន្យា​ពេល​នៅ​សប្តាហ៍​ក្រោយ​ កោះ​សន្តិ​ភាព​មិនអាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ព្រុំ សុខា ប្រធាន​ក្រុមការ​ងារ​​បច្ចេក​ទេស​របស់គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​លោក​ជាម យៀប សមាជិក​ជាន់​ខ្ពស់ និង​ជាសមាជិក​គណៈកម្មការ​ចម្រុះសម្រាប់​កែទម្រង់​ការ​បោះ​ឆ្នោត ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។

គួររំលឹក​ថា ​មន្រ្តីជាន់​ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​លោក ​ឈាង វុន​ ​បានមាន​ប្រសាសន៏​​បា្រប់ក្រុម​អ្នករាយ​ការណ៏​​ព័ត៌​មាន​នៅ​ព្រឹក​ថ្ងៃទី​២៥ ​​កុម្ភៈ ​​២០១៤​​នេះ​ថា គណ​បក្ស​ប្រជាជន​​កម្ពុជា​​បានយល់​ព្រមតាម​សំណើ​​របស់គណ​បក្ស​​សង្គ្រោះជាតិ​ក្នុងការ​​សុំជួប​គ្នា​ជាថ្មីនៅ​ថ្ងៃទី​២៧​ កុម្ភៈ ។