ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន​ ក្រើនរំលឹកអ្នកដឹកនំា​និងញុះញង់ឲ្យ​មានបាតុកម្ម ​ត្រូវទទួលខុសត្រូវ ​ប្រសិនបើមានការបិទរោងចក្រ

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ​៖ សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានថ្លែងក្រើន​រំលឹកដល់អ្នកដឹកនំា​ ឬ ញុះញង់​ឲ្យមានបាតុកម្ម កូដកម្ម ដែលអាចឈាន​ឲ្យថៅកែសម្រេចបិទរោងចក្រនោះ​ គឺត្រូវទទួល​ខុស​ត្រូវចំពោះ​កម្មករ​​ដែលអត់ការងារធ្វើ ។

ខេត្តព្រះសីហនុ​៖ សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បានថ្លែងក្រើន​រំលឹកដល់អ្នកដឹកនំា​ ឬ ញុះញង់​ឲ្យមានបាតុកម្ម កូដកម្ម ដែលអាចឈាន​ឲ្យថៅកែសម្រេចបិទរោងចក្រនោះ​ គឺត្រូវទទួល​ខុស​ត្រូវចំពោះ​កម្មករ​​ដែលអត់ការងារធ្វើ ។

ប្រសាសន៏រ​បស់សម្តេចតេជោ​ ហ៊ុន សែន ​យ៉ាងដូច្នេះ​បានកើតឡើង​បន្ទាប់ពីមេដឹកនំា​សហជីព​​និងសមាគមមួយចំនួន ​បានធ្វើការអំពាវនាវ​ឲ្យកម្មករទំាងអស់​ធ្វើពហិការមិនធ្វើការ​ថែមម៉ោង​ចាប់ពីថ្ងៃទី២៤ កុម្ភៈ ​២០១៤ម្សិលមិញ ​មុនដល់ការធ្វើកូដកម្ម​មិនចូលធ្វើកា​រនៅថ្ងៃទី១២ ​មីនា​ ២០១៤​ ប្រយោជន៏ដើម្បី​ទាមទារឲ្យ​ដោះលែង​មនុស្ស២១នាក់​ និង​ ចរចាដំឡើងបា្រក់ខែគោល ​១៦០ដុល្លារ ។

ថ្លែងនៅក្នុង​ពិធីសម្ពោធដាក់​​ឲ្យ​ប្រើបា្រស់​​ជាផ្លូវការ​​​​នូវរោងចក្រអគ្គិសនី​ដើរ​ដោយធ្យូងថ្មកម្លំាង​១០០MW​ ​និងខែ្ស​បណ្តាញបញ្ជូន​អគ្គិសនី២០០KW​​ ពីភ្នំពេញ​ទៅកំពង់ចាម​ នៅក្នុងភូមិ២​ ឃុំកំពេញ ស្រុកស្ទឹង​ហាវ​ ខេត្តព្រះសីហនុ ​នាព្រឹកថ្ងៃទី២៥ ​កុម្ភៈ ២០១៤នេះដែរ ​សម្តេចតេជោ​បានលើកឡើងទៀតថា​ ការទាក់ទាញឲ្យ​គេមកវិនិយោគនៅកម្ពុជា​ គឺលំបាកណាស់ ​ទំារំាតែគេ​មកដាក់ទុន​ដូចវារីអគ្គសនី​ ឬ បើក​រោងចក្រ​កាត់ដេរជាដើម​ ។ ដូច្នេះបើសិនជាធ្វើ​បាតុកម្ម កូដកម្ម ​ហើយនំាដល់ការ​បិទរោងចក្រ ​នោះត្រូវរករឿង​អ្នកដឹកនំា​ ឬ ញុះញង់ឲ្យ​មានបាតុកម្ម ។

ដោយឡែក​ ក្នុងឱកាសនោះដែរ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​ក៏បានអំពាវនាវ​ដល់​អាជ្ញាធរ​ទំាងអស់​ត្រូវតែផ្តល់​សិទ្ឋិស្មើគ្នាចំពោះ​បាតុកម្មគំាទ្ររដ្ឋាភិបាល​ និង ​ប្រឆាំងរដ្ឋាភិបាល ​ដែលជា​ការអនុវត្តសិទ្ឋិស្មើភាពគ្នា​ លើការប្រើបា្រស់​សិទ្ឋិសេរីភាព​របស់ប្រជាពលរដ្ឋ​ក្នុងការជួបជុំធ្វើបាតុកម្ម​ ហើយអាជ្ញាធរ​ត្រូវត្រៀមការពារ​ប្រជាជនទំាងសង្ខាង។

បើតាម​សម្តេចតេជោ ហ៊ុន សែន​ នៅពេលនេះ ​ចលនាបាតុកម្មបាន​ប្រែរូបរាងជាពីរ ​គឺបាតុកម្មរបស់ក្រុមប្រឆាំង ​និង បាតុកម្មរបស់អ្នកគំាទ្ររដ្ឋាភិបាល​ ហើយថាបាតុកម្មទំាងពីរនេះ ​ជាឆន្ទៈរបស់​ប្រជាពលរដ្ឋ​ដូចគ្នា និងជាសិទ្ឋិ​របស់ក្រុមអ្នកប្រឆាំង ​រួមទំាងអ្នកគំាទ្រ​រាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ​សម្តេចនាយករដ្ឋមន្រ្តី​បានបញ្ជាក់ទៀតថា ​ក្នុងនាមជានាយករដ្ឋមន្រ្តី ​សម្តេចមិនអាចជំទាស់​មិនឲ្យប្រជាជនប្រើបា្រស់​សិទ្ឋិធ្វើបាតុកម្មនោះទេ​ ហើយសម្តេចក៏មិនគំាទ្រ ​ឬ ​ក៏អំពាវនាវឲ្យ​មានបាតុកម្ម ​ដូចនៅប្រទេសវេណេស៊ូអេឡា​ ដែលមេដឹកនំា​រដ្ឋាភិបាល​បានអំពាវនាវឲ្យប្រជាជន​ធ្វើបាតុកម្មគំាទ្រ​ខ្លួននោះទេ ៕