ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​មង្គល​បុរី​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចំនួន​៤​នាក់​បាន​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាបបទ​ល្មើស​ឆក់​ត្រី​ កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី​២៤ កុម្ភៈ​២០១៤ នៅ​ចំណុច​បឹង​ខាង​លិច​ភូមិ​ប្រឡាយ​ក្តាន់ ឃុំបត់​ត្រង់​ ស្រុក​មង្គល​បុរី ។

លោក​មេ​បញ្ជា​ការ​ស្រុក​មង្គល​បុរី​បានឱ្យ​ដឹង​​ថា ការ​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​នេះ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ប្រមូល​បាន​ឧប​ករណ៍​មួយ​ចំនួន​ដូច​ជា អាគុយ​២​គ្រឿង ​អាំង​វើរទ័រ​ឆក់២ ដង​ឆក់ធ្វើ​ពី​ប្ញស្សី២គូ ការុង​សម្រាប់​ដាក់​ត្រី​៣ ​​ត្រី​ចំនួន​៨​គីឡូ​ក្រាម​ និង​ម៉ូតូ​ធុន​សេ​១០០​ស៊េរីចាស់​ ពណ៌​ព្រីង​ទុំ គ្មាន​ស្លាក​លេខ​។ ចំណែក​ជន​សង្ស័យ​ពេល​ឃើញ​កម្លាំង​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ក៏​ដាក់​មេ​ប្រូច​យក​រួច​ខ្លួនបាត់​អស់​​។

លោក​មេ​បញ្ជា​ការ​បាន​បញ្ជាក់​ថា ឧបករណ៍​ដែល​ប្រមូល​បាន​បាន​យក​ទៅ​រក្សា​ទុក​នៅ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​មង្គល​បុរី​ ហើយ​ស្រាវ​ជ្រាវ​រក​ម្ចាស់​ឧប​ករណ៍​ទាំង​នោះ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​៕