រាជធានីភ្នំពេញ៖ អំពើហិង្សាមួយរវាងប្រជាពលរដ្ឋនិងក្រុមឧកញ៉ា បានផ្ទុះឡើងរយៈពេលខ្លី តែពុំមានអ្នករបួសធ្ងន់ធ្ងរ ក្នុងនោះមានអង្គរក្សលោកឧកញ៉ាម្នាក់បានវាយមេធាវីម្នាក់ផងដែរ ។
ហេតុការណ៏នេះបានកើតឡើងនៅម៉ោងជិត១០ព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១៤ នៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា ការផ្ទុះអំពើហិង្សានេះបានកើតមានឡើងបន្ទាប់ពីប្រជាពលរដ្ឋ បានចោទប្រកាន់ក្រុមឧញ៉ាមួយចំនួនបានបូមខ្សាច់ចាក់បំពេញដីបឹងទំពន់ ដោយបានធ្វើឲ្យលិចលង់ផ្លូវមួយចំនួនដែលប្រជាពលរដ្ឋចេញចូលរាល់ថ្ងៃពិបាកធ្វើដំណើរ ។
សេចក្តីរាយការណ៏បានស្រង់សម្តីប្រជាពលរដ្ឋថា ប្រសិនបើក្រុមឧកញ៉ាមួយចំនួនដែលគេមិនស្គាល់ឈ្មោះបន្តបូមខ្សាច់ចាក់បំពេញដីបឹង នោះនឹងធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកចេញចូលខណៈផ្លូវតូចចង្អៀតស្រាប់ ហើយប្រសិនបើកើតមានអគ្គិភ័យវិញ កម្លំាងសមត្ថកិច្ចពិតជាមិនអាចបើករថយន្តចេញចូលដើម្បីអន្តរាគមន៏បាញ់ពន្លត់ទាន់ពេលវេលានោះបានទេ ។
យ៉ាងណាក៏ដោយទំាងអាជ្ញាធរដែនដី និង ក្រុមឧកញ៉ាដែលរងការចោទខាងលើ មិនអាចទាក់ទងដើម្បីសុំការបំភ្លឺភ្លាមៗបាននៅឡើយទេនៅព្រឹកថ្ងៃអង្គារនេះ ៕
ចែករំលែកព័តមាននេះ