រាជធានីភ្នំពេញ ៖ «ស្ដាប់ចម្រៀងរបស់ខ្ញុំ» ឬ Hear My Song គឺជាកម្មវិធីផ្ដល់ឱកាសខ្ពស់ដល់មិត្តៗយុវវ័យដែលមានទេពកោសល្យក្នុងការតែងនិពន្ធ ព្រមទាំងអាចក្លាយទៅជាអ្នកចម្រៀងអាជីពនាពេលអនាគត។
នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) កម្មវិធី Hear My Song នឹងបើកសម្ពោធឱ្យបេក្ខជន បេក្ខនារី បញ្ចេញសមត្ថភាពរបស់ខ្លួន តាមរយៈបង្កើតស្នាដៃថ្មីតែងនិពន្ធដោយមិនមែនជាស្នាដៃចម្លង ។
កម្មវិធីនេះបង្កើតឡើងស្របពេលការដែលការតែងនិពន្ធក្នុងប្រទេស កម្ពុជាបច្ចុប្បន្នហាក់មិនសូវទទួលបានការគាំទ្រ និងជោគជ័យច្រើននៅឡើយពីសំណាក់មហាជន ដោយហេតុតែការលួចចម្លងស្នាដៃពីបរទេសមានច្រើនលើសលប់។
ចែករំលែកព័តមាននេះ