ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ទះ​ឃើញ​សពបុរស​ម្នាក់​នៅរោង​លក់​ផ្លែឈើក្នុង​ស្រុក​កៀនស្វាយ

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​​​សព​​​បុរស​​​ចំណា​ស់​មិន​​​​ស្គាល់​​​​អត្តស​​ញ្ញាណម្នាក់​​​​​ត្រូ​វ​​​​​​​​​​ប្រ​ជា​​​​ពល​​​រដ្ឋ​​​ប្រទះ​​​ឃើញដេក​ស្លា.ប់​​នៅ​​ក្នុង​រោង​​លក់​​ផ្លែ​ឈើ​​មួយ​​កន្លែង​​ ស្ថិត​នៅភូមិ​​សំរោង​​ក្អែរ ឃុំសំ​រោងធំ ​ស្រុកកៀន​ស្វាយ​ ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​​​ពីវេលា​​​​ម៉ោង៥​​ព្រឹ​ក​​ ថ្ងៃ​​ទី​២៥​​ កុម្ភៈ ​​២០១៤​​ ។

ខេត្ត​កណ្តាល​ ៖ ​​​សព​​​បុរស​​​ចំណា​ស់​មិន​​​​ស្គាល់​​​​អត្តស​​ញ្ញាណម្នាក់​​​​​ត្រូ​វ​​​​​​​​​​ប្រ​ជា​​​​ពល​​​រដ្ឋ​​​ប្រទះ​​​ឃើញដេក​ស្លាប់​​នៅ​​ក្នុង​រោង​​លក់​​ផ្លែ​ឈើ​​មួយ​​កន្លែង​​ ស្ថិត​នៅភូមិ​​សំរោង​​ក្អែរ ឃុំសំ​រោងធំ ​ស្រុកកៀន​ស្វាយ​ ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​​​ពីវេលា​​​​ម៉ោង៥​​ព្រឹ​ក​​ ថ្ងៃ​​ទី​២៥​​ កុម្ភៈ ​​២០១៤​​ ។

ប្រភព​​ព័ត​​​មាន​ពី​​​សមត្ថ​​កិច្ច​ដែល​ទៅ​ពិនិត្យ​សព​​បាន​​អោយ​ដឹងថា​ សពបុរស​នេះ​​មាន​កំ​ពស់​១.៦០ម៉ែត្រ​ ​សម្បុរស្រអែម ពាក់​​អាវ​​បី
ជាន់​​​។ ប្រភព​បានបន្តថា នៅ​ជិ​តខ្លួន​សាក​សព​មាន​ស្បែក​ជើង​​មួយ​គូ​​​​ ដប​ទឹក​បរិសុទ្ធ១​​​ នំបុ័ងដាក់សាច់១ នំមួយដុំ និងស្លាក​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស១ផងដែរ ​។ ​សព​ត្រូវ​បាន​គេ​សន្និដ្ឋា​នថា ស្លាប់ដោយសារ​ខ្យល់គរ។

ពេល​នេះសមត្ថ​កិច្ច​បាន​យក​សពទៅកប់នៅ​​បរិវេណវត្តសំរោងធំជា​បណ្តោះ​អាសន្ន​​ ដើម្បី​រង់ចាំសាច់ញាតិ​មកទំនាក់ទំនង ។