ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡាយ វណ្ណៈ​ អភិបាលរងខេត្តតាកែវ ​អាចឡើងតំណែង​ជាអភិបាលខេត្ត​ជំនួសលោក ស្រី បេន ​ដែលទៅកាន់តំណែងប្រធានក្រុមប្រឹក្សា​ខេត្តតាកែវ

11 ឆ្នាំ មុន

ខេត្តតាកែវ​៖ ប្រភពគួរឲ្យទុកចិត្ត​ចេញពីមន្រ្តីសាលាខេត្ត​តាកែវបានបង្ហើប​ឲ្យដឹងថា ​លោក ឡាយ វណ្ណៈ​ បច្ចុប្បន្នមានតួនាទី​ជាអភិបាលរងខេត្តតាកែវ ​អាចនឹងឡើង​តំណែងជាអភិបាល​ខេត្តតាកែវ ជំនួស​លោក ស្រី បេន ​ដែលទៅកាន់តំណែង​ប្រធានក្រុមប្រឹក្សាខេត្តតាកែវ​ ជំនួសលោក ​ឈិត សុខុន​ ដែលផ្ទេរទៅខេត្តផ្សេង ។

ប្រភពបាន​បញ្ជាក់បន្ថែមទៀតថា​ ពិធីផ្ទេរតំណែងអភិបាល​ខេត្តតាកែវនេះ ​នឹងប្រព្រឹត្តធ្វើនៅដើមខែមីនា​ ២០១៤ខាងមុខ ។

យ៉ាងណាក៏ដោយ​ នៅព្រឹកថ្ងៃទី២៥ កុ​ម្ភៈ ២០១៤​ គេនៅមិនទាន់អាចរកឃើញ​ព្រះរាជក្រឹត្យស្តីពី​ការតែងតំាងនិងការផ្ទេរភារកិច្ច​ថ្នាក់ដឹកនំាខេត្តតាកែវ​ដូចការលើកឡើងខាងលើនេះ​នៅឡើយទេ ។

ជាការកត់សម្គាល់​នៅក្នុងរយៈពេលប៉ុន្មាន​ថ្ងៃចុងក្រោយនេះ​ ព័ត៌មាននៃការផ្លាស់ប្តូរ​អភិបាលខេត្ត​ និង ​ផ្ទេរតំណែង​ប្រធានក្រុមប្រឹក្សាខេត្ត​ពីខេត្តមួយទៅខេត្តមួយ ​បាននឹងកំពុងកើត​មានជាហូរហែដូចជា លោក ស្បោង សារ៉ាត់​ អភិបាលខេ្តព្រះសីហនុ​ នឹងត្រូវទៅកាន់តំណែង​ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង​ ចំណែកតំណែងអភិបាល​ខេត្តព្រះសីហនុ​ ត្រូវជំនួសដោយ​ លោក ស សុខា​ តំណាងរាស្រ្ត​មណ្ឌល​ព្រៃវែង ​និងត្រូវជាកូនប្រុស​លោកឧបនាយករដ្ឋមន្រ្តី ​ស ខេង រ​ដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នោះជាដើម ។

យ៉ាងណាក៏ដោយអ្នកនំាពាក្យ​ក្រសួងមហាផ្ទៃ ​លោកនាយកឧត្តមសេនីយ៏ ​ខៀវ សុភ័គ ​កាលពីរសៀលថ្ងៃទី២៤កុម្ភៈម្សិលមិញ​បានមានប្រសាសន៏ថា លោកមិនទាន់បានទទួលព័ត៌មានពីការ​ផ្លាស់ប្តូរ​អភិបាល​​ខេត្តណាមួយនៅឡើយទេ ទាល់តែមានព្រះរាជក្រឹត្យទើបអាចនិយាយបាន ៕