ទម្លាប់​កាត់​បន្ថយ​ការ​ចំណាយ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​ជួប​បញ្ហា​ហិរញ្ញវត្ថុ


មនុស្ស​ជា​ច្រើន​គិត​ថា ការ​រក​លុយ​បាន​ច្រើន គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​គ្រប់យ៉ាង​ដែល​កើត​មាន​ក្នុង​ជីវិត ប៉ុន្តែ​លោក David Bach ដែល​ជា​អ្នកនិពន្ធ​សៀវភៅ The Latte Factor មិន​យល់​ស្រប​នឹង​គំនិត​នេះ​ទេ ។ ផ្ទុយ​មក​វិញ​លោក​បាន​និយាយ​ថា ដំណោះស្រាយ​បញ្ហា​ដែល​មនុស្ស​គ្រប់​រូប​គួរតែ​ជឿជាក់​លើ គឺ​ការ​បង្កើត​ទម្លាប់​ថ្មី ។

លោក Batch បាន​ផ្តល់​យោបល់​ដល់​អ្នក​ដែល​ជួបនឹង​បញ្ហា​ហិរញ្ញវត្ថុ​ឲ្យ​ពិចារណា​ឡើង​វិញ​លើ​ការ​ចាយវាយ​របស់​អ្នក និង​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពី​ចំណុច​តូច​ៗ​បន្តិច​ម្តង​ៗ ។ អ្នក​គួរតែ​គិត​ពី​ការ​ចាយវាយ​លើ​អ្វី​ដែល​មិន​សំខាន់​សម្រាប់​អ្នក​ដូច​ជា កាហ្វេ​ដែល​មាន​តម្លៃ​ជិត​៤​ដុល្លារ​ក្នុង​មួយ​កែវ​ជាដើម និង​ពិចារណា​ថា តើ​អ្នក​គួរតែ​កាត់​បន្ថយ​ការ​ចំណាយ​លើ​វា​ទេ ។ លើស​ពី​នេះ​ទៀត លោក​ប្រាប់​ថា ប្រសិនបើ​អ្នក​យក​លុយ​ដែល​អ្នក​សន្សំ​ទៅ​វិនិយោគ​បន្ត​នោះ​អ្នក​នឹង​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទៀត ។ លោក Chris Reining ដែល​សន្សំ​ថវិកា​បាន ១​លាន​ដុល្លារ​នៅ​អាយុ​៣៥​ឆ្នាំ បាន​ចែករំលែក​ថា «​ខ្ញុំ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ប្រាប់​មក​ថា អ្នក​មិន​គួរ​ព្រួយ​ពី​លុយ​ដែល​ចំណាយ​លើ​ថ្លៃ​កាហ្វេ​ជា​រៀងរាល់ថ្ងៃ​ទេ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​គិត​ឡើង​វិញ ទៅ​ការ​កាត់​បន្ថយថ្លៃ​កាហ្វេ​នេះ គឺជា​ចំណុច​ចាប់ផ្តើម​ល្អ​មួយ​» ។

បន្ទាប់​ពី​កាត់​បន្ថយ​ការ​ចាយវាយ​លើ​ថ្លៃ​កាហ្វេ​ពេល​ព្រឹក​ហើយ លោក​បាន​កាត់​បន្ថយ​ការ​ចាយវាយ​លើ​ថ្លៃ​អាហារ​ថ្ងៃត្រង់​ដែល​លោក​ទិញ​ជា​រៀងរាល់ថ្ងៃ ហើយ​ក៏​កាត់​បន្ថយ​ការ​ចាយវាយ​ផ្សេង​ៗ​ទៀត​ម្តង​បន្តិច​ៗ ។ លោក​បាន​បន្ត​ថា «​ការ​ផ្លាស់​ប្តូរ​តូច​ៗ​នឹង​ជំរុញ​ឲ្យ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​កាន់តែ​ធំ​» ។

ក្រៅពី​ទម្លាប់​នេះ​ហើយ អ្នក​ក៏​គួរ​មាន​ទម្លាប់​ទុកដាក់​លុយ​ក្នុង​គណនី​សន្សំ ឬ​គណនី​សម្រាប់​វិនិយោគ​មួយ​ដែរ​ព្រោះ វា​ជួយ​ឲ្យ​អ្នក​ចៀង​វាង​ការ​ចាយវាយ​ខ្ជះខ្ជាយ ។ ក្រៅពី​នេះ​ហើយ អ្នក​គួរតែ​នៅ​ជិត​មនុស្ស​ដែល​ជោគជ័យ និង​មាន​គោលដៅ​ច្បាស់លាស់​ដែល​អាច​ជួយ​ឲ្យ​អ្នក​បង្កើន​ប្រាក់​ចំណូល ។

លោក Randall Bell ដែល​ជា​អ្នកនិពន្ធ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា អ្វី​ដែល​អ្នក​ធ្វើ​ជា​រៀងរាល់ថ្ងៃ​គឺ​ពិតជា​សំខាន់​ណាស់ ។ មនុស្ស​ដែល​ជោគជ័យ​ភាគច្រើន​បាន​ទៅ​ដល់​កម្រិត​ដែល​ពួក​គេ​ឈរ​នេះ​គឺ​មក​ពី​ទម្លាប់​អ្នកមាន​ដែល​តែងតែ​ជួយ​ឲ្យ​ពួក​គេ​ដើរ​មុខ​អ្នក​ដទៃ​ជា​និច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ