ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​មាន​ផ្ទៃដី​សង្ស័យ​ថា​មាន​មីន​ប្រមាណ ​២០០០​គីឡូម៉ែ​ត្រក្រឡា ដែ​ល​ត្រូវ​បោស​សម្អាត ​និង​ត្រូវ​ការថ​វិកា​គំា​ទ្រ​ ៤៥០​លាន​ដុល្លារ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ កម្ពុជា​នៅ​មាន​ផ្ទៃដី​សង្ស័យ​ថា​មាន​មីន​ប្រមាណ ​២០០០​គីឡូ​ម៉ែត្រ​ក្រឡា ​ដែល​ត្រូវ​បោស​ម្អាត​ និង​ត្រូវ​ការ​ថវិកា​គំាទ្រ​ប្រមាណ ​៤៥០​លាន​ដុល្លារ​ នេះ​បើតាម​ការ​លើក​ទ្បើង​របស់​ ឯក​ឧត្ដម​ ជុំ ​ប៊ុន​រ៉ុង ​អគ្គ​លេខាធិ​ការ​អាជ្ញា​ធរ​មីន​កម្ពុជា ​ក្នុង​ពិធី​រំលឹក​ខួប​លើកទី​១៥​ ទិវា​ជា​តិយល់​ដឹង​ពីមី​ន ​២៤ ​កុម្ភៈ ​២០១៤ ​នៅ​ក្នុង​វិទ្យា​ល័យ​ស្វាយ​ចេក​ ទី​រួម​ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ ​ជន​ពិការ​ ពល​រដ្ឋ​ជាង​ ១​ពាន់​នាក់​។

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ កម្ពុជា​នៅ​មាន​ផ្ទៃដី​សង្ស័យ​ថា​មាន​មីន​ប្រមាណ ​២០០០​គីឡូ​ម៉ែត្រ​ក្រឡា ​ដែល​ត្រូវ​បោស​ម្អាត​ និង​ត្រូវ​ការ​ថវិកា​គំាទ្រ​ប្រមាណ ​៤៥០​លាន​ដុល្លារ​ នេះ​បើតាម​ការ​លើក​ទ្បើង​របស់​ ឯក​ឧត្ដម​ ជុំ ​ប៊ុន​រ៉ុង ​អគ្គ​លេខាធិ​ការ​អាជ្ញា​ធរ​មីន​កម្ពុជា ​ក្នុង​ពិធី​រំលឹក​ខួប​លើកទី​១៥​ ទិវា​ជា​តិយល់​ដឹង​ពីមី​ន ​២៤ ​កុម្ភៈ ​២០១៤ ​នៅ​ក្នុង​វិទ្យា​ល័យ​ស្វាយ​ចេក​ ទី​រួម​ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ ​ជន​ពិការ​ ពល​រដ្ឋ​ជាង​ ១​ពាន់​នាក់​។

លោក ​អ៊ឹម​ ភាន់​សុផល ​អភិ​បាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​លើក​ទ្បើង​ថា​ ដោយ​សារ​ខេត្ត​បន្ទាយ​មាន​ជ័យ ​មាន​ភូមិ​សាស្រ្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ ​និង​ប្រវត្តិ​សាស្រ្ត​ធ្លាប់​មាន​សង្រ្គាម​រុំារ៉ៃ​ជាង​ ៣ទស​វត្ស ​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដោយ​សារ​មីន​ និង​សំណល់ជា​តិ​ផ្ទុះ​យ៉ាង​សន្ធឹក​សន្ធាប់​ដូច​បណ្តា​ខេត្ត​ស្ថិត​នៅភា​គ​ខាង​លិច ​នៃ​ផ្ទៃ​ប្រទេស​។ ក្រោម​ការ​យក​ចិត្ត​ទុកដា​ក់​ពី​រដ្ឋា​ភិបា​ល និ​ងដៃ​គូ​សប្បុរ​ស​នា​នា ​អង្គ​ភាព​ដោះ​មីន​បាន​ធ្វើ​សកម្ម​ភាព​ដោះ​មីន​បាន​ ១១៣​គីទ្បូ​ម៉ែត្រ​ក្រទ្បា ​នៅ​សល់​ផ្ទៃ​ដី​ប្រមាណ ​២២៧​គីទ្បូ​ម៉ែត្រ​ក្រទ្បា ​ទៀត។​

លោក ​អ៊ឹម​ ភាន់​សុផល ​បន្ត​ថា ​តាម​រយៈ​ការ​បោស​សម្អាត​មីន​ធ្វើ​ឲ្យ​ការ​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​ដោយ​សារ​មីន​មាន​ការ​ថយ​ចុះ​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ជាក់​ស្តែង​នៅ​ឆ្នាំ​២០១​៣ មាន​ជន​រង​គ្រោះ​ដោយ​សារ​មីន​តែ ​៦​នាក់​ ធៀប​ទៅ​ឆ្នាំ​២០១២ ​មាន​អ្នក​រង​គ្រោះ ​១៧នា​ក់។ ​បន្ទាប់​ពី ​ឯក​ឧត្តម​ នេត ​ផល ​ទី​ប្រឹក្សា​អាជ្ញា​ធរ​មីន​កម្ពុជា ​អាន​សារ ​សម្តេច​អគ្គ​សេនា​បតីតេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​រួច​មក ​ឯក​ឧត្តម​ ជុំ ​ប៊ុន​រ៉ុង ​បាន​មាន​ប្រសាសន៍​​​ថា​ ​ទិវា​ជាតិ​យល់​ដឹង​ពី​មីន​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ទ្បើង​តាំង​ពី​ឆ្នាំ​១៩៩៩ ​ហើយ​បាន​បន្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។​

គោល​បំណង ​នៃ​ការ​រៀបចំ​ទិវា​ជាតិ​នេះឡើង​ គឺ​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​។ ចា​ប់ពី​ឆ្នាំ​១៩៩២ ​ដល់​ឆ្នាំ​២០១៣ ​កម្ពុជា​បាន​បោស​សម្អាត​មីន​ និ​ងកាក​សំណល់​សង្រ្គា​ម​លើផ្ទៃ​ដី​ចំនួន​ជាង​ ១០០០​គីទ្បូ​ម៉ែត្រ​ក្រទ្បា ​រក​ឃើញ និ​ងកំ​ទេច​ចោល​គ្រាប់​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ២​លាន​គ្រាប់។​ សមិទ្ធ​ផល​ទាំង​នេះ​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ការ​បង្កើន​សុខ​សុវត្តិ​ភាព​ជូន​ប្រជាព​ល​រដ្ឋ​រស់​នៅដ៏​សុខ​សាន្ត​ និង​ជំរុញ​ការ​អភិ​វឌ្ឍ​សង្គម​ជាតិ។​ ម្យ៉ាង​ទៀត ​បាន​រំដោះ​ដី​ជូន​ប្រជា​ពល​រដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ រៀប​ចំ​ភូមិ​ឋាន​ ផ្លូវ​ផ្នល់​ សា​លា​រៀន​ និង​វត្ត​អា​រាម។​

ឯក​ឧត្ត​មអគ្គលេ​ខា​ធិការ ​បាន​បញ្ជាក់ថា​ ​តាម​របាយ​ការណ៍​របស់​អាជ្ញាធរ​មីន ​បាន​បង្ហាញ​អំពី​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ នៃ​ចំនួន​ជន​រ​ងគ្រោះដោ​យសា​រ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​ដែល​នៅ​ឆ្នាំ​១៩៩៦​ មាន​ប្រមាណជា​ង ៤​០០០​នាក់​ ហើយ​ធ្លាក់​ជា​បន្ត​បន្ទាប់​មក​ត្រឹម ​១៨៦​នាក់​ នៅ​ឆ្នាំ​២០១២​ និង ​១១១​នាក់ ​នៅ​ឆ្នាំ​២០១៣ ​កន្លង​ទៅ​នេះ។ ​ឆ្នាំ​១៩៧៩ ​ដល់​ឆ្នាំ២​០១៣ ​ចំនួន​អ្នក​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​ប្រមាណ ៦​៤.៣១៤​នាក់។​

នា​ឱកាសនោះ​​ដែរ ​គណៈអ​ធិបតី​ ​ក៏​បាន​អញ្ជើញ​ចែក​អំណោយ​ដល់​តាជី​ យាយ​ជី​ ចំនួន ​២០​នាក់​ ម្នាក់ៗ ​ក្រណាត់​ស ​១ដុំ ​ថវិកា​ចំនួន​ ២​ម៉ឺន​រៀល ​ប្រជា​ពល​រដ្ឋ​ចំនួន ​២០០​នាក់​ ម្នាក់ៗ ​អាវ​យឺត​១ ​ថវិកា ​២​ម៉ឺន​រៀល ​ជន​ពិកាចំ​នួន ​៣០​នាក់ ​ម្នាក់ៗ​ អាវ​យឺត​១ ​ថវិកា​ ៤​ម៉ឺន​រៀល ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​នគរ​បាល​ កង​រាជ​អាវុធ​ហត្ថ ​និង​យោ​ធា​ស្រុក​ស្វាយ​ចេក ​ចំនួន​ ៦០​នាក់​ ម្នាក់ៗ​ អាវ​យឺត​១ ថ​វិកា​ ២​ម៉ឺន​រៀល ​មន្ត្រី​រាជ​ការ​ អាជ្ញា​ធរ​ដែន​ដី ​ចំនួន ​៣០​នាក់​ ម្នាក់​អាវ​យឺត​១ ថ​វិកា ​២​ម៉ឺន​រៀល ​លោក​គ្រូ ​អ្ន​កគ្រូ ​ចំនួន ៥​០​នាក់​ ម្នាក់​អាវ​យឺត​១ ​ថវិកា ​២​ម៉ឺន​រៀល ​សិស្សា​នុ​សិស្ស​ចំនួន​ ៤៥០​នាក់ ​ម្នាក់​អាវ​យឺត១ ​ថវិកា​ ១​ម៉ឺន​រៀល ​កាយ​រិទ្ធ​ចំនួន ​៥០​នាក់ ​ម្នាក់​អាវ​យឺត​១ ថវិកា​ ២​ម៉ឺន​រៀល ​កម្លាំង​ការ​ពារ​សន្តិ​សុខ​ថវិកា​ចំនួន​ ៦០​ម៉ឺន​រៀល ​និង​ការិយា​ល័យ​អប់រំ​យុវ​ជន​ និង​កីឡា​ស្រុក ​បាល់​ចំនួន​ ៥០​៕