ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​​​ប្រព​ន្ធ​​ទៅ​​ឆ្លុះស​ត្វ ​បែរ​ជាលួចបេះស្វាយ​​ច​ន្ទី​​ត្រូវ​គេកា​​ប់២​ពូថៅ​ចំកញ្ចឹង​​​កស្លា.ប់

11 ឆ្នាំ មុន

ខេត្តកំពង់ចាម៖ ​បុរស​ម្នាក់​ឈ្មោះ​ថេង ​ ធី អា​យុ​៤៣​​ឆ្នាំ រស់​នៅ​ភូមិបា​រាយ ឃុំ​ឈូក​ ស្រុក​ក្រូច​ឆ្មារ​ ត្រូវ​​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ដេ​កស្លា.ប់​ផ្កា.ប់​មុខ ​នៅក្នុងចំ​ការស្វាយ​ចន្ទីមួយ​កន្លែង មា​នចំ​ងាយប្រ​ហែល​​១.៥០០​ម៉ែត្រ​ពីផ្ទះ ​កាលពីវេលា​ម៉ោង ​១​និង​៤០នាទី​​រសៀល​ថ្ងៃទី២៣ កុម្ភៈ​ ២០១​៤ ដោយ ​មាន​ស្នាម​កា.ប់​ត្រូវក​ញ្ចឹង​ក២​កន្លែង ​និងបែក​ចញ្ចើម

ខេត្តកំពង់ចាម៖ ​បុរស​ម្នាក់​ឈ្មោះ​ថេង ​ ធី អា​យុ​៤៣​​ឆ្នាំ រស់​នៅ​ភូមិបា​រាយ ឃុំ​ឈូក​ ស្រុក​ក្រូច​ឆ្មារ​ ត្រូវ​​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ដេ​កស្លាប់​ផ្កាប់​មុខ ​នៅក្នុងចំ​ការស្វាយ​ចន្ទីមួយ​កន្លែង មា​នចំ​ងាយប្រ​ហែល​​១.៥០០​ម៉ែត្រ​ពីផ្ទះ ​កាលពីវេលា​ម៉ោង ​១​និង​៤០នាទី​​រសៀល​ថ្ងៃទី២៣ កុម្ភៈ​ ២០១​៤ ដោយ ​មាន​ស្នាម​កាប់​ត្រូវក​ញ្ចឹង​ក២​កន្លែង ​និងបែក​ចញ្ចើម ​ព្រម​ទាំង​មានថ​ង់​ដាក់​គ្រាប់​ស្វាយ​ចន្ទី​​៥គីឡូ​ក្រា​ម ជំពា​មកៅស៊ូ១​ គោម​ពាក់​នឹង​ក្បាល​១ ​ជាអំពើ​ឃាតកម្មសង្ស័យតែ​បុរសនេះទៅ​លួចបេះ​ ផលដំ​ណាំ ​របស់​គេ​ គ្រា​ដែល​ម្ចាស់​គេទា​ន់ ​ ក៏វាយនិ​ងកាប់​ក្ស័យ​សង្ខារ​តែម្តង ​។

តាម​លោក​គឹម ​តារា ​ទទួលផែ​នសេ​នាធិការ ​នគរ​បាល​ស្រុក​ក្រូច​ឆ្មារ​បាន​ប្រាប់​ឲ្យដឹ​ងថា កាលពីវេ​លាម៉ោង១​០​​និង៣០នាទីយប់​​ថ្ងៃទី២២ កុម្ភៈ បុរសរ​ង​គ្រោះបាន​ចេញ​ពីផ្ទះរ​បស់ខ្លួន​ដោយមា​ន​​ពាក់​​គោម​​នឹង​ក្បា​លមួយ​សំរា​ប់បំភ្លឺ​ផ្លូវ ​ជំពាម​កៅ​ស៊ូ​១ និងថ​ង់១ស្ពា​យនឹ​ងខ្នង ដោយ​ប្រាប់​ប្រពន្ធ​ថា​​ចេញ​ទៅ​រក​ឆ្លុះ​សត្វ​នៅ​ក្នុង​ព្រៃ​ ។

លោក​ គឹម​ តា​រា ​ប្រាប់​បន្ត​ថា រហូតម​កដល់​​​ព្រឹ​កព្រលឹ​មថ្ងៃទី២​៣ ​កុម្ភៈ ប្រពន្ធជន​រ​​ងគ្រោះ​និ​ងកូនៗ បាន​នាំគ្នា​ចេញ​ទៅតាម​រក​ក្នុង​ព្រៃ តែមិន​ឃើញនោះ​ទេ​ ក៏នាំ​​គ្នាត្រ​​ឡប់​​មក​ផ្ទះវិញ​ទាំងក្តីក​ង្វល់​ផងដែរ ។ ​ជាមួយ​នោះ​ដែរ​ ដោយ​​មន្ទិល​សង្ស័យ​មិនអ​ស់​ចិត្ត​ក្នុងកា​រ​តាម​​រក​ប្តី​នោះ​​ ​ប្រពន្ធ​ជ​ន​​រង​គ្រោះ​ក៏​បា​នពឹង​​អ្នក​ភូមិ​ផ​ងរប​ង​ជាមួ​យ​ មា​ន​​គ្នា​ជា​ច្រើ​​ននា​ក់​​​ចេញ​ទៅ​​​តាម​រ​ក​​ក្នុ​ង​​ព្រៃ​​ម្តង​​ទៀត​​ ​ដោយ​​​បាន​​​ចេញពី​​ក​ន្លែង​​មួយ​​ទៅ​ក​​​ន្លែង​មួយ​​ រហូតដ​​​ល់វេលា​ម៉ោង​​១និង​៤០នា​​ទីរសៀល ​ទើប​ប្រទះ​ឃើ​ញ​សព​បុរស​ឈ្មោះ​​ ថេង​ ​ធី ​ដេក​​ផ្កា​ប់​មុខ​ក្នុងចំ​​ការស្វា​យ​ចន្ទីរប​ស់អ្ន​ក​ស្រុក​​ម្នាក់ស្ថិត​ក្នុង​ភូមិ​​បារា​យ៏ ​ឃុំ​ឈូក​ បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់នគរបាល​ប៉ុស្ត៏រដ្ឋបាល​ឃុំ​ឈូក​ ហើយ​ត្រូវបា​ន​លោកវ​រសេ​នីយ៏​ត្រី ​សាំ ហេង​  អធិការន​គរបា​លស្រុក​ក្រូច​ឆ្មារ ចាត់ឲ្យកម្លាំង​​​ជំនាញ​បច្ចេ​កទេ​សចុះ​
ទៅ​ពិ​និត្យសព​ឃើញមា​នស្នាម​កាប់និង​ស្នាមវាយ​ ។ បន្ទាប់មកបា​ន​ប្រគ​ល់សព​ឲ្យទៅ​ក្រុមសា​ច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យតា​មប្រពៃណី​ ។

លោកគឹម តារា បាន​បញ្ជាក់​ថា ចំពោះ​គ្រាប់​ស្វាយ​ចន្ទីនៅក្នុងថង់ដែ​លមាន​ទង្ងន់​​៥គីឡូក្រាម​នោះ ​​អាច​បុរសរ​ងគ្រោះ​លួច​បេះរប​ស់គេ ទំនង​ជាម្ចាស់ចំ​ការគេម​ក​​ទាន់ក៏​វាយរហូតស្លាប់បែប​នេះតែ​ម្តង ៕​​