ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យ​សម្បត្ដិ​ប្ដី​ ប្រពន្ធ ក្រសួង​យុត្ដិធម៌​​ប្រកាស​​ពី​នីតិវិធី​​នៃ​ការ​​ចុះ​ប​ញ្ពី​​កិច្ចសន្យា​​ទ្រព្យ​​ស​ម្បត្តិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​យុត្ដិធម៌​ បាន​​អះអាង​ថា​ ការ​ចុះ​បញ្ជី​កិច្ច​សន្យា​ទ្រព្យ​សម្បត្ដិ​ប្ដី​-ប្រពន្ធ​ បាន​ផ្ដល់​នូវ​សារ​សំខាន់​ណាស់​សម្រាប់​ជួយ​ការ​ពារ​ទ្រព្យ​សម្បត្ដិ​ និង​សហព័ទ្ធ​រៀងៗ​ខ្លួន​ នៅ​ពេល​ដែល​គូ​ភាគី​ទាំង​ពីរ​មាន​វិវាទ​កើត​ឡើង​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​ ។​

រាជធានីភ្នំពេញ​ ៖ មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​យុត្ដិធម៌​ បាន​​អះអាង​ថា​ ការ​ចុះ​បញ្ជី​កិច្ច​សន្យា​ទ្រព្យ​សម្បត្ដិ​ប្ដី​-ប្រពន្ធ​ បាន​ផ្ដល់​នូវ​សារ​សំខាន់​ណាស់​សម្រាប់​ជួយ​ការ​ពារ​ទ្រព្យ​សម្បត្ដិ​ និង​សហព័ទ្ធ​រៀងៗ​ខ្លួន​ នៅ​ពេល​ដែល​គូ​ភាគី​ទាំង​ពីរ​មាន​វិវាទ​កើត​ឡើង​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​ ។​

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ប្រកាស​ស្ដី​ពី​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​កិច្ច​សន្យា​ទ្រព្យ​សម្បត្ដិ​ប្ដី​-​ប្រពន្ធ​ នា​ថ្ងៃ​ទី​២៤​ កុម្ភៈ​ នៅ​សណ្ឋាគារ​សាន់​វេ​​លោក​ សូរ​ ចាន់​ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្ដិ​ធម៌​ មាន​ប្រសាសន៍​ថា​ ការ​ផ្សព្វ​ផ្សាយ​ប្រកាស​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ទំនាក់​ទំនង​រវ​ាង​បុគ្គល​និង​បុគ្គល​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ និង​បុគ្គល​ដែល​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​ ដែល​មាន​នូវ​ធនធាន​ទ្រព្យ​សម្បត្ដិ​ជា​ចលនវត្ថុ​ក្ដី​ ឬ​ជា​អចលនវត្ថុ​ក្ដី​ ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​អំពី​សិទ្ធិ​ទៅ​លើ​ទ្រព្យ​សម្បត្ដិ​នោះ​ ថា​តើ​ធន​ធាន​ទ្រព្យ​សម្បត្ដិ​ណា​ខ្លះ​ជា​របស់​រួម​ ហើយ​ធន​ធាន​ទ្រព្យ​សម្បត្ដិ​ណា​ខ្លះ​ជា​សិទ្ធិ​ផ្ដាច់​មុខ​របស់​ភាគី​ណា​មួយ​ ។​

លោក​បញ្ជាក់​ថា​ ការ​រៀប​ចំ​ប្រកាស​នេះ​ឡើង​គឺ​មាន​លក្ខណៈ​ល្អ​ ដែល​ជា​ការ​វិវត្ដ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​ ហើយ​រៀប​ចំ​នៅ​ក្នុង​​ក្រម​រដ្ឋប្បវេណី​ សម្រាប់​ផ្ដល់​ភាព​ងាយ​​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចុះ​បញ្ជី​ និង​ជួយ​ការ​ពារ​នូវ​ទ្រព្យ​សម្បត្ដិ​ដែល​គូ​ភាគី​បាន​រៀប​ការ​ជា​មួយ​គ្នា​​​ ​។ ​ជាមួយ​នេះ​​បញ្ជាក់​ឱ្យ​បាន​ច្បាស់​​អំពី​អ្វី​ដែល​ជា​ទ្រព្យ​សម្បត្ដិ​រួម​ និង​អ្វី​ដែល​ជា​ទ្រព្យ​សម្បត្ដិ​ដោយ​ឡែក​​​ ដែល​នីតិវិ​ធី​នេះ​ធ្វើ​ឡើង​សម្រាប់​ការពារ​នៅ​ពេល​ដែល​គូ​ភាគី​ទាំង​ពីរ​មាន​វិវាទ​កើត​ឡើង​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ​ ។​ លោក​អនុ​រដ្ឋ​លេខា​ធិការ​បន្ដ​ថា​ ប្រកាស​ទាក់​ទិន​នឹង​នីតិវិធី​ចុះ​បញ្ជី​ទ្រព្យ​សម្បត្ដិ​ប្ដី​-ប្រពន្ធ​ គឺ​ជា​ប្រកាស​នីតិវិធី​សម្រាប់​គ្រប់​គ្រង​លើ​ការ​ចុះ​បញ្ជី​កិច្ច​សន្យា​ទាំង​ឡាយ​ណា​ដែល​បង្កើត​ឡើង​ដោយ​ប្ដី​-ប្រពន្ធ​ ទាក់​ទង​នឹង​ទ្រព្យ​សម្បត្ដិ​​ ។

ជា​គោល​ការណ៍​​ប្រព័ន្ធ​ទ្រព្យ​សម្បត្ដិ​​​​ប្ដី​ប្រពន្ធ​​តាម​ច្បាប់​​នៃ​ប្រទេស​កម្ពុជា​​​​​គឺ​​ជា​ប្រព័ន្ធ​​ទ្រព្យ​សម្បត្តិ​​​រួម​ដែល​អនុញ្ញា​ត​ឱ្យ​ប្ដី​ប្រពន្ធ​មាន​កម្មសិទ្ធិ​រួម​គ្នា​លើ​កម្ម​សិទ្ធិ​ទាំង​អស់​ ដែល​ពួក​គាត់​ ទាំង​ពីរ​​ធ្វើ​លទ្ធកម្ម​នៅ​ក្រោយ​ពេល​អាពាហ៍​​ពិពាហ៍​ ។​ លោក​អនុរដ្ឋ​​លេខា​ធិកា​​រ​​ចាត់​ទុក​ថា​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ប្រកាស​នេះ ​​នឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​គតិ​យុត្ដយ៉ាង​សំខាន់​ដែល​ផ្ដល់​សិទ្ធិ​ និង​បើកឱកាស​​ឱ្យ​ប្ដី​-ប្រពន្ធ​​ឬ​បុគ្គល​ដែល​នឹង​ត្រូវ​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​គ្នា​មាន​ចំណង​ទាក់​ទង​ក្នុង​ការ​ចុះ​បញ្ជី​ អាច​ធ្វើ​ការ​ចុះ​បញ្ជី​អំពី​កិច្ច​សន្យា​ទ្រព្យ​សម្បត្ដិ​ប្ដី​-​ប្រពន្ធ​បាន​ ហើយ​ឈាន​ទៅ​បង្កើត​ការ​ទាក់​ទង​រវាង​បុរស​និង​ស្រ្ដី​ឱ្យ​មាន​ភាព​ច្បាស់​លាស់​ និង​តម្លាភាព​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ទ្រព្យ​សម្បត្តិ និង​ចូល​រួម​​ចំណែក​​ក្នុង​ការ​ពង្រឹង​គោល​ការណ៍​សម​ភាព​យេន​ឌ័រ​​​​នៅ​ក្នុង​សង្គម​​កម្ពុជា ។ ​កញ្ញា​ អុី​សូអិ មីហា ទី​​ប្រឹក្សា​ច្បាប់​របស់​ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃ​ប្រទេស​ជប៉ុន​ បាន​លើក​ឡើង​ថា ប្រកាស​ស្តី​ពី​នីតិ​វិធី​​នៃ​កិច្ច​សន្យា​ទ្រព្យ​សម្បត្តិ​ប្តី​-ប្រពន្ធ​នេះ ផ្តល់​នូវ​សារ​សំខាន់​​ណាស់​​​សម្រាប់​ការពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​ ឬ​អចលន​វត្ថុ​​ដែល​ជា​ទ្រព្យ​សម្បត្តិ​ដោយ​ឡែក​​ និង​រួម​របស់​ប្តី ឬ​​ប្រពន្ធ​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយ​​ ដើម្បី​ងាយ​ស្រួល​​ក្នុង​ការ​ដោះ​ស្រាយ​​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​ពេល​​ដែល​គូ​ភាគី​ទាំង​២​មាន​បញ្ហា​ និង​មាន​ជម្លោះ​កើត​ឡើង​​ ។

​ជាមួយ​គ្នា​នេះ​ ក្រសួង​យុត្តិ​ធម៌​ បាន​ធ្វើ​ការ​សិក្សា​ជាមួយ​អ្នក​ជំនាញ​ការ​នៃ​អង្គ​ការ​ចៃ​កា​(JICA)​​ ក្នុង​ការ​​រៀប​ចំ​ប្រកាស​ទម្រង់​គំរូ​ចុះ​បញ្ជី និង​ពាក​្យ​សុំ​ដែល​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​​នេះ ​ក្រសួង​បាន​ត្រៀ​ម​ខ្លួន​​រួច​ជា​ស្រេច​ក្នុង​​ការ​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​​​កិច្ច​សន្យា​ទ្រព្យ​សម្បត្តិ​ប្តី​ប្រពន្ធ​ ចាប់ពី​ពេល​នេះ​តទៅ ។ ​មាត្រា​៩៧២​ នៃ​ក្រម​រដ្ឋ​ប្ប​វេណី​​​ឆ្នាំ​២០០៨​ ចែង​ថា ​ទ្រព្យ​សម្បត្តិ​ដោយ​ឡែក  គឺ​ជា​ទ្រព្យ​​សម្បត្តិ​​ដែល​ស្ថិត​នៅ​ក្រោម​កម្ម​សិទ្ធិ​របស់​សហ​ព័ទ្ធ​​ណា​ម្នាក់​​ក្នុង​​នោះ​មាន ៖​

​១-​​ទ្រព្យ​សម្បត្តិ​​​ដែល​សហ​ព័ទ្ធ​​​​មាន​​នៅមុន​​​​ពេល​រៀបអាពាហ៍​ពិ​ពាហ៍​​ ។​
២​-ទ្រព្យ​សម្បត្តិ​​ដែល​សហ​ព័ទ្ធ​ទទួលបាន​​ដោយ​​ប្រទាន​​កម្ម ​​សន្ដតិ​កម្ម ​​​អច្ចយ​ទាន​ នៅ​ក្នុង​អំឡុង​​ពេល​អាពាហ​៍ពិពាហ៍​​​ ។
​​​៣- ទ្រព្យ​​ជា​តម្លៃ​​តប ​​​ដែល​ទទួល​​​​បាន​ពីការ​ចាត់​ចែង​​នៃចំណុច​ទី​​​១និង​​២​​​ ។

ចំណែក​​​មាត្រា​​​៩៧៣ ​នៃក្រម​រដ្ឋ​ប្បវេណី​​បានចែង​​​ពីទ្រព្យ​សម្បត្តិ​រួម​​និង​បាន​​ឱ្យ​និយម​ន័យ​​ថា​​ ទ្រព្យ​​រួម​​គឺ​ជា​​ទ្រព្យ​ទាំង​ឡាយ​​​​ណា​ដែល​ប្ដី​ប្រពន្ធ​​​​ទាំង​សង​ខាង​​​​​​ឬ​តែម្ខាង​​ទទួល​​​​បាន​នៅ​ក្នុង​អំឡុង​​ពេល​​អា​ពាហ៍​ពិពាហ៍​​​​ លើកលែង​​តែ​​ទ្រព្យ​សម្បត្តិ​​ដែល​កំណត់​​ដោយ​ចំណុច​​ទី២​និង​ទី​​៣ ​​​​​​​​​​​​​​​​​​​ត្រង់​មាត្រា​​​៩៧២ ​នៃក្រម​​រដ្ឋ​ប្ប​វេណី​ ។​ គួរបញ្ជាក់​​ថា ក្រសួង​យុត្តិធម៌​​បានផ្សព្វ​ផ្សាយ​​ប្រកាស​ស្ដី​ពី​​នីតិ​វិធី​នៃការ​ចុះ​​បញ្ជី​កិច្ច​​សន្យា​​​ទ្រព្យ​សម្បត្តិ​​ប្ដី-ប្រពន្ធ​​​ជា​លើក​ដំបូង​នៅ​ក្នុងប្រទេស​កម្ពុជា ​​​​​​​ដើម្បី​​ឱ្យ​ប្រជា​ពលរដ្ឋ​​​មា​ន​ការ​យល់​ដឹ​ង​និងជ្រួត​​ជ្រាប​ព័ត៌មាន​​​កាន់​តែ​ច្បាស់​​​​​​​​​​ ទាក់ទិន​នឹង​​តម្លៃ និង​អត្ថ​ប្រយោជន៍​​​សម្រាប់​ការ​ពារ​ទ្រព្យ​សម្បត្តិ​ស្របច្បាប់​រវាងប្ដី និង​ប្រពន្ធ ខណៈ​​ពេល​​ដែល​អ្នក​​ទាំង​ពីរមាន​បញ្ហា​​ឬ​វិវាទ​​កើត​ឡើង​​ការលែង​លះ​គ្នា​ក្នុង​គ្រួសារ​​ និងការប្ដឹង​​ទាម​ទារ​​ទ្រព្យសម្បត្តិ​ពី​​​តតិយ​ជន​​​​នា​ពេល​ខាង​មុខ ៕​