ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​​​អាកាស​​​ស្ទឹង​​​មាន​​ជ័យ​​ធ្វើ​បាន​​75ភាគ​​រយ សម្រុក​​​​ធ្វើ​ឱ្យ​​រួច​​រាល់​​នៅ​​អំឡុង​​ខែ​តុលា​​​ខាង​​មុខ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ថានអាកាស​ស្ទឹង​មាន​ជ័យ​ ដែល​បាន​បើក​ការ​ដ្ឋាន​ស្ថាបនា​កាល​ពីថ្ងៃ​ទី​២៦ វិច្ឆិកា​ ២០១២ ក្រោម​អធិបតី​ភាព​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នោះ​ ពេល​នេះ​ស្ថាបនា​បាន​៧៥% ហើយ​ ។ បច្ចុប្បន្ន​ក្រុម​ការងារ​បាន​និង​កំពុង​​សម្រុក​ទាំង​យប់​ទាំង​ថ្ងៃ​ជំរុញ​ឱ្យ​រួច​រាល់​ អាច​ឱ្យ​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​​​​បាន​ក្នុង​អំឡុង​ខែ​តុលា​ ២០១៤ ខាង​មុខ​នេះ​មុន​ផែន​ការ​គ្រោង​ទុក​ ដែល​គ្រោង​បញ្ចប់​​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៥ ។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ថានអាកាស​ស្ទឹង​មាន​ជ័យ​ ដែល​បាន​បើក​ការ​ដ្ឋាន​ស្ថាបនា​កាល​ពីថ្ងៃ​ទី​២៦ វិច្ឆិកា​ ២០១២ ក្រោម​អធិបតី​ភាព​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នោះ​ ពេល​នេះ​ស្ថាបនា​បាន​៧៥% ហើយ​ ។ បច្ចុប្បន្ន​ក្រុម​ការងារ​បាន​និង​កំពុង​​សម្រុក​ទាំង​យប់​ទាំង​ថ្ងៃ​ជំរុញ​ឱ្យ​រួច​រាល់​ អាច​ឱ្យ​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​​​​បាន​ក្នុង​អំឡុង​ខែ​តុលា​ ២០១៤ ខាង​មុខ​នេះ​មុន​ផែន​ការ​គ្រោង​ទុក​ ដែល​គ្រោង​បញ្ចប់​​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៥ ។

នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​មន្ទីរ​សាធារណ​ការ​រាជ​ធានី​ភ្នំពេញ ។​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២២ កុម្ភៈ​ លោក​ប៉ា សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បានដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការ​ដ្ឋាន​សំណង់​ស្ពាន​អាកាស​ស​្ទឹង​មាន​ជ័យ​នេះ​ ដែល​ក្រុម​ការងារ​បាន​​និង​កំពុង​ស្ថាបនា​​យ៉ាង​សស្រាក់​សស្រាំ​​ ជា​ពិសេស​​ការដ្ឋាន​នេះឈាន​ដល់​ការ​ជីក​កាយ​​ធ្វើ​ផ្លូវ​ក្រោម​ដី​ដែល​ស្ថាបនា​​បាន​ប្រមាណ​​៤០% ហើយ ។​ លោក​សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ និងដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា​ ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាសស្ទឹង​មាន​ជ័យ ​រហូត​មក​ដល់​ពេល​នេះ​ស្ថាបនា​បាន​៧៥%​ ហើយ ។​ ដោយ​មាន​ការ​ជំរុញ និង​ណែនាំ​ពីលោក​ប៉ា សុជាតិ​វង្ស​ ក្រុម​ការងារ​ស្ថាបនា​ស្ពាន​នេះ​បាន​សម្រុក​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​ និង​ឱ្យ​រួច​រាល់​ក្នុងខែ​តុលា​ខាង​មុខ​នេះ​អាច​ឱ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ដំណើរ​បាន ។​ ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​​ស្ទឹង​មាន​ជ័យ​នេះ លោក​ប៉ា សុជាតិ​វង្ស​ បាន​ណែ​នាំ​ដល់​មន្ទីរជំនាញ និង​ក្រុម​ហ៊ុន​ដែល​ទទួល​ការ​ស្ថាបនា​សម្រុក​ឱ្យ​បាន​លឿន​ និង​រួច​រាល់​មុន​គម្រោង ។​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ បន្ទាប់​ពី​ស្ថាបនា​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ផ្លូវ​ជើង​ឯក ផ្លូវ​លេខ​៣៧១ និង​ផ្លូវ​ចោម​ចៅ​រួច​រាល់​នោះ​ ធ្វើ​ឱ្យ​តំបន់​ទាំង​នោះ​កាន់​តែប្រសើរ​ឡើង​ ជា​ពិសេស​តំបន់​ស្ពាន​ស្ទឹង​មាន​ជ័យ​នេះ​តែ​ម្តង​នឹង​លែង​កក​ស្ទះ​ចរាចរណ៍​ទៀត​ហើយ ។​

គួរ​រំលឹក​ថា ស្ពាន​អាកាសស្ទឹង​មាន​ជ័យ​នេះ​សាង​សង់​ជា​៣​ដំណាក់​កាល​ដោយ​មាន​ចំនួន​៥​ខ្សែ​ មួយខ្សែ​ត្រូវ​សាងសង់​មុជ​ក្រោម​ដ​ី​ត្រង់​ចំណុច​ស្តុប​ស្ទឹង​មាន​ជ័យ​ ២​ខ្សែ​ទៀត​សាង​សង់​ឡើង​ហោះ​លើ​កំណាត់​វិថី​ព្រះ​មុនី​រ៉េត ។​ ចំណែក​២​ខ្សែ​ផ្សេង​ទៀត​សាង​សង់​ឡើង​បំបែក​ខ្នែង​ចេញ​ពី​ស្ពាន​អាកាស​ធំ​លើ​ប្រឡាយ​ស្ទឹង​មាន​ជ័យ។ ការ​ស្ថាបនា​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នេះ​ ត្រូវ​ប្រើ​ប្រាស់​រយៈ​ពេល​២៨​ខែ​គិត​ចាប់​ពី​ថ្ងៃ​បើក​ការ​ដ្ឋាន​ទៅ​ ក្រោម​ការត្រួត​ពិនិត្យ​បច្ចេក​ទេស​ពី​មន្ទីរ​សាធារណការ​ និងដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ អនុវត្ត​ដោយ​ក្រុម​ហ៊ុន OCIC ក្នុង​គម្រោងទឹក​ប្រាក់​ប្រមាណ​១៧​លាន​ដុល្លារ​អាមេរិក​ ដែល​ជា​កញ្ចប់​ថវិកា​បាន​មក​ពី​ការ​វិនិ​យោគ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វា​របស់​ក្រុម​ហ៊ុន OCIC៕