រាជធានីភ្នំពេញ៖ ប្រភពដែលគួរឲ្យទុកចិត្តចេញពីខេត្តព្រះសីហនុបានឲ្យដឹងថា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ា់ត់ និងឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងជំនួស លោក ជាម ហ៊ីម ដែលនឹងផ្លាស់មកធ្វើជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុវិញ ហើយពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ នឹងបា្ររព្ឋធ្វើនៅថ្ងៃទី០១ មីនា ២០១៤ខាងមុខនេះ ។
ចំណែកប្រភពគួរឲ្យទុកចិត្តខ្លះទៀតក៏បានទម្លាយឲ្យដឹងទៀតថា នៅខែមេសា ២០១៤ លោក ស្បោង សារ៉ាត់ នឹងត្រូវចូលនិវត្តន៏ ហើយ លោក ស សុខា បច្ចុប្បន្នជាតំណាងរាស្រ្តមណ្ឌលព្រៃវែង និងត្រូវជាកូនប្រុសលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងនោះ នឹងមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ។
យ៉ាងណាក៏ដោយ មកដល់រសៀលថ្ងៃទី២៤ កុម្ភៈ ២០១៤ គេនៅមិនទាន់អាចរកឃើញនូវព្រះរាជក្រឹត្យតែងតំាង និងផ្លាស់ប្តូរតំណែងខាងលើនេះនៅឡើយទេ ។
អ្នកនំាពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៏ ខៀវ សុភគ័ បានបា្រប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២៤កុម្ភៈដែរថា ” ខ្ញុំអត់ទាន់បានទទួលព័ត៌មាននៃការផ្លាស់ប្តូរនេះនៅឡើយទេ ទាល់តែមានព្រះរាជក្រឹត្យទើបអាចនិយាយបាន ” ៕
ចែករំលែកព័តមាននេះ