ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ឃើញ​មិន​អី មួយសន្ទុះ​ក្រោយមក​ចិន​នេះរ​ត់រក​ឱ្យ​គេ​ជួយ​ទាំង​ឈាម​ជោក​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​រង​របួស​បែកក្បាល​ជា​ច្រើន​កន្លែង​សង្ស័យ​ជា​ករណី​ហិង្សា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ​48K ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​រង​របួស​បែកក្បាល​ជា​ច្រើន​កន្លែង​សង្ស័យ​ជា​ករណី​ហិង្សា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ​48K ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ចិន​២​នាក់​មិន​ស្គាល់ឈ្មោះ​បាន​អង្គុយ​ជិត​គ្នា​នៅ​ជិត​កន្លែង​កើតហេតុ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ជនជាតិ​ចិន​ខាងលើ​មាន​របួស​បែកក្បាល​រយះ​ចិញ្ចើម​ជា​ច្រើន​កន្លែង​ឈាម​ហូរ​ស្រោច​ជោក​ខ្លួន​ដោយ​មិនដឹង​ថា​បណ្តាល​មក​ពី​ករណី​អ្វី ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ដើរ​សំដៅ​ទៅ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ឱ្យ​ជួយ ប្រជាពលរដ្ឋ​ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​ឯកជន​មក​ដឹក​យក​ទៅ​ព្យាបាល​តែ​សមត្ថកិច្ច​ឃើញ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ