ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​ឪពុក​ចុងរំលោ.ភ​កូន​ដើម​​​ដាក់​ពន្ធ​នា​គារ​៧​ឆ្នាំ​ និង​សង​ជំងឺ​ចិត្ត​២លាន​រៀល​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោ​ក​ម៉េង តូនី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៤ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់ចោទ​ឈ្មោះ​ជុច សុខា អាយុ​៣៣​ឆ្នាំ ដាក់​ពន្ធ​នាគារ​៧​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​ជំងឺ​ចិត្ត​ចំនួន​២​លាន​រៀល​ទៅ​ដើម​បណ្តឹង​ឈ្មោះ​ចែ ចាន់​ធឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ជន​ជាប់​ចោទ និង​ជា​ម្តាយ​របស់​កុមារី​រង​គ្រោះ​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​​មាន​ស្ថាន​ទម្ងន់​ទោស​។

រាជ​ធានី​ភ្នំពេញ​ ៖ លោ​ក​ម៉េង តូនី ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៤ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់ចោទ​ឈ្មោះ​ជុច សុខា អាយុ​៣៣​ឆ្នាំ ដាក់​ពន្ធ​នាគារ​៧​ឆ្នាំ និង​បង្គាប់​ឱ្យ​សង​ជំងឺ​ចិត្ត​ចំនួន​២​លាន​រៀល​ទៅ​ដើម​បណ្តឹង​ឈ្មោះ​ចែ ចាន់​ធឿន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ជន​ជាប់​ចោទ និង​ជា​ម្តាយ​របស់​កុមារី​រង​គ្រោះ​ពី​បទ​រំលោភ​សេព​សន្ថវៈ​​មាន​ស្ថាន​ទម្ងន់​ទោស​។

ការ​ប្រកាស​សាល​ក្រម​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ តែ​កំបាំង​មុខ​ជន​រង​គ្រោះ និង​ដើម​បណ្តឹង​។​ ជន​ជាប់​ចោទ​បាន​និយាយ​ថា គាត់​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

គួរ​រំលឹក​ថា សំណុំ​រឿង​រំលោភ​សេព​សន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​បាន​កើត​ឡើង​កាល​ពី​៥​ឆ្នាំ​មុន​ត្រូវ​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បើក​សវនា​ការ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ បន្ទាប់​ពី​ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ២០១៣ ៕