បាត់​ជាង​១​អាទិត្យ លុះ​រក​ឃើញ​ស្តែង​នឹង​ភ្នែក​កំពុង​ដើរ​ទិញ​អេ​ត​ចាយ​ធ្វើ​ព្រងើយ​…


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដើរ​ទិញ​អេ​ត​ចាយ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ប៉ុ​ល ពៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ដើរ​ទិញ​អេ​ត​ចាយ ស្នាក់​នៅ​ម្ចាស់ផ្ទះ​ថៅកែ​អេ​ត​ចាយ ភូមិ​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ពោធិ៍ ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ គន ហី​ម ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ទឹង ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​អាទិត្យ​មុន គាត់​បាន​យកម៉ូតូ​​រ៉ឺ​ម៉ក់​ទៅ​ជួសជុល​ដោយ​ទុកម៉ូតូ​​រ៉ឺ​ម៉ក់​នោះ​នៅ​កន្លែង​ជាង ស្រាប់តែ​ត្រូវ​ចោរលួច​បាត់ គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​​នៅ​សង្កាត់​ដង្កោ​រួច​មក​ហើយ តែ​ជាង​ដែល​ជួសជុល​ម៉ូតូ​​រ៉ឺ​ម៉ក់​​គាត់​នោះ​បាន​ជួយ​ចេញ​លុយ​ចំនួន​៥០​ម៉ឺន​រៀល​ជា​ថ្លៃ​បង់ខាត​ខ្លះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​បើកម៉ូតូ​​រ៉ឺ​ម៉ក់​របស់​គាត់​កំពុង​ដើរ​ទិញ​អេ​ត​ចាយ​តែ​ម្តង គាត់​ក៏​ប្តឹង​សមត្ថកិច្ច​ឃាត់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​រ៉ឺ​ម៉ក់​សណ្តោង​ខាងលើ​នេះ ថៅកែ​របស់​គាត់​បាន​ទិញ​ពី​បុរស​ម្នាក់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ថៅកែ​បាន​យកម៉ូតូ​​រ៉ី​ម៉ក់នោះ​មក​ឲ្យ​គាត់​ដើរ​ទិញ​អេ​ត​ចាយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​នាំ​ជនសង្ស័យ ព្រមទាំង​ភស្តុ​តាងម៉ូតូ​​រ៉ឺ​ម៉ក់​​សណ្តោង​ខាងលើ​បញ្ជូន​ទៅ​ខណ្ឌដង្កោ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ