ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​វរ​​ការ​ពារ​ព្រំ​ដែន​ បើក​ដៃ​ឱ្យ​វៀណាម​ដាក់សម្រាស់​ក្នុង​ទន្លេ​​ រង​ការ​រិះគន់​ពីប្រជា​ពលរដ្ឋ​

11 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ ​ប្រជា​ពលរដ្ឋ​​អ្នករក​ស៊ី​ដឹក​ទំនិញ​តាម​ផ្លូវ​ទឹក​ក្នុង​ទន្លេបាសាក់​ បាន​នាំគ្នា​រិះគន់​ត្រង់ៗ​ចោទ​ប្រកាន់​ថា ប្រធាន​វរ​ការ​ពារ​ព្រំ​ដែន​លេខ​៦០៥ លោក​លុយ ធៀម បើក​ភ្លើង​ខៀវ​ឱ្យ​ជន​ជាតិ​វៀតណាម​ចូល​មក​ដាក់​សម្រាស់នៅ​ក្នុង​ទន្លេ​បាសាក់​ ស្ថិត​នៅ​ចំណុច​ខាង​ក្រោយ​កាស៊ី​ណូ​ជ្រៃធំប្រមាណ​១០០ម៉ែត្រ​ពី​ព្រំ​ដែន​វៀតណាម​ ក្នុងភូមិលេខ៩ ឃុំ​សំពៅលូន ស្រុក​កោះធំ គឺនៅជិត​ប៉ុស្តិ៍ត្រួត​

ខេត្តកណ្តាល​ ៖ ​ប្រជា​ពលរដ្ឋ​​អ្នករក​ស៊ី​ដឹក​ទំនិញ​តាម​ផ្លូវ​ទឹក​ក្នុង​ទន្លេបាសាក់​ បាន​នាំគ្នា​រិះគន់​ត្រង់ៗ​ចោទ​ប្រកាន់​ថា ប្រធាន​វរ​ការ​ពារ​ព្រំ​ដែន​លេខ​៦០៥ លោក​លុយ ធៀម បើក​ភ្លើង​ខៀវ​ឱ្យ​ជន​ជាតិ​វៀតណាម​ចូល​មក​ដាក់​សម្រាស់នៅ​ក្នុង​ទន្លេ​បាសាក់​ ស្ថិត​នៅ​ចំណុច​ខាង​ក្រោយ​កាស៊ី​ណូ​ជ្រៃធំប្រមាណ​១០០ម៉ែត្រ​ពី​ព្រំ​ដែន​វៀតណាម​ ក្នុងភូមិលេខ៩ ឃុំ​សំពៅលូន ស្រុក​កោះធំ គឺនៅជិត​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ច្រក​ជ្រៃធំ​តែម្តង ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹងថា ​មាន​បទល្មើស​នេសាទ​ដាក់​មែក​ឈើ​ធ្វើជា​សម្រាស់​​ចំនួន២​ធំៗ​នៅ​ក្នុង​ទន្លេ​បាសាក់​ខាង​មុខ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​ច្រក​ជ្រៃធំ ស្ទើរ​តែ​បាំង​ទន្លេជិត​អស់​ផ្លូវបើក​ទូក​កាណូត​ដឹកទំនិញ​ទៅហើយ ។ សម្រាស់​ទាំង២​ធំៗនេះ គេ​បានឃើញ​ជន​ជាតិ​វៀត​ណាម​ចូល​មក​ដាក់​២​ខែ​មកហើយ ហើយ​អ្នក​មើល​ថែសម្រាស់​នោះ​ គឺ​​ជា​ជនជាតិ​វៀតណាមទៀតផង ។

ប្រជាពលរដ្ឋ​លើក​ឡើង​​ទៀតថា បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ដាក់សម្រាស់​នៅ​ក្នុង​ខាង​មុខ​ប៉ុស្តិ៍​នេសាទ​ខុស​ច្បាប់​​ដាក់​សម្រាស់​​នៅ​ខាង​មុខ​ប៉ុស្តិ៍​នេសាទ​ខុសច្បាប់​ដាក់​សម្រាស់​​នៅ​ខាងមុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់សមត្ថកិច្ច​ចម្រុះ​ច្រកជ្រៃ​ធំ​បាន​ដូចនេះ គឺ​ដោយ​សារ​តែ​មាន​ការ​អនុញ្ញាត​ពីលោក​លុយ ធៀម ប្រធាន​នគរ​បាល​​វរ​ការពារ​ព្រំ​ដែន​លេខ​៦០៥រួចទៅហើយ ទើប​ធ្វើ​ទៅ​បាន​ដោយ​មិនមាន​ការ​រំខាន​សោះ​បែបនេះ ហើយ​ក៏​មិន​អាច​បដិសេធន៍​បាន​ដែរថា មិន​បាន​ឃើញ​មិន​បាន​ដឹង​នោះ​ ព្រោះសម្រាស់​ធំៗ​២នេះ​គឺ​មិន​មែន​នៅ​ឆ្ងាយ​ពីភ្នែក​ចម្រុះ​ឯណា  គឺ​អង្គុយ​មើល​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទៅ​ឃើញ​ឱ្យ​ច្បាស់​។​