រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១៤ បានដំណើរការប្រជុំក្រុមប្រឹក្សាលើកទី៥៨ ក្រោមអធិបតីភាពលោកអែម សុលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ។
ការប្រជុំក្រុមប្រឹក្សាលើកទី៥៨នេះបានប្រព្រឹត្តទៅដោយរលូន ព្រោះមិនមានសមាជិកក្រុមប្រឹក្សាណាម្នាក់លើកយកនូវចំណុចអវិជ្ជមានមកចោទសួរគណៈអភិបាល ឬរដ្ឋបាលខណ្ឌមានជ័យឡើយ។
ដោយសារមិនមានការចោទសួរអ្វីទាំងអស់ លោកអែម សុលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យបានអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលើកទី៥៧របស់ក្រុមប្រឹក្សាខណ្ឌតែម្តង ។
ចែករំលែកព័តមាននេះ