ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សកុម្មុយនីស្តចិនផ្តល់​អំណោយម៉ូតូC125 ​ចំនួន១៥គ្រឿង​ និង ​កង់ប្រើពន្លឺព្រះអាទិត្យ៨០គ្រឿង​ ដល់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ នៅក្នុងជំនួប​ជាមួយសម្តេចរាជបុត្រីព្រះអនុជ ​នរោត្តម អរុណរស្មី ​ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ នៅភូមិគ្រឹះក្បែរវិមានឯករាជ្យ​ នាវេលាថ្ងៃត្រង់​ ទី២៤ កុម្ភៈ​ ២០១៤​ លោក Chen Fengxiang​ អនុរដ្ឋមន្រ្តីនៃកិច្ចការ​ទំនាក់ទំនង​នៃគណៈកម្មាធិការ​កណ្តាល​បក្សកុម្មុយនីស្តចិន ​បានប្រកាសផ្តល់​អំណោយម៉ូតូប្រភេទ​ C125​ ចំនួន១៥គ្រឿង ​និង ​កង់ប្រើពន្លឺព្រះអាទិត្យ​ចំនួន៨០គ្រឿង ជូនដល់​គណបក្សហ្វ៊ុនស៊ិនប៉ិច ។

ជាមួយគ្នានេះដែរ​ លោក  Chen Fengxiang ​ក៏បានបញ្ជាក់ដែរថា ​បក្សកុម្មុយនីស្តចិន​នៅតែបន្តគំាទ្រនិងធ្វើសហប្រតិបត្តិការ​ជាមួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​ដែលកើតចេញពីស្នាព្រះហស្ថរបស់​ព្រះបរមរ​តនកោដ្ឋ ​( សម្តេចឪ នរោត្តមសីហនុ ) ​បន្តទៀត ។

ជាការឆ្លើយតប​សម្តេចរាជបុត្រីព្រះអនុជ​ នរោត្តម អរុណរស្មី ​ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ​តាមរយៈលោកអនុរដ្ឋមន្រ្តីនៃ​កិច្ចការទំនាក់ទំនងនៃ​គណៈកម្មាធិការ​កណ្តាលបក្សកុម្មុយនីស្តចិន​ ក៏បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ​ថ្នាក់ដឹកនំាទំាងអស់​នៃបក្សកុម្មុយនីស្តចិន​ ដែលបានគំាទ្រ ​និង ​ប​ន្តធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ​ក៏ដូចជាការផ្តល់​អំណោយ​នាពេលនេះ ៕