នេះ​មិនមែន​ជាគេហទំព័រ​​របស់​កោះ​សន្តិ​ភាព​​នោះ​​ទេ​..!


រាជធានី​ភ្នំពេញ ៖ គេហទំព័រ​កោះសន្តិភាព​ដែល​តែងតែ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត និង​ពេញ​និយម​បំផុត​នៅ​កម្ពុជា សូម​ជូនដំណឹង​ដល់​មិត្ត​អ្នក​អាន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា មាន​ជនខិលខូច​បាន​បង្កើត​វ៉េបសាយ​មួយ​ដែល​ដូចនឹង​វ៉េបសាយ​កោះសន្តិភាព ដោយ​ផ្សាយ​នូវ​ព័ត៌មាន​ពី​ការ​លក់​ផលិតផល​(​ទូរស័ព្ទ​ដៃ​) ដែល​ពួក​គេ​ចង់ឱ្យ​មិត្ត​អ្នក​អាន​ទាំងអស់​ចុច​ទៅ​លើ​លីង​(Link)​នោះ ។

ជាក់ស្តែង ប៉ុន្មាន​ថ្ងៃនេះ គេ​ទំព័រ​កោះសន្តិភាព​ដែល​ក្លែងក្លាយ​នោះ បាន​ផ្សាយ​ព័ត៌មាន​លើ​ផលិតផល Apple ដែល​មិនមែន​ជា​របស់​កោះសន្តិភាព​នោះ​ទេ ។ ប្រសិនបើ​មិត្ត​អ្នក​អាន​ចុច​ចូល link លើ​វ៉េ​ប សាយ​នោះ គឺ​អាច​បង្ក​ផល​ប៉ះពាល់​ហើយ ។ ដូច្នេះ សូម​មិត្ត​អ្នក​អាន​ទាំងអស់ កុំ​ភាន់ច្រឡំ​និង​ចាញ់បោក លើ​វ៉េបសាយ​ក្លែងក្លាយ​នេះ​ឱ្យ​សោះ ។

ជា​ការ​ពិត គេហទំព័រ​កោះសន្តិភាព​ក៏​បានដឹង​និង​កំពុង​តាម​ស្វែងរក​ប្រភព​អ្នក ដែល​បាន​បង្កើត​វ៉េបសាយ​បន្លំ​នេះ​ហើយ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ កោះសន្តិភាព សូម​ថ្លែង​អំណរ​អរគុណ ចំពោះ​មិត្ត​អ្នក​អាន​ទាំងអស់ ដែល​មាន​ភាព​ជឿជាក់​និង​គាំទ្រ​សារព័ត៌មាន​កោះសន្តិភាព ដោយ​បាន​ជួយ​ប្រាប់​ដំណឹង​នេះ​មក​ក្រុមការងារ​យើងខ្ញុំ​វិញ​ផង​ដែរ ។ (​សម្រួល​ដោយ​៖ ស្រី​ណា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ