កាសែត The New York Timesបានរាយ ការណ៍ថា បណ្តាវេជ្ជបណ្ឌិតនៅទូទាំងសហរដ្ឋអាមេរិកកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពនៃការអនុវត្តនីតិវិធីវះកាត់យកដុំសាច់ពីស្បូនមួយបែបដែលគេប្រើលើស្ត្រីរាប់ម៉ឺននាក់ក្នុងសហរដ្ឋអាមេរិក ។
នីតិវិធីឈ្មោះ morcellationគឺជាផ្នែកមួយនៃការវះកាត់បន្សល់មុខរបួសតូចប្រើរយៈពេលខ្លីក្នុងការជាសះស្បើយ និងកាត់បន្ថយហានិភ័យនៃការបាត់បង់ឈាម ការឆ្លងរោគ និងផលវិបាកផ្សេងៗទៀត ។ វេជ្ជបណ្ឌិតវះកាត់បានអនុវត្តនីតិវិធីវះកាត់ដោយដៃជាមួយកាំបិត ឬជាមួយឧបករណ៍អេឡិចត្រូនិកដែលមានមុខកាំបិតមុតស្រួចវិលរាប់ពាន់ម៉ឺុនជុំក្នុងមួយវិនាទី ។ ប៉ុន្តែ បញ្ហាជាច្រើនបានលេចឡើងជាមួយនឹងបច្ចេកវិទ្យាវះកាត់បែបនេះ ។ នេះបើយោងតាមអត្ថបទចំនួនពីរដែលបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិអាមេរិកឈ្មោះMedical Association ។
អត្ថបទបានបរិយាយថា បច្ចេកទេសវះកាត់ខាងដើមអាចបណ្តាលឱ្យជ្រុះធ្លាក់បន្តិចបន្តួចនូវជាលិកាស្បូន ឬដុំសាច់នៅក្នុងពោះ ។ បើទោះណាវាជាលិកាដុំសាច់ស្លូត ប៉ុន្តែក៏អាចបន្តលូតលាស់នៅលើបណ្តាសរីរាង្គ បណ្តាលឱ្យមានការឈឺចាប់ ការឆ្លងមេរោគឬការស្ទះពោះវៀន ។ នៅក្នុងករណីមួយចំនួន ដុំសាច់ក្នុងស្បូនដ៏កម្រនិងពិបាកធ្វើរោគវិនិច្ឆ័យដែលមានឈ្មោះថា sarcoma បានលាក់ខ្លួននៅក្នុងស្បូនឬក៏ដោយភាន់ច្រឡំបានកកើតទៅជាដុំសាច់ខណៈពេលនោះការប្រើនីតិវិធីវះកាត់ morcellationជាក់ស្តែងគឺធ្វើឱ្យបណ្តាកោសិកាមហារីកឆ្លងរាលដាលក្នុងពោះរបស់អ្នកជំងឺ វិវឌ្ឍទៅជាជំងឺមហារីក ។
យ៉ាងណាក៏ដោយ អ្នកសរសេរអត្ថបទការស្រាវជ្រាវលោកស្រី Kimberly Khoមកពីសាកលវិទ្យាល័យ Texas Southwestern Medical Center បានថ្លែងថា បច្ចេកទេសវះកាត់នេះមិនគួរត្រូវបានហាមឃាត់នោះទេដ្បិតបច្ចេកទេសនេះបន្សល់មុខរបួសតូច មានអត្ថប្រយោជន៍ជាច្រើនដល់អ្នកជំងឺ ។ លោកស្រីបានបន្ថែមថា ៖«ទោះជាយ៉ាងណាខ្ញុំគិតថា ពួកយើងគួរតែប្រយ័ត្នប្រយែងនិងអភិរក្សបន្ថែមទៀតជាមួយនឹងការប្រើឧបករណ៍ទាំងនេះទៅលើអ្នកជំងឺធ្វើយ៉ាងណាការពារឱ្យបានការរាលដាលជំងឺមហារីក» ៕
ចែករំលែកព័តមាននេះ