ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាត់​ដុះ​ពោះ​លើស​ទម្ងន់​នាំឱ្យ​កុមារ​ប្រ​ឈមខ្លាំង​នឹង​ជំ​ងឺ​ហឺត​

10 ឆ្នាំ មុន

ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យា​សាស្ត្រ​អា​មេរិក​​ចុះ​ផ្សា​យ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Obesity​ដែល​​បាន​ពិ​សោធន​​លើ​ក្មេង​អា​យុ​ពី​៦​ទៅ​១៩​ឆ្នាំ​ប្រមាណ​ជា ៦៨​ម៉ឺន​១​ពាន់​នាក់​បង្ហាញ​ថា ក្មេង​តូច​និង​ក្មេង​វ័យ​ជំ​ទង់​ដែល​ធាត់​ដុះ​ពោះ​លើស​ទម្ងន់​​ ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ជំ​ងឺ​ហឺត​​​ធៀប​នឹង​ក្មេងមាន​ទម្ងន់​ខ្លួន​ធម្ម​តា​ ។​

កម្លាំង​នៃ​ការ​ជាប់​ទាក់​ទង​គ្នា​រវាង​ជំ​ងឺ​ហឺត​និង​ការ​ធាត់​លើស​ទម្ងន់​គឺ​​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ពូជ​អម្បូរ និង​ជាតិ​សាសន៍​ ។ ការ​ជាប់​ទាក់​ទង​ខ្លាំង​ជាង​គេ​បំ​ផុត​រវាង​ទំ​ហំ​ខ្លួន​និង​ជំ​ងឺ​ហឺត​មាន​ក្នុង​យុវវ័យ​អម្បូរ​​អេ​ស្ប៉ាញ​ខណៈក្មេង​ស្បែក​ខ្មៅ​ ការ​ជាប់​ទង​គ្នា​មាន​តិច​ទួច ​។

​អ្នក​និ​​ពន្ធ​អត្ថ​បទ​សិក្សា​ Mary Helen Black​​បាននិយាយ​ថា​៖«លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ចូល​រួម​ចំ​ណែក​ក្នុង​នាម​ជា​ភស្តុ​តាង​ដែល​ថា​ ពិត​ជា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​ការ​ធាត់​លើស​ទម្ងន់​និង​ជំ​ងឺ​ហឺត​លើ​កុ​មារ​និង​ក្មេង​វ័យ​ជំ​ទង់​ ។ លើស​ពី​នេះ​​វា​បាន​បង្ហាញ​ឱ្យ​យើង​ដឹង​ថា ការ​ពាក់​ព័ន្ធ​របស់​វា​ ក៏​អា​ស្រ័យ​លើ​ពូជអម្បូរ​និង​ជាតិ​សាសន៍​ផង​ដែរ​ជា​ពិសេសអម្បូរ​អេស្ប៉ាញ​ជាប់​​ទាក់​ទង​ខ្លាំង​ជាង​គេ​»។

​គួរ​កត់​សម្គាល់​ថា បណ្តា​ក្មេង​ដែល​ធាត់​ដុះ​ពោះ​លើស​ទម្ងន់​ហើយ​កើត​ជំ​ងឺ​ហឺត​រមែង​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ជា​រឿយៗ​និង​មាន​ពេល​ខ្លះ​ត្រូវ​សម្រាក​​ក​្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ទៀត​ផង​ ។ ពួក​គេ​ទាំង​នេះ​តែង​តែ​ប្រើ​ថ្នាំ​និង​ឧបករណ៍​ជំ​នួយ​ដង្ហើម​​ជា​និច្ច​ ៕​