ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទានផ្លែបឺ​រី​និង​តែ​បៃ​តង​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​

10 ឆ្នាំ មុន

​​ការស្រាវជ្រាវ​ថ្មីមួយធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ South Florida​បានកំណត់ថា រូបមន្តផ្សំ​មួយ​បែប​នៃថ្នាំ​គ្រាប់​​អា​ហារ​រូប​ត្ថម្ភ​​ដែល​​សម្បូរ​​បែប​​ទៅ​​​ដោយ​​សមាស​​ធាតុ​​ប្រ​ឆាំង​​អុក​ស៊ីត​កម្ម-ចម្រាញ់​​​មកពីផ្លែ​បឺ​រី​ខ្យេវ​និង​តែ​ពណ៌​បៃ​តង-​អាច​ជួយបង្កើន​ល្បឿន​ខួរក្បាល​របស់​មនុស្សវ័យចំណាស់ក្នុង​ការ​ទទួលយក​ព័ត៌​មាន​ផ្សេង​ៗ ។

​​ការស្រាវជ្រាវ​ថ្មីមួយធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ South Florida​បានកំណត់ថា រូបមន្តផ្សំ​មួយ​បែប​នៃថ្នាំ​គ្រាប់​​អា​ហារ​រូប​ត្ថម្ភ​​ដែល​​សម្បូរ​​បែប​​ទៅ​​​ដោយ​​សមាស​​ធាតុ​​ប្រ​ឆាំង​​អុក​ស៊ីត​កម្ម-ចម្រាញ់​​​មកពីផ្លែ​បឺ​រី​ខ្យេវ​និង​តែ​ពណ៌​បៃ​តង-​អាច​ជួយបង្កើន​ល្បឿន​ខួរក្បាល​របស់​មនុស្សវ័យចំណាស់ក្នុង​ការ​ទទួលយក​ព័ត៌​មាន​ផ្សេង​ៗ ។

ការសិក្សា​ដែល​បានពិនិត្យមើល​ពី​​ឥទ្ធិពល​​ថ្នាំ​គ្រាប់​​អាហា​រូបត្ថ​ម្ភសម្បូរ​ដោយ​មាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​មាន​ឈ្មោះ​ថា NT-020 បាន​បង្ហាញ​ថា ​សមាសភាគធម្ម​ជាតិ​​​របស់​អាហារ ​ក្នុង​នោះមាន​វីតា​​មីន D3 អាមីណូ​អាស៊ីត តួ​យ៉ាង​ដូច​ជា​ ​carnosine​អា​ច​​​​បង្កើន​ថាម​ពល​ខួរ​ក្បាល​របស់​មនុស្ស​​វ​័យច​ំ​ណាស់​និង​មាន​សក្តា​នុព​លជួយ​បន្ថយ​ល្បឿន​ឬក៏​ទប់​ស្កាត់ការបាត់បង់​ ការ​ចង​ចាំ​ ព្រម​ទាំង​ភាព​ខ្វះ​​​​ខាត​​ផ្លូវ​ចិត្ត​ផ្សេង​ៗ​​ទៀត​​ដែល​ពាក់​​ព័ន្ធ​​នឹង​ជំងឺ​វង្វេង​វ​ង្វាន់​​​និង​ជំងឺ​ភ្លេច​ភ្លាំងជា​ដើម ។

នៅ​ក្នុង​ការ​​សាកល្បងមើល​ពីប្រសិទ្ធភាព ​ថ្នាំ​គ្រាប់​អា​ហារូបត្ថម្ភដែល​ទើប​បង្កើត​បាន​ ​ខាង​លើ​នេះ​ក្រុម​អ្នក​ស្រាវ​​ អំ​ឡុង​រយៈ​ពេល​ជាង​២ខែ​បាន​តាម​ដានលើ​មនុស្សវ័យ​ពី​៦៥​ឆ្នាំ​ដល់​៨៥​ឆ្នាំ​ចំ​នួន​១០៥​នាក់​ ។ ជា​លទ្ធផល​បាន​បង្ហាញថា​ អ្នក​ស្ម័គ្រ​ចិត្តចំនួន៥២​នាក់​ដែល​បាន​លេប​ថ្នាំ​គ្រាប់​ NT-​020 ល្បឿនដំណើរ​ការ​ខួរ​ក្បាល​ក្នុង​ការ​ទទួល​ដឹង​ព័ត៌​មាន​របស់ពួក​​គេគឺ​​​​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​​​ធៀប​​ទៅ​នឹង​អ្នកស្ម័គ្រចិត្ត​ចំនួន៥៣​នាក់​ផ្សេង​ទៀត​ដែល​ប្រើ​ផ្លាស៊ី​បូ​អសកម្ម ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ការ​កាត់​បន្ថយល្បឿនដំណើរការ​យល់ដឹង​ដែល​អាច​ពន្យឺត​ការគិត​និងការរៀន​ ត្រូវបាន​ផ្សារ​ភ្ជាប់​​ទៅ​នឹង​អាយុ​ដែល​​ឈាន​​ឡើង​​ជា​​លំ​ដាប់​ ។

អ្នក​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវ​ សាស្ត្រា​ចារ្យ​ Brent Smallបានថ្លែង​ថា៖«ក្រោយ​រយៈ​ពេល​២​ខែ​ លទ្ធផល​តេស្ត​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ល្អ​ប្រ​សើរ​នៃ​ល្បឿន​ដំណើរ​ការ​យល់​ដឹង​សម្រាប់​អ្នក​ដែល​លេប​ថ្នាំ​គ្រាប់​អា​ហា​​រូបត្ថម្ភ​ NT-020​ធៀប​ទៅ​នឹ​​​ង​អ្នកដែលប្រើថ្នាំផ្លាស៊ី​បូ ។ ល្បឿន ដំណើរការ​ បាន​រង​​ផលប៉ះពាល់​​ជា​ញឹក​ញាប់​បំ​ផុត​នៅ​ក្នុង​វគ្គ​ដំ​បូង​នៃវ័យ​​​ភាព​ចំណាស់​យល់​ដឹង​​ ៕