ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​ឈប់​និយាយ​ទូ​រស័ព្ទ ត្រូវជន​ដៃដល់​មួយក្រុម​ចោទ​ថា សំឡឹងមុខ រួចវាយប្លន់​​យកម៉ូតូ​​បាត់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ខណៈ​កំពុង​ឈប់​និយាយ​ទូរ​ស័ព្ទ​តាម​ផ្លូវ ត្រូវ​ក្រុម​ជនដៃ​ដល់ចោទ​ថា សម្លឹង​មុខ​ពួក​គេ​ រួចបាន ព្រួត​គ្នា​វាយ​ប្លន់​យក​ម៉ូតូ​​សេ១២៥​មួយគ្រឿងបាត់ កាល​ពីវេលា​ម៉ោង១២ និង២០នាទី​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៤ កុម្ភៈ ២០១៤​ស្ថិត​នៅ​ចំណុច​​រង្វង់មូល​កួច​កាណុង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

ប្រភពបានឱ្យ​ដឹងថា ជនរ​ងគ្រោះ​ឈ្មោះ​សេង ប៊ុនរិទ្ធ ភេទ​ប្រុស អាយុ៣២​ឆ្នាំ និង​មិត្តភក្កិម្នាក់​ទៀត​ឈ្មោះ​ធា ភេទ​ប្រុស អាយុ​៣០ឆ្នាំ ​ទាំងពីរ​នាក់​ស្នាក់នៅ​ក្នុង​សង្កាត់គីឡូម៉ែត្រលេខ​៦ ខណ្ឌប្ញស្សី​កែវ ។ ​

ប្រភព​បានឱ្យ​ដឹងទៀតថា នៅ​មុនពេលកើតហេតុ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​​សេ​១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1B-2319  ជាម៉ូតូ​របស់​ពូ លុះជិះដល់​ចំណុច​ខាង​លើ ​ទូរស័ព្ទបាន​រោទិ៍​ ជន​រងគ្រោះ​ក៏​​ឈប់​និ​យាយ​នៅតាម​ចិញ្ចើមរង្វង់មូល​កួច​កាណុង ស្រាប់តែមាន​ជន​ដៃដល់​មួយក្រុម​មានគ្នា៥​ ទៅ៦នាក់ដើរ​មកដល់​ចោទ​ថា ​ជនរង​គ្រោះ​សំឡឹង​មុខគេ ក៏នាំគ្នាវាយប្រតាយ​ប្រតប់គ្នា រួចបានយក​ម៉ូតូរបស់ជនរងគ្រោះទៅបាត់ ហើយនំាគ្នាគេចខ្លួន​​បាត់ ។ ​