ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឆមាស​ទី​១​មាន​ជាង​១៧​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ខ្ពស់​ជាង​ការ​នាំ​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អន្តរជាតិ ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កំណើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ តែ​អ្វី​ដែល​មិន​ប្រែប្រួល​នោះ គឺ​ឱនភាព​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ជាមួយនឹង​ពិភពលោក​នៅ​តែ​ចោទ​ដដែល ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​មាន​ទំហំ​តិច​ជាង​ការ​នាំ​ចូល​ស្ទើរតែ​ពាក់កណ្ដាល ។ ​យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អន្តរជាតិ ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​កំណើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ តែ​អ្វី​ដែល​មិន​ប្រែប្រួល​នោះ គឺ​ឱនភាព​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ជាមួយនឹង​ពិភពលោក​នៅ​តែ​ចោទ​ដដែល ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​មាន​ទំហំ​តិច​ជាង​ការ​នាំ​ចូល​ស្ទើរតែ​ពាក់កណ្ដាល ។ ​យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា បានអោយ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆមាស​ឆ្នាំ ២០១៩ នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សរុប មាន​ចំនួន​១៧,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ដែរ កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​មាន​ទឹកប្រាក់​ប្រមាណ​៦,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​នាំ​ចូល​មក​វិញ​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ​១០,៥​ពាន់​លាន​ដុល្លារ​អា​មេរិ​ក ។

​របាយការណ៍​ដដែល​បង្ហាញ​ផង​ដែរ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ស្មើនឹង​ប្រមាណ​៤៨,៨​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ការ​នាំ​ចូល​វិញ​មាន​រហូត​ដល់ ៧៣,៦​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ។ តាម​តួលេខ​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយនឹង​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​ខ្ពស់ ដោយ​តួលេខ​បាន​បង្ហាញ​ច្បាស់​ថា ការ​នាំ​ចេញ​មាន​តិច​ជាង​ការ​នាំ​ចូល​ជិត​ពាក់​កណ្ដា ។

លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា ក្រសួងពាណិជ្ជកម្ម ដែល​ជា​អ្នក​ស្វែង​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ បាន​និង​កំពុង​ចរចា​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ទាំង​ឯកតោភាគី​និង​ទ្វេរ​ភាគី​ដើម្បី​នាំ​ផលិតផល​ខ្មែរ ឱ្យ​បាន​កាន់តែ​ច្រើន ។ នៅ​ពេល​ដែល​កម្ពុជា ចរចា​ទីផ្សារ​បាន ភារ​បន្ទាប់ គឺ​វិនិយោគិន​ជាតិ​និង​អន្តរជាតិ ក្នុង​ការ​កែ​ច្នៃ ផលិតផល​ដើម្បី​នាំ​ចេញ ទៅ​តាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ ។ ​លោក​បាន​បន្ត​ថា «​ការ​នាំ​ចេញ​ផលិតផល​កែ​ច្នៃ នឹង​អាច​ជំរុញ​ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​យើង កាន់តែ​ច្រើន ពីព្រោះ​ផលិតផល​កែ​ច្នៃ វា​មាន​តម្លៃ​ខ្ពស់​ជាង​ផលិតផល​មុន​កែ​ច្នៃ ដូច្នេះ​យើង​នឹង​បាន​តម្លៃបន្ថែម​ខ្ពស់​» ។

បើ​តាម​លោក​ប៉ាន សូរ​ស័ក្តិ​បាន​បន្ត​ថា ប្រមុខ​រាជរដ្ឋាភិបាល ប្ដេជ្ញា​នឹង​ជំរុញ ការ​ចរចា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់​ថា RCEP ឱ្យ​ចប់​នៅ​ចុងឆ្នាំ​នេះ ដែល​កិច្ចព្រមព្រៀង​នេះ វា​មាន​សារសំខាន់ ក្នុង​ការ​នាំ​ចេញ​នូវ​ផលិតផល​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ជា​ដៃគូរ​ក្នុង​កិច្ចព្រមព្រៀង ។ កិច្ចព្រមព្រៀង RCEP ជាទី​ផ្សារ​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ ដែល​មាន​ចំនួន​១៦ ប្រទេស គឺ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន​៦ រួម​មាន​ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េ​ខាងត្បូង និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់ ដែល​មាន​ប្រជាជន​ស្មើនឹង​ប្រមាណ ៤៥% នៃ​ចំនួន​ប្រជាជន លើ​ពិ ភព លោក​និង​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ៤០% នៃ​ពាណិជ្ជកម្ម​ពិភពលោក ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា​បញ្ហា​ប្រឈម​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា រួម​ទាំង​ផលិតផល​កសិកម្ម​ផង​ដែរ​នោះ​គឺ «​ហេដ្ឋារចនាសម្ព័ន្ធ របស់​យើង​នៅ​មាន​កម្រិត​និង​ត្រូវការ​អភិវឌ្ឍន៍​បន្ថែម​» ដើម្បី​អោយ​ការ​នាំ​ចេញ​យើង​បាន​លឿន និង​ទៅ​ដល់​គោលដៅ បាន​ឆាប់រហ័ស ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ