ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធ៌ម​ផ្សព្វផ្សាយប្រកាស​ស្តីពីនីតិវិធី​នៃការចុះបញ្ជីកិច្ចសន្យា​ទ្រព្យសម្បត្តិ​ប្តីប្រពន្ឋ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ក្រសួងយុត្តិធ៌មនៃព្រះរាជាណាចក្រកម្ពុជា សហការ​ជាមួយទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិ​របស់ប្រទេសជប៉ុន ​( JICA )​ បានផ្តើមបើកសិក្ខាសាលា​ស្តីពីការផ្សព្វផ្សាយ​ប្រកាស​ស្តីពីនីតិវិធី​​​​នៃការចុះបញ្ជី​កិច្ចសន្យា​​ទ្រព្យសម្បត្តិ​ប្តីប្រពន្ឋ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹ​ងទៀតថា សិក្ខាសាលារយៈពេលមួយថ្ងៃនេះ ប្រព្រឹត្តធ្វើនៅសណ្ឋាគារសាន់វេ ​ក្នុងរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី២៤ ​កុម្ភៈ​ ២០១៤ ​ក្រោមអធិបតីភាព លោក សូរ ចាន់ធី ​អនុរដ្ឋលេខាធិការ​​ក្រសួងយុត្តិធ៌ម ​និងមានការចូលរួមពី​មន្រ្តីរាជការស្ថិត​ក្នុងក្របខណ្ឌក្រសួងយុត្តិធ៌ម ​មកពីតាមបណ្តាខេត្ត-រាជធានី​ អាជ្ញាធរដែនដីនិង ក្រុមអង្គការសង្គមស៊ីវិល​ជាច្រើន​រូបទៀត ៕