ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្នូរ​ប៉ងរំលោ.ភ​សពនាង​​ក្រមុំក្នុង​​មឈូស​ជ្រុល​​ដេកលក់​​ដល់ភ្លឺ

11 ឆ្នាំ មុន

​ខេត្ត​ព្រៃ​វែង​ ៖ បុរស​ម្នាក់​ដែល​អ្នក​ស្រុក​អះ​អាង​ថា ជា​មនុស្ស​ឡប់​ម្តងៗ​​ ត្រូវ​បាន​​នគរ​បាល​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​​បាន​ធ្វើ​សកម្ម​ភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយ​លួច​គាស់​ផ្នូរ​ចូល​ទៅ​​ ក្នុង​បំណង​រំលោ.ភ​សព​នាង​ក្រមុំ​​​នៅ​ក្នុង​មឈូស​ ដែល​ទើប​នឹង​កប់​ថ្មី​ៗ តែ​មិន​បាន​សម្រេច​ទេ ដោយ​សារ​មឈូស​ទាប​និង​ចង្អៀត​ ហើយ​ត្រូវ​ឪពុក​​​នៃ​សព​ដែល​ដើរ​ទៅ​ពិនិត្យ​មើល​ផ្នូរ​របស់​កូន​ស្រី​​ ប្រទះ​ឃើញ​ជន​នោះ​លូន​ចេញ​ពី​ផ្នូរ​ ក៏​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន ។

​ខេត្ត​ព្រៃ​វែង​ ៖ បុរស​ម្នាក់​ដែល​អ្នក​ស្រុក​អះ​អាង​ថា ជា​មនុស្ស​ឡប់​ម្តងៗ​​ ត្រូវ​បាន​​នគរ​បាល​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​​បាន​ធ្វើ​សកម្ម​ភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយ​លួច​គាស់​ផ្នូរ​ចូល​ទៅ​​ ក្នុង​បំណង​រំលោភ​សព​នាង​ក្រមុំ​​​នៅ​ក្នុង​មឈូស​ ដែល​ទើប​នឹង​កប់​ថ្មី​ៗ តែ​មិន​បាន​សម្រេច​ទេ ដោយ​សារ​មឈូស​ទាប​និង​ចង្អៀត​ ហើយ​ត្រូវ​ឪពុក​​​នៃ​សព​ដែល​ដើរ​ទៅ​ពិនិត្យ​មើល​ផ្នូរ​របស់​កូន​ស្រី​​ ប្រទះ​ឃើញ​ជន​នោះ​លូន​ចេញ​ពី​ផ្នូរ​ ក៏​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន ។

​ហេតុ​​ការណ៍​ដ៏​គួរ​ឱ្យ​ហួស​ចិត្ត​​​នេះ ​បាន​កើត​ឡើង​​កាល​​ពី​វេលា​​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ កុម្ភៈ លុះ​ដល់​ម៉ោង​៥​ភ្លឺ​​ ថ្ងៃ​ទី​២៣ ​កុម្ភៈ ក៏​បែក​ធ្លាយ​នៅ​ពេល​​ឪពុក​សព​ប្រទះ​ឃើញ​ ក៏​ប្តឹង​​នគរ​​បាលឱ្យ​ចា​ប់​ជន​នោះ​​នៅ​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​​​ដដែលនៅ​ក្នុង​ភូមិ​​បេង​ ឃុំ​ព្រៃ​ពោន​ ស្រុក​កំពង់​ត្របែក ។ ​លោក​អនុ​សេនីយ៍​ទោ ចាន់ សារិន​ ​នាយ​ប៉ុស្តិ៍​​នគរ​បាល​ឃុំ​ព្រៃ​ពោន បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ភ្លាម​ លោក​​ក៏​បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ ហើយ​ក៏​​ឃាត់​ខ្លួន​​បុរស​នេះ​នៅ​​នឹង​ផ្ទះ​របស់​ខ្លួន​​ស្ថិត​​​ក្នុង​ភូមិ​បេង ឃុំ​​ព្រៃ​ពោន ។ ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​នេះ​ នគរ​បាល​ក៏បាន​ដក​ហូត​សម្ភារ​ដែល​ជន​​នេះ​យក​ទៅ​ធ្វើ​សក​ម្ម​ភាព​មាន​ ចប​កាប់១ ពិល១ កាំបិត​ប័ុង​តោ​១ ​ដង្កាប់​​១ ​សឺរុាំង​១ ។ មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា បន្ទាប់​ពី​​ឃាត់​ខ្លួន​ ​ក៏បាន​កសាង​សំណុំ​រឿង​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​​កំពង់​ត្របែក ដើម្បី​ចាត់​ការបន្ត
​ទៀត ។

​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​​​អគតិ​ឈ្មោះ ជិន ឈាន ​ហៅ​តឿ ​អាយុ​៤៦​ឆ្នាំ បាន​សារ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​ថា ខ្លួ​ន​មាន​បំណង​​៣​ដែល​គាស់​ផ្នូរ​នោះ​គឺ ១-​ចូល​ទៅ​រំលោភ​សព​ព្រោះ​​កាល​នៅ​រស់​នាង​ស្រស់​ស្អាត​ណាស់ ។ ២-​​មាន​បំណង​ចៀរ​យក​សុដន់​ធ្វើ​ជា​កូន​ក្រក ​និង​៣-​បូម​ឈាម​ទុក​ធ្វើ​ថ្នាំ ។ ​​បុរស​រូប​នេះ​រៀប​​រាប់​ទៀត​ថា ខ្លួន​គាត់​បាន​​ទៅ​​ចូល​រួម​​បុណ្យ​ស​ព​​តាំង​ពី​ម៉ោង​៧​យប់ រហូត​ដល់​ម៉ោង​៨​ទៅ​៩​យប់​ ។ នា​ពេល​លោក​ទេសនា​ចប់​ អ្នក​ភូមិ តាជី យាយ​ជី បែក​គ្នា ទៅ​លំនៅ​ឋាន​រៀងៗ​ខ្លួន​អស់​ ។ លុះ​ដល់​​ម៉ោង​១០​យប់​​ ​ខ្លួន​ក៏​ចាប់​ផ្តើម​​ទៅ​គាស់​ផ្នូរ​​ ​អស់​រយៈ​ពេល​ជិត​១​ម៉ោង ទើប​ចូល​ទៅ​ដល់​សព​ រួច​ក៏​​់​សម្រាត​ខោអាវ​សព​ទាំង​អស់​យក​មក​ក្រៅ​​ ហើយ​​ចាប់​ផ្ដើម​រំលោភ​ តែ​ពុំ​បាន​សម្រេច​​ទេ ដោយ​សារ​អស់​កម្លាំង​ ។​ ​​បាន​សារភាព​ដោយ​រៀប​រាប់​ទៀត​ថា ខ្លួន​បាន​បើក​ទូរស័ព្ទ​​មើល​វីដេអូ​អាស​អាភាស​ ដើម្បី​ឱ្យ​មាន​អារម្មណ៍​​ក៏​នៅ​តែ​ពុំ​មាន​ ​ពេល​នោះ​បាន​ត្រឹម​តែ​ថើប​ និង​ស្ទាប​ប៉ុណ្ណោះ​ ម្យ៉ាង​ដោយ​ក្ដាម​ឈូស​តូច​ចង្អៀត​និង​អស់​កម្លាំង​​ផង​ក៏​ជ្រុល​ដេក​លក់​ដល់​ភ្លឺ​​ ទើប​​ងើប​លូន​ចេញ​មក​ក្រៅ​ដើម្បី​រត់​មក​ផ្ទះ​ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ។​ ទាក់​ទង​​នឹង​បញ្ហា​នេះ​​ លោក​ អឹុម​ ម៉​ ត្រូវ​ជា​ឪពុក​សព​​និយាយ​ថា​ កូន​ស្រី​គាត់​ដែល​ស្លាប់នេះ​ឈ្មោះ​ ម៉េត​ ចរិយា​ អាយុ​ ១៧​ឆ្នាំ​ នាង​ជា​កូន​ច្បង​ ។​ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​ ហើយ​គាត់​​បាន​យក​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ-​សូវៀត​ លោកគ្រូ​​ពេទ្យ​​ប្រាប់​ថា​ កូន​គាត់​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​ ។​ ទោះ​បី​ជា​បែប​ណា​ គ្រូ​ពេទ្យ​បាន​ជួយ​មើល​បាន​ធូរ​ស្បើយ​​មួយ​គ្រាៗ​ ក៏​យកមក​ផ្ទះ​ ។​

លុះ​បាន​៤-៥​ថ្ងៃ​ក៏​ឈឺ​ឡើង​វិញ​ រូប​គាត់​បាន​នាំ​យក​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​ស្វាយ​រៀង​ ហើយ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​ ពុំ​មាន​លទ្ធភាព​ព្យាបាល​ទេ​ គាត់​ក៏​យក​មក​ផ្ទះ​វិញ​ ហើយ​​នាង​ក៏​ស្លាប់​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ កុម្ភៈ ។​ លុះ​នៅ​វេលា​ម៉ោង​៣​រសៀល​ទើប​យក​ទៅ​បញ្ចុះ​ ដោយ​យក​ក្ដារ​ធម្មតា​វាយ​ធ្វើ​ជា​មឈូស​ ។​
ឪពុក​និយាយ​ទៀត​ថា លុះ​ព្រឹក​ឡើង​ គាត់​ឆ្លៀត​ពេល​ដើរ​ទៅ​មើល​ផ្នូរ​កូន​ ស្រាប់តែ​ឃើញ​ផ្នូរ​ត្រូវ​គេ​កកាយ​អស់​ ហើយ​ស្រាប់​តែ​ឃើញ​ឈ្មោះ ជិន ឈាន ​នេះ លូន​ចេញ​មក​ក្រៅ​ គាត់​ក៏​ទៅ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន​តែ​ម្តង​ ។ គាត់​សូម​ឱ្យ​សមត្ថកិច្ច​រក​ខុស​ត្រូវ​ឱ្យ​កូន​ស្រី​ដែល​បាន​ស្លាប់​ទៅ​និង​គាត់​ជា​ឪពុក​ផង​ ។​ ព្រឹក​ថ្ងៃ​ទី​២៣​ កុម្ភៈ​ បន្ទាប់​ពី​បែក​ធ្លាយ​រឿង​ជន​អគតិ​ទៅ​គាស់​ផ្នូរនាងក្រមុំ​ក្នុង​បំណង​រំលោភ​មក​ អ្នក​ស្រុក​បាន​ភ្ញាក់​ផ្អើល​ទាំង​ក្មេង​ទាំង​ចាស់​នាំ​គ្នា​ទៅ​រោម​មើល​ផ្នូរ​សព​ ដែល​ម្នាក់​ៗ​ហួស​ចិត្ដ​គ្រប់​គ្នា​ ។​ ក្នុង​ឱកាស​នោះ​ សមត្ថកិច្ច​ពិនិត្យ​ផ្នូរ​សព​ឃើញ​មាន​ស្នាម​គាស់​ក្ដារ​ផ្នែក​ខាង​ចុង​ជើង​អស់​មួយ​ផ្ទាំង​ ដែល​ជ​ន​នេះ​សម្រាប់​លូន​ចូល​ ។​ មិន​មែន​គាស់​ក្ដារ​ផ្នែក​គម្រប​ទេ​ ទំនង​គាស់​មិន​ចេញ​ ។​

បន្ទាប់​មក​ ក្រុម​គ្រួសារ​នៃ​សព​បាន​អញ្ជើញ​អាចារ្យ​ទៅ​ប្រារព្ធ​ពិធី​ឱ្យ​ធម៌​និង​រៀប​ចំ​វាយ​ក្ដារ​ផ្ជិត​បញ្ចុះ​សព​បាន​ត្រឹម​​ត្រូវ​ឡើង​វិញ​ ។ ទាក់​ទិន​នឹង​រឿង​ជន​អគតិ​ឈ្មោះ​ ជិន​ ឈាន​ នេះ​ ត្រូវ​បាន​អ្នក​ភូមិ​សម្ដែង​នូវ​ការ​ហួស​ចិត្ដ​​គ្រប់ៗ​គ្នា​ និង​បាន​រំលឹក​​ថា​ ជន​នេះ​កាល​ពី​ច្រើន​ឆ្នាំ​មក​ហើយ​ ពេល​ម្ដាយ​លក់ដី​ស្រែ​បាន​៨​ពាន់​ដុល្លារ​ ធ្លាប់​បាន​ជំរិត​ទារ​លុយ​​​ពី​ម្ដាយ​យក​ទៅ​ទិញ​ខ្សែ​ភ្លើង​ត​​ពី​ផ្លូវ​ជាតិ​ចុះ​មក​ភូមិ​ជាង​២​​គីឡូ​ម៉ែត្រ ។ ការ​ត​ពេល​នោះ​ចំណាយ​លុយ​អស់​យ៉ាង​ច្រើន​ ហើយ​ក៏​ជា​ជន​ទី​១​​ដែរ​ ដែល​ផ្ទះ​មាន​ភ្លើង​អគ្គិសនី​​ប្រើ​មុនគេ​ ។​ ដោយ​សារ​តែ​ជន​នេះ​ហាក់​មាន​សតិ​ឡប់​ម្តងៗ​ ទើប​ប្រពន្ធ​ដែល​រស់​នៅជា​មួយ​គ្នា​មួយ​រយៈ​ ​រត់​ចេញ​លែង​នៅ​ជា​មួយ​ ហើយ​បច្ចុប្បន្ន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ឯកោ​ ។​ គេ​មិន​ទាន់​ដឹង​ថា​ តើ​ជន​នេះ​ត្រូវ​កំណត់​ទោស​បែប​ណា​ ដែល​បាន​បំពាន​លើ​សព​នារី​រូប​ស្រស់​ ដែល​នាង​ត្រូវ​បាន​បញ្ចុះ​ក្នុង​មឈូស​រួច​​ទៅ​ហើយ​នោះ​ ៕​