ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបចង​ការប្រាក់​បាន11​មឺុនបាត​ចោរលើក​គ្នាប្លន់ទាំង​យប់

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ចោរ​មួយ​ក្រុម​មាន​គ្នា​ពី​៤​ទៅ​៥​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​មួយ​ដើម​ និង​ពាក់​ម៉ាស់​បិទ​មុខ​ជិត​ បាន​ធ្វើ​សកម្ម​ភាព​ចូល​ភ្ជង់​ប្លន់​ផ្ទះ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្លែង​ ខណៈ​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​សម្រាន្ត​លង់​លក់​នា​ពេល​យប់​ ចំណែក​កូនៗ​ជាប់​រវល់​ចេញ​ទៅ​ធ្វើ​ការ​នៅ​កាសុីណូ​អស់​ ។

ខេត្ត​ប៉ៃលិន​ ៖ ចោរ​មួយ​ក្រុម​មាន​គ្នា​ពី​៤​ទៅ​៥​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​មួយ​ដើម​ និង​ពាក់​ម៉ាស់​បិទ​មុខ​ជិត​ បាន​ធ្វើ​សកម្ម​ភាព​ចូល​ភ្ជង់​ប្លន់​ផ្ទះ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ​មួយ​កន្លែង​ ខណៈ​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​សម្រាន្ត​លង់​លក់​នា​ពេល​យប់​ ចំណែក​កូនៗ​ជាប់​រវល់​ចេញ​ទៅ​ធ្វើ​ការ​នៅ​កាសុីណូ​អស់​ ។

ក្នុង​សកម្ម​ភាព​ប្លន់​នេះ​ ក្រុម​ចោរ​បាន​យក​ប្រាក់​ដែល​លាក់​ទុក​នៅ​ក្រោម​ខ្នើយ​ក្បាល​ដំណេក​អស់​ចំនួន​១១​ម៉ឺន​បាត​ (ប្រាក់​ថៃ)​ ដែល​ជា​ប្រាក់​គាត់​ចង​ការ​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ​ បម្រុង​នឹង​យក​ទៅ​ជួល​ត្រាក់​ទ័រ​ភ្ជួរ​ដី​ និង​រក​កម្ម​ករ​ដាំ​ដំឡូង​មី​ក្នុង​ចម្ការ​ ។​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២២​ កុម្ភៈ​ នៅ​ក្នុង​ភូមិ​អូរ​រអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​។​ ជន​រង​គ្រោះ​ជា​ប្តី​ឈ្មោះ​ នេត​ សំអន​ ហៅ​ចក់​ អាយុ​៦២​ឆ្នាំ​ ឯ​ប្រពន្ធ​ឈ្មោះ​ ជា​ ស៊ូណៃ​ អាយុ​៦១​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ពង្រ​ ឃុំ​ឪឡោក​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ខាង​លើ​ ។​ ប្រភព​ព័ត៌​មាន​ពី​បុរស​ជា​ប្តី​ឈ្មោះ​ នេត​ សំអន​ ហៅ​ចក់​ និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ គាត់​លក់​ដំឡូង​មី​ស្ងួត​ដែល​ដាក់​ហាល​នៅ​ក្បែរ​ផ្ទះ​ក្នុង​ចម្ការ​បាន​ប្រាក់​ជាង​១សែន​បាត​ ហើយ​ក៏​យក​ទៅ​បង់​សង​ថ្លៃ​ការ​ធនា​គារ​ និង​អង្គ​ការ​ផ្សេងៗ​ដែល​គាត់​បាន​ខ្ចី​កាល​ពី​ឆ្នាំ​កន្លង​ទៅ​រួច​រាល់​អស់​ហើយ​ ។​ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២១​ កុម្ភៈ​ គាត់​បាន​ទៅ​ចង​ការ​ប្រាក់​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ​បន្ថែម​ទៀត​ ដើម្បី​ចំណាយ​ទៅ​លើ​ការ​ជួល​ត្រាក់​ទ័រ​ និង​កម្ម​ករ​ដាំ​ដំឡូង​មី​ក្នុង​ចម្ការ​បន្ត​ ។​

ប្រភព​ព័ត៌​មាន​ដដែល​បន្ត​ថា​ នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​កើត​ហេតុ​ គាត់​ និង​ប្រពន្ធ​បាន​សម្រាក​នៅ​ក្នុង​ផ្ទះ​ចម្ការ​ ដោយ​កូនៗ​ខ្លះ​ជាប់​រវល់​ទៅ​ធ្វើ​ការ​ពេល​យប់​ និង​ខ្លះ​ទៀត​ទៅ​ដេក​នៅ​ផ្ទះ​បង​ប្អូន​ ។ ស្រាប់​តែ​ដល់​ពេល​យប់​ជ្រៅ​បន្តិច​ មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់​ បាន​មក​ទាញ​ជើង​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ឱ្យ​ក្រោក​ឡើង​ ហើយ​ជន​ម្នាក់​យក​កាំភ្លើង​ខ្លី​ភ្ជង់​ក្បាល​ពួក​គាត់​ជាប់​ និង​សួរ​រក​លុយ​ ។​ ពេល​នោះ​ គាត់​ឆ្លើយ​ថា​គ្មាន​លុយ​ទេ​ ព្រោះ​លុយ​ដែល​លក់​ដំឡូង​មី​បាន​នោះ​ យក​ទៅ​សង​អង្គ​ការ​ និង​ធនា​គារ​អស់​ហើយ​ ។​ ចំណែក​ជន​២នាក់​ទៀត​ បាន​យក​ពិល​ឆ្លុះ​បញ្ចាំង​មើល​រើ​កកាយ​ខោ​អាវ​ និង​ទូ​ក្នុង​ផ្ទះ​ ព្រម​ទាំង​បើក​កន្ទេល​ក្បាល​ដំណេក​គាត់​ ឃើញ​ថង់​ប្រាក់​ ក៏​ប្រមូល​យក​ទៅ​ទាំង​អស់​ ហើយ​នាំ​គ្នា​គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ទិស​ខាង​ជើង​ ។​ ខណៈ​ពេល​ដែល​ជន​ទាំង​៣នាក់​សម្លុត​គាត់​នោះ​ ក៏​ឮ​សំឡេង​ជន​ម្នាក់​ទៀត​ក្អក​នៅ​មុខ​ផ្ទះ​គាត់​ដែរ​ ។​

បន្ទាប់​ពី​ក្រុម​ចោរ​ទាំង​នេះ​ចេញ​បាត់​អស់​ គាត់​ និង​ប្រពន្ធ​ភ័យ​ញ័រ​អស់​ខ្លួន​ប្រាណ​ ស្ទើរ​និយាយ​អ្វី​មិន​ចេញ​ ក៏​ឱ្យ​ប្រពន្ធ​ទូរស័ព្ទ​ទៅ​មេភូមិ​ ដើម្បី​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្តរា​គមន៍​ ។ លុះ​ប្រមាណ​២០​នាទី​ក្រោយ​មក​ ក៏​មាន​នគរ​បាល​ស្នង​ការ​ដ្ឋាន​ខេត្ត​ និង​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ស្ទឹង​កាច់​ មក​ដល់​កន្លែង​កើត​ហេតុ​ ដើម្បី​សាក​សួរ​ពី​ភិន​ភាគ​ចោរ​ រួច​នាំ​គ្នា​ស្ទាក់​រក​មើល​ ប៉ុន្តែ​មិន​ដឹង​ជា​ពួក​ចោរ​ទាំង​នោះ​ទៅ​ដល់​ណា​នោះ​ទេ​ ។​ ផ្ទះ​របស់​ជន​រង​គ្រោះ​មិន​មាន​ចិញ្ចឹម​ឆ្កែ​ ដើម្បី​ឱ្យ​ព្រុស​ផ្តល់​សញ្ញា​ឱ្យ​ដឹង​ជាមុន​ទេ​ ហើយ​ផ្ទះ​របស់​គាត់​ក៏​ពុំ​មាន​របង​ព័ទ្ធ​ជុំវិញ​ដែរ​ ដោយ​សំអាង​ថា​ គាត់​រស់​នៅ​ជាង​១០​ឆ្នាំ​មក​ហើយ​ មិន​ធ្លាប់​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ​ ។​ សូម​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១១​-២០១២​កន្លង​ទៅ​ នៅ​ក្នុង​ភូមិ​អូរ​រអិល​នេះ​ ក៏​ធ្លាប់​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ម្តង​រួច​មក​ហើយ​ ដោយ​ប្លន់​យក​ប្រាក់​អស់​ជាច្រើន​ ហើយ​ក្រុម​ចោរ​មាន​គ្នា​ពី​៤​ទៅ​៥នាក់​ដែរ​ ។ ទាក់​ទិន​នឹង​ករណី​ប្លន់​នេះ​ សមត្ថ​កិច្ច​សង្ស័យ​ថា​ ជា​មុខ​សញ្ញា​ចាស់​ ព្រោះ​ឱ្យ​តែ​ពេល​រដូវ​ប្រមូល​ផល​ ខណៈ​ពេល​សមត្ថ​កិច្ច​ និង​ប្រជា​ពល​រដ្ឋ​ភ្លេច​ខ្លួន​ ក្រុម​ចោរ​ឆ្លៀត​ឱកាស​ធ្វើ​សកម្ម​ភាព​ប្លន់​តែ​ម្តង​ ។​

ក្រុម​ចោរ​ដែល​បិទ​មុខ​ មាន​ន័យ​ថា​ ខ្លាច​ម្ចាស់​ផ្ទះ​ស្គាល់​មុខ​ ហើយ​ក៏​ជា​ការ​ពិត​ណាស់​ លំនៅ​ឋាន​ដែល​ស្នាក់​នៅ​នោះ​ ចោរ​ពី​ចម្ងាយ​ពិត​ជា​មិន​ចូល​ប្លន់​នោះ​ទេ​ ទាល់​តែ​ចោរ​ដឹង​ថា​ផ្ទះ​នោះ​ខ្លឹម​ ទើប​ចូល​ប្លន់​បាន​ ។ ដូច្នេះ​ ក្រុម​ចោរ​អាច​ដឹង​ថា​ គាត់​បើក​ប្រាក់​ពី​ធនា​គារ​រាប់​ម៉ឺន​បាត​ តើ​ចោរ​ជិត​ ឬ​ចោរ​ឆ្ងាយ​ ?​