ក្រោយ​កើតហេតុ​ភ្លាម​នាំ​ខ្លួន​ចិន​រូប​នេះ​ចេញ​បន្ទាន់​ខ្លាច​កើត​ហិង្សា


រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​ទៅ​ឈប់​កណ្ដាលផ្លូវ​ហើយ​បើកទ្វា​រថយន្ត​បំរុង​ចូល​ទៅ​ក្នុង​ណា​ហ្គា​វើ​ល​ដោយ​មិន​បាន​មើល​ឆ្វេង​មើល​ស្តាំ​អោយ​ច្បាស់លាស់​បណ្តាល​អោយ​ទ្វារ​រថយន្ត​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ដោយនារី​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា​ធ្វើ​ឲ្យ​អោយ​នារីជា​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​ផ្លូវ​ហូរ​ឈាម​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ទុល​មុខ​នឹង​ណា​ហ្គា​វើ​ល​១ ផ្លូវ​ក្រសួងការបរទេស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ វ័យ​ជាង​៥០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​450h ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AE-5068 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រសួងការបរទេស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​បាន​ឈប់​រថយន្ត​កណ្តាលផ្លូវ ហើយ​បាន​បើកទ្វារ​រថយន្ត​បំរុង​ចូល​ទៅ​ក្នុង​ណា​ហ្គា ដោយ​មិន​បាន​មើល​ឆ្វេង​មើល​ស្តាំ​អោយ​បាន​ត្រឹមត្រូវ​ទើប​បណ្តាល​អោយ​ទ្វារ​រថយន្ត​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​ម៉ាក​ហុងដា Click ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប 1J-6715 ជិះ​ដោយនារី​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាលឱ្យនារីរងគ្រោះ​ដួល​បោក​ក្បាល​នៅ​ផ្លូវ​ហូរ​ឈាម​សន្លប់​ស្តូក​តែ​ម្តង ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ក៏​បាន​រថយន្ត​សង្គ្រោះ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ក្នុង​ហេតុការណ៍​នោះ​ដែរ ​បន្តិច​ក្រោយមក​ទើប​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​រូប​នោះ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបា​សាក់​ដើម្បី​ការពារ​ក្រែង​មាន​ហិង្សា​កើតឡើង ។

ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ