ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិស័យ​កសិកម្ម​កម្ពុជា​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​បែប​ទំនើប​បាន​ដែរ​ទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​ជា​និស្សិត​ឆ្នាំ​ទី​១​និង​ទី​២​មក​ពីសា​លា​ផ្សេង​គ្នា ដែល​កំពុង​សិក្សា​ទៅ​លើ​ជំនាញ​អគ្គិសនី​និង​បច្ចេកទេស​ចង់​ឃើញ​វិស័យ​កសិកម្ម​កម្ពុជា​នៅ​ខាង​មុខ​នេះ​ឈាន​ទៅ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ជំនួស​ឱ្យ​ការ​ធ្វើ​កសិកម្ម​ដោយ​កម្លាំង​ពលកម្ម​ទាំង​ទៅ​លើ​ការ​ស្រោប​ស្រព​ទឹក​និង​ការ​ប្រមូល​ផល​។ ផ្នែក​ទៅ​លើ​គំនិត​ចង់​ធ្វើ​ឱ្យ​ប្រជា​កសិករ​ធ្វើ​កសិកម្ម​កាន់តែ​មាន​ភាព​ងាយស្រួល ក្រុម​យុវជន​មាន​គ្នា​ប្រមាណ​៧​នាក់​បាន​បង្កើត​ឡើង​នូវ​ឧបករណ៍​សម្រាប់​ស្រោច​ស្រប​ទឹក​លើ​ដំណាំ​ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ដោយ​បញ្ជា​តាម​ទូរស័ព្ទ​ដៃ​។ ​លោក ញ៉ សុភា…

​រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ដែល​ជា​និស្សិត​ឆ្នាំ​ទី​១​និង​ទី​២​មក​ពីសា​លា​ផ្សេង​គ្នា ដែល​កំពុង​សិក្សា​ទៅ​លើ​ជំនាញ​អគ្គិសនី​និង​បច្ចេកទេស​ចង់​ឃើញ​វិស័យ​កសិកម្ម​កម្ពុជា​នៅ​ខាង​មុខ​នេះ​ឈាន​ទៅ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ជំនួស​ឱ្យ​ការ​ធ្វើ​កសិកម្ម​ដោយ​កម្លាំង​ពលកម្ម​ទាំង​ទៅ​លើ​ការ​ស្រោប​ស្រព​ទឹក​និង​ការ​ប្រមូល​ផល​។

ផ្នែក​ទៅ​លើ​គំនិត​ចង់​ធ្វើ​ឱ្យ​ប្រជា​កសិករ​ធ្វើ​កសិកម្ម​កាន់តែ​មាន​ភាព​ងាយស្រួល ក្រុម​យុវជន​មាន​គ្នា​ប្រមាណ​៧​នាក់​បាន​បង្កើត​ឡើង​នូវ​ឧបករណ៍​សម្រាប់​ស្រោច​ស្រប​ទឹក​លើ​ដំណាំ​ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ដោយ​បញ្ជា​តាម​ទូរស័ព្ទ​ដៃ​។ ​លោក ញ៉ សុភា អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​នៃ Smart Farm Assistance បានឱ្យ​ដឹង​កាលពី​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​យើង​បង្កើត​ឡើង​នូវ​ឧបករណ៍​បញ្ជា​បិទ​-​បើកទឹក ក្នុង​វិស័យ​កសិកម្ម​នេះ​ឡើង​ដោយសារ​មើលឃើញ​ប្រជា​កសិករ​នៅ​ក្នុង​តំបន់​(​ខេត្តបាត់ដំបង​) គាត់​ទៅ​ស្រោច​ទឹក ឬ​ទៅ​មើល​ដំណាំ​របស់​ពួក​គាត់​ចំណាយ​ពេលវេលា​ទាំងស្រុង​ទៅ​លើ​ការ​មើលថែ​ចំការ​។

ពួក​គាត់​គ្មាន​ពេលវេលា​ទៅ​ធ្វើ​អ្វី​ផ្សេង​សម្រាប់​ពង្រីក​មុខរបរ​បន្ថែម ក្រៅពី​ការ​ធ្វើ​កសិកម្ម​។ ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដំណើរការ​របស់​ពួក​គាត់​នៅ​តែ​ដំណើរ​ដដែល ហើយ​លទ្ធផល​ដែល​ទទួល​បាន​នៅ​តែ​ដដែល​ឬ​អាច​នឹង​មានការ​ធ្លាក់​ចុះ​។ ​ផ្អែក​លើ​ទស្សនៈ​ចង់​ឃើញ​វិស័យ​កសិកម្ម​ប្រជា​កសិករ​ឈាន​ដល់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បង្កើន​ផលិតភាព កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់​លើ​កម្លាំង​ពលកម្ម លោក ញ៉ សុភា បញ្ជាក់​ថា ឧបករណ៍ Smart Farm Assistance នេះ​អាច​ធ្វើការ​បញ្ជា​បិទ ឬ​បើក​ប្រព័ន្ធ​ទឹក​ពី​ចម្ងាយបាន​ ។ ឧបករណ៍ Smart Controller យើង​អាច​ភ្ជាប់​វា​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក​ដោយ​ផ្ទាល់ ដោយ​ក្នុង​ឧបករណ៍​នេះ​មាន​បំពាក់​នូវ​ស៊ី​មកា​ត​ចង់​បញ្ជា​វា​តាម​រយៈ​ផ្ញើរ​សារ​ទៅ​កាន់​ឧបករណ៍​។

​លោក​បាន​បន្ត​ថា «​អ្វី​ដែល​ក្រុម​យើង​ចង់​ឃើញ​បំផុត​នោះ​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឈាន​ទៅ​រក​កសិកម្ម​បែប​ទំនើប កសិករ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ៗ​ក្នុង​ការ​ប្រមូល​ផល​។ បើសិន​កសិករ​ជ្រើសរើស​បច្ចេកវិទ្យា​ប្រើ​ក្នុង​វិស័យ​កសិកម្ម គាត់​អាច​ត្រូវ​ចំណាយ​ច្រើន​តែ​នៅ​គ្រា​ដំបូង តែ​នៅ​គ្រា​បន្ទាប់​កសិកម្ម​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ត្រលប់​មក​វិញ​។ បើ​កសិករ​បន្ត​ធ្វើ​កសិកម្ម​តាម​បែប​ប្រពៃណី​ពី​មុន​ៗ​វា​អាច​នឹង​ធ្វើ​ឱ្យ​ទិន្នផល​ធ្លាក់​ចុះ រីឯ​ការ​ចំណាយ​នៅ​តែ​ខ្ពស់​។ ប៉ុន្តែ​បើ កសិករ​ប្រើ​ម៉ាស៊ីន ឬ​ឧបករណ៍​ទំនើប​ផ្សេង​ៗ​គាត់​ចំណាយ​តែ​ម្តង ហើយ​គ្រា​បន្ទាប់​គាត់​ទទួល​បាន​ទិន្នផល ហើយ​មិនសូវ​ចំណាយ​លើ​ពលកម្ម​ច្រើន​នោះ​ទេ​»​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បង្ហាញ​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ​ល្បឿន​នៃ​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​វស្សា​មាន ផ្ទៃដី​ភ្ជួរ​រាស់​សម្រេច​បាន​ជាង​១,៥៤​លាន​ហិ​កតា ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ