ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន​មាន​សន្ទុះ​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ និង​ឈរ​លំដាប់​លេខ ៣​បន្ទាប់​ពី​ចិន និង​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹមតែ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ជាង ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សន្ទុះ​កើនឡើង​ខ្លាំង បើ​ប្រៀបធៀប​ការ​ធ្វើ​ពាណិជ្ជកម្ម​ពេញ​មួយ​ឆ្នាំ​កាលពី​ឆ្នាំ​២០១៨​។ ការ​កើនឡើង​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ការ​វិនិយោគ​ពី​ជប៉ុន​នៅ​កម្ពុជា​ហាក់​កំពុង​ប្រដេញ​ប្រស​ង​និង​ប្រទេស​ចិន​ផង​ដែរ ។ ​ថ្លែង​ជំរាប​ជូន​សម្តេច​តេ​ជោ​ហ៊ុន…

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹមតែ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ការ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ជាង ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សន្ទុះ​កើនឡើង​ខ្លាំង បើ​ប្រៀបធៀប​ការ​ធ្វើ​ពាណិជ្ជកម្ម​ពេញ​មួយ​ឆ្នាំ​កាលពី​ឆ្នាំ​២០១៨​។ ការ​កើនឡើង​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ការ​វិនិយោគ​ពី​ជប៉ុន​នៅ​កម្ពុជា​ហាក់​កំពុង​ប្រដេញ​ប្រស​ង​និង​ប្រទេស​ចិន​ផង​ដែរ ។

​ថ្លែង​ជំរាប​ជូន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃ​ទី ១៣ ខែសីហា លោក Hidehisa Hironouchi ឯកអគ្គរាជទូត​ជប៉ុន ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​សង្កេត​ឃើញ​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ ក្នុង​ការ​បំពេញបេសកកម្ម​ការទូត នៅ​កម្ពុជា សេដ្ឋកិច្ច​កម្ពុជា បាន​រីក​ចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាទី​បំផុត​ក្នុង​នោះ​មាន​កំណើន​យ៉ាង​ខ្លាំង​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។ ក្នុង​ន័យ​នេះ​លោក​បាន​សូម​គោរព​សំដែង​នូវ​ការ​គោរព​និង​កោតសរសើរ​ដល់​វីរភាព​នៃ​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​។

​ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ ហ៊ុន​សែន បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ការ​វិនិយោគ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ទេសចរណ៍ បាន​កើនឡើង​យ៉ាង​ខ្លាំង នោះ​សោត​គឺ​ទទួល​បាន​អំពី​ការ​ប្រឹងប្រែង​របស់​ឯកអគ្គរាជទូត​ជប៉ុន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ចំណែក​យ៉ាង​ធំ នៅ​ក្នុង​បញ្ហា​នេះ​។ ​សម្តេច​តេ​ជោ ហ៊ុន​សែន​គូសបញ្ជាក់​ថា «​ជាក់ស្ដែង​ជា​លទ្ធផល​នៃ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ឆ្នាំ ២០១៨ ជប៉ុន​នាំ​ចូល​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន ៤៤០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ ក្នុង​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ជប៉ុន​បាន​នាំ​ចូល​មក​កម្ពុជា​យើង​ចំនួន ៤៤០​លាន​ដុល្លារ​ស្រេច​ទៅ​ហើយ​។

ដោយឡែក​នៅ​ឆ្នាំ ២០១៨ កម្ពុជា​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១.៦០០​លាន​ដុល្លា​អា​មេ​រិ​ក​។ ក្នុង​ឆ្នាំ ២០១៩​នេះ​វិញ រយៈពេល​ត្រឹមតែ ៥​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​បាន​កើនឡើង​ដល់ ១.៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​នៅ​ក្នុង​បេសកកម្ម​ការទូត​របស់ ឯកអគ្គរាជទូត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែល​ជា​មូលដ្ឋាន​គ្រឹះ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ជប៉ុន​»​។ ​លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ទៅ​ចូលរួម​កម្មវិធី​នៅ​ប្រទេស​ជប៉ុន​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​ជាក់ស្តែង​មក​ដល់​ឆ្នាំ​២០១៩ វិនិយោគិន​ជប៉ុន​តាម​ការ​សង្កេត​បាន​ចូល​មក​បណ្តាក់ទុន​នៅ

កម្ពុជា​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​មុន​ៗ​។ ផ្នែក​លើ​កំណើន
វិនិយោគិន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​នេះ រំពឹង​ថា​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ជប៉ុន​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​។

លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ធ្លាប់​មាន​ប្រសាសន៍​ថា គិត​មក​ដល់​ត្រឹម​ឆ្នាំ​២០១៩ វិនិយោគិន​ជប៉ុន​បាន​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ទឹកប្រាក់​ប្រមាណ​៣៨២​លាន​ដុល្លារ​អា​មេ​រិ​ក ក្លាយជា​ប្រទេស​ឈរ​នៅ​លំដាប់​លេខ​៣ បន្ទាប់​ពី​ចិន និង​កូរ៉េ នៅ​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ