ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ម្នាក់​​ស្រវឹងស្រា​បើក​រថ​យន្ត​បុក​បង្គោល​ស្លាក​ប៉ាណូ​ក្រុម​ហ៊ុន​ទូរស័ព្ទមេត​ហ្វូន​ រួច​ព្យាយាម​បើក​រត់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​បាន​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​អាយុ​ប្រមាណជាង​​ ២​០​ឆ្នាំ ទំនង​​​ស្រវឹង​​ស្រា​ បាន​បើក​រថ​យន្ត​កាមរី​បាឡែន​ ពណ៌​ស្ករ​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2W-1106 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦A ខណៈ​មក​ដល់​ចំណុច​ខាង​កើត​ស្ពាន​ជ្រោយ​ចង្វា​ ក៏​បាន​រេច​ង្កូត​ជ្រុ​លទៅ​បុក​​បង្គោល​ស្លាក​ប៉ាណូ​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​មេត​ហ្វូន​ បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ ហើយ​រថយន្តបាន​ព្យាយាម​បើក​រត់​មក​ដល់​សង្កាត់​បឹ​ងព្រលិត​ ខណ្ឌ​ ៧មករា​ ទើប​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ចាប់​បាន​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើងកាល​ពី​វេលា​ម៉ោង​ ១ និង​ ០៥នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឬស្សី​កែវ​។ តាម​សម្តី​ស្រ្តី​អ្នក​បើក​បរ​រថ​យន្ត​ខាង​លើ​ និយាយ​ថា​ នាង​បាន​លើក​ទូរស័ព្ទ​និយាយ​ ខណៈ​កំពុង​បើក​បរ​ទើប​ជ្រុ​លចង្កូត​ទៅ​បុក​ស្លាក​ប៉ាណូ​បែប​នេះ​៕