ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែត្រៀម​​​​កើត​ជំងឺ​លើ​ស​សម្ពាធ​​ឈាមមែនទេ នេះ​ជា​វិធី​អាច​ការពារ​កុំ​ឲ្យ​លើស​​ឈាម​​

4 ឆ្នាំ មុន

តើ​សម្ពាធ​ឈាម​របស់​អ្នក​កំពុង​តែ​ស្ថិត​នៅ​ចន្លោះ ១២០/៨០ និង ១៣៩/៨៩ មែន​ទេ​ពេល​កំពុង​តែ​សម្រាក​ទាំង​កាយ​និង​ចិត្ត? ​បើ​ចឹ​ង​មែន មាន​ន័យ​ថា​អ្នក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ ការ​ត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម មាន​ន័យ​ថា​អ្នក​កំពុង​តែ​វិវត្តន៍​ទៅ​រក​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​ពេល​ខាង​មុខ ហើយ​វា​ក៏​ជា​កត្តា​ប្រឈម​មុខ​ដ៏​ខ្លាំង​របស់​ជំងឺ​បេះដូង​សរសៃឈាម…

តើ​សម្ពាធ​ឈាម​របស់​អ្នក​កំពុង​តែ​ស្ថិត​នៅ​ចន្លោះ ១២០/៨០ និង ១៣៩/៨៩ មែន​ទេ​ពេល​កំពុង​តែ​សម្រាក​ទាំង​កាយ​និង​ចិត្ត? ​បើ​ចឹ​ង​មែន មាន​ន័យ​ថា​អ្នក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ ការ​ត្រៀម​កើត​ជំងឺ​លើស​សម្ពាធ​ឈាម មាន​ន័យ​ថា​អ្នក​កំពុង​តែ​វិវត្តន៍​ទៅ​រក​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​ពេល​ខាង​មុខ ហើយ​វា​ក៏​ជា​កត្តា​ប្រឈម​មុខ​ដ៏​ខ្លាំង​របស់​ជំងឺ​បេះដូង​សរសៃឈាម គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ការ​ត្រៀម​លើស​សម្ពាធ​ឈាម មិនមែន​ដឹង​តែ​នឹង​ក្លាយទៅជា​ជំងឺ​នេះ​ពេញលេញ​រហូត​នោះ​ទេ ព្រោះ​វា​នៅ​តែ​មាន​វិធី​អាច​បង្ការ​រឿង​នេះ​បាន តាម​រយៈ​វិធី​ដូច​ខាងក្រោម​នេះ​៖

១-កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម ៖ អ្នកជំនាញ​ខាង​ជំងឺ​បេះដូង​និយាយ​ថា អ្នក​ដែល​កំពុង​តែ​មាន​បញ្ហា​ត្រៀម​លើស​សម្ពាធ​ឈាម គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​សូ​ដ្យូ​ម​កុំ​ឲ្យ​ច្រើន​ជាង ២៤០០​មី​លី​ក្រាម ឬ​តិច​ជាង​នេះ​។ ចូរ​ប្រាកដ​ថា អ្នក​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​កៃ​ឆ្នៃ ទឹកសៀង និង​ស៊ុប​កំប៉ុង ព្រោះ​វា​ជា​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​កាន់តែ​ខ្លាំង​បាន​។

២-ជ្រើសរើស​អាហារ​ផ្តល់​សុខភាព ៖ មិនមែន​មាន​តែ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​គួរតែ​កាត់​បន្ថយ​តែ​មួយ​មុខ​ទេ តែ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ Saturated Fat និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក៏​ត្រូវ​តែ​ចៀសវាង​ដែរ​។ អ្នក​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម យក​ល្អ​គួរតែ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន និង​ទៀត​ទាត់ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ និង​ជាតិ​សរសៃ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ​។

៣-រក្សា​ទម្ងន់​ឲ្យ​នៅ​ល្អ ៖ កត្តា​ប្រឈម​មុខ​មួយ​ក្នុង​ចំណោម​កត្តា​ប្រឈម​មុខជា​ច្រើន​របស់​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ការ​ធាត់ ឬ​ធាត់​ជ្រុល​។ រឿង​នេះ​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​សម្រក​ទម្ងន់​ឲ្យ​ច្រើន​ខ្លាំង​ជាង​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ឡើយ​។ ការ​ដែល​ធាត់​ជ្រុល ក៏​អាច​ធ្វើ​ឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ហើយ​រឿង​នេះ​កាន់តែ​នាំ​ឲ្យ​លើស​សម្ពាធ​ឈាម​កាន់តែ​ខ្លាំង​ថែម​ទៀត​។

៤-រក្សា​រាង​កាយ​ឲ្យ​មាន​ភាព​សកម្ម ៖ ដើម្បី​សម្រក​ទម្ងន់​បាន ចូរ​ប្រាកដ​ថា អ្នក​អាច​មាន​ពេលវេលា​ហាត់ប្រាណ​បាន​ច្រើន​ម៉ោង​។ ការ​រស់នៅ​បែប​ស៊ី​ដេក​ៗ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ប្រឈម​ខ្ពស់​នឹង​ការ​លើស​សម្ពាធ​ឈាម និង​ផលវិបាក​របស់​វា​ជា​ច្រើន​ផង​ដែរ​។ ដូច្នេះ​ការ​ហាត់ប្រាណ​ទៀងទាត់​គឺជា​រឿង​ដ៏​ល្អ​មួយ​ក្នុង​ការ​ការពារ​ការ​ត្រៀម​លើស​សម្ពាធ​ឈាម​កុំ​ឲ្យ​ទៅ​ជា​លើស​សម្ពាធ​ឈាម​ពេញលេញ​បាន​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​អំពី​លំ​ហាត់ប្រាណ​បែប​ណា​ដែល​ស័ក្តិសម​សម្រាប់​អ្នក​បើសិនជា​អ្នក​កំពុង​តែ​រស់នៅ​បែប​ស៊ី​ដេក​ៗ​ច្រើន ឬ​ច្រើន​មក​ហើយ​។

៥-បន្ថយ​ស្ត្រេ​ស ៖ ខណៈ​ពេល​ដែល​វា​ជា​ការ​ពិត​មួយ​ដែល​ការ​រស់នៅ​បែប​សកម្ម​គឺជា​រឿង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម តែ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​បង្ខំ​ខ្លួន​ធ្វើ​ឲ្យ​ហួស​សមត្ថភាព​នោះ​ទេ​។ យ៉ាងណាមិញ អ្នក​គួរតែ​ចៀសវាង​ការ​ស្ត្រេ​ស​ខ្លាំង​ផង​។ សំណាង​ដែរ មាន​វិធី​បន្ថយ​ស្ត្រេ​ស​ច្រើន​ណាស់​ដែល​អ្នក​ប្រហែលជា​អាច​ធ្វើ​ទៅ​បាន​ដូច​ជា ការ​ម៉ាស្សា ងូត​ក្តៅ ស្តាប់​ចម្រៀង និង​ការ​ហាត់​យូ​ហ្គា​ជាដើម​។

៦-ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ៖ ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​ស្រវឹង រហូត​ដល់​សល់​ហា​យ​នោះ​ទេ តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​ដែរ​។ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​ផ្តល់​ប្រយោជន៍​វិញ​បើសិនជា​កំពុង​តែ​មាន​បញ្ហា​ត្រៀម​លើស​សម្ពាធ​ឈាម​ហើយ​។ សម្រាប់​ស្ត្រី​អាច​ញ៉ាំ​បាន​ត្រឹម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​បុរស​អាច​ញ៉ាំ​បាន​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ